Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យចុះយកសំណាកគ្រូបង្រៀននិងសិស្សជាង៣០០​នាក់នៅទីតាំងសាលាពីរ

បានផុស

នៅ

ក្រុមការងារសុខាភិបាល បានបញ្ចប់ការចុះយកសំណាកទៅលើគ្រូបង្រៀន និងសិស្សសាលា ព្រមទាំងអ្នកពាក់ព័ន្ធបានសរុបចំនួន ៣៣១ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី និងសាលា SIS នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២០នេះ។

ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានប្រាប់ថា លទ្ធផលក្រុមគ្រូពេទ្យបានចុះយកសំណាកសរុបចំនួន ៣៣១នាក់ក្នុងនោះវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មីខណ្ឌសែនសុខ ចំនួន១៨៨នាក់ដែលមានគ្រូបង្រៀនចំនួន ៩៩ នាក់ និងប្រជាពលរដ្ឋចំនួន៨៩នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកឯសាលា SIS សាខាឡាក់គីស្តារ ខណ្ឌទួលគោកវិញក្រុមគ្រូពេទ្យយកសំណាកបានចំនួន១៤៣ នាក់ ក្នុងនោះសិស្សានុសិស្សចំនួន៥៩នាក់លោកគ្រូ អ្នកគ្រូចំនួន៣១នាក់និងបុគ្គលិក ផ្សេងៗចំនួន៥៣នាក់។

ទីតាំងសាលារៀនចំនួន ៧ កន្លែងក្រសួងបានផ្អាក រួមមាននៅរាជធានីភ្នំពេញ ៤ ទីតាំង និងខេត្តកណ្តាល ៣ ទីតាំង។

 បើតាមប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានឲ្យដឹងថា ក្រសួងបានប្រកាសផ្អាកសាលារៀននៅរាជធានីភ្នំពេញ ចំនួន ៤ ទីតាំង ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ ហើយចុះយកសំណាក ២ ទីតាំង ដោយសារតែសាលាទាំង២នេះមានកូនដែលមានឪពុកម្តាយធ្វើការនៅក្លឹបកម្សាន្ត N8ដែលជាគោលដៅដែលត្រូវយកសំណាកទៅធ្វើតេស្ត។

គួរបញ្ជាក់ថារហូតមកដល់ថ្ងៃទី២២កម្ភៈនេះមានទីតាំងចំនួន២៣កន្លែងហើយត្រូវបានផ្អាកនិងបិទដំណើរការដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈក្នុងនោះមានសាលារៀនផងដែរ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៣ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម