Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ បន្ត​ប្រើប្រាស់​កម្លាំង​ចម្រុះ​ចុះ​ធ្វើ​សកម្មភាព​លាង​សំអាត​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​បុរី​វី​អាយ​ភី

បានផុស

នៅ

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង នា​ព្រឹក​ថ្ងៃទី​០៣​ខែវិច្ឆិកា​នេះ បាន​ដឹកនាំ​អាជ្ញាធរ​និង​កម្លាំង​ចម្រុះ​ចុះ​ធ្វើ​សកម្មភាព​លាង​សំអាត​ភូមិដ្ឋាន​ប្រជាពលរដ្ឋ នៅក្នុង​បុរី​វី​អាយ​ភី ក្នុង​សង្កាត់​ស្ពានថ្ម ​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ ក្រោយពី​ទឹកជំនន់​បាន​ស្រក​អស់ពី​លំនៅឋាន​ពួកគាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​បញ្ជាក់​ថា តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច តេ​ជោ​ ហ៊ុន សែន គឺ​បាន​ឲ្យ​អាជ្ញាធរ​រាជធានី ខេត្ត​ដែល​ទទួលរង​ការ​លិចលង់​ដោយ​ទឹកជំនន់ ប្រើប្រាស់​កម្លាំង​ចម្រុះ​ទាំងអស់ ធ្វើ​យ៉ាង​ណា​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​តំបន់​លិចលង់​មកកាន់​ទីទួល​សុវត្ថិ​ភាពជា​ជាបន្ទាន់​ជាមួយនឹង​ការ​ឧបត្ថម្ភ​ជា​ស្បៀងអាហារ គ្រឿង​ឧបភោគ​បរិភោគ ផ្តល់​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​និង​ទ្រព្យសម្បត្តិ​ជូន​ពួកគាត់ ហើយ​នៅពេល​ទឹក​ស្រក​ទៅវិញ កម្លាំង​អាជ្ញាធរ​និង​កម្លាំងចម្រុះ​ត្រូវ​ចុះ​ជួយ​ប្រជាពលរដ្ឋ​ទាំង​ការលាង​សម្អាត​លំនៅឋាន​របស់​ពួកគាត់ បាញ់ថ្នាំ​សម្លាប់​មេរោគ​ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ​។

ជាក់ស្តែង​ការងារ​នេះ​យើង​បាន​ធ្វើ​ជាប្រចាំ​នៅក្នុង​តំបន់​ដែល​ទទួលរង​ការ​លិចលង់ នៅពេល​ទឹកបាន​ស្រក​ទៅវិញ​អស់​ដូចជា​នៅ​បុរី​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​បុរី​វី​អាយ​ភី ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​នេះ​ជាដើម​។

​លោក​ឃួ​ង ស្រេង​ក៏បាន​បញ្ជាក់​ទៀត​ថា បូរី​វី​អាយ​ភី ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ពានថ្ម​ខណ្ឌដង្កោ​នេះ ខណៈ​ដែល​ជំនន់​ទឹក​ព្រែក​ត្នោត​ជន់​លិច​នោះ គឺ​បាន​ធ្វើ​ឲ្យ​បុរី​ទាំងមូល ទទួល​ការ​លិចលង់​ជ្រៅ​ជាងគេ​តែ​ស្ថានភាព​ទឹក​ហូរ ក្រោយពេល​ទឹក​ស្រក​ទៅវិញ ក្នុង​បុរី​ទាំងមូល មិន​កខ្វក់​ប៉ុន្មាន​ទេ ហើយ​ខណៈ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កងកម្លាំង ចម្រុះ ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ រថយន្ត​បូម​លូ​បាញ់​លាង​សម្អាត គឺ​បាន​វិល​ទៅរក​ភាព​ល្អប្រសើរ​ដូចដើម​វិញ ពោលគឺ​មិនមាន​ភក់​និង​សំរាម​ច្រើន​នោះទេ ហើយ​មេរោគ​ក៏​មិនមាន​ច្រើន​ដែរ​។

ក្រោយពី​ចុះ​ពិនិត្យ​នៃ​សកម្មភាព​លាង​សំអាត នៅក្នុង​បុរី​វី​អាយ​ភី ក្នុង​សង្កាត់​ស្ពានថ្ម​ខណ្ឌដង្កោ​នេះហើយ លោក​ឃួ​ង ស្រេង ក៏បាន​បន្ត​ដឹកនាំ​អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ការចាក់ដី​បំពេញ​ទំនប់​សន្ត​ស្ទឹង​ព្រែក​ត្នោត​ដែល​ត្រូវ​ទឹក​ហូរ​ដាច់​បន្ត​ទៀត​ផងដែ​រ៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ៣៩ នាទី មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម