Connect with us

ព័ត៌មានជាតិ

ក្រសួងប្រកាសបន្ទាន់បិទសាលា​រៀននៅភ្នំពេញ និងខេត្តកណ្តាល២សប្តាហ៍

បានផុស

នៅ

ក្រសួងអប់រំសម្រេចផ្អាកសាលារៀនរដ្ឋ និងឯកជនរយៈពេល ២ សប្តាហ៍ ជាបណ្តោះអាសន្ន នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ការសម្រេចផ្អាកនេះ ដោយសារការចម្លងស្ថានភាពនៃសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងធ្ងន់ធ្ងរជាងមុន។

សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បញ្ជាក់ថា ការសម្រេចផ្អាកបណ្តោះអាសន្នរយៈពេល ២ សប្តាហ៍ នៅខេត្តកណ្តាល និងភ្នំពេញនេះ គឺធ្វើឡើងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទា្រយធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បានថ្លែងសារបន្ទាន់នៅល្ងាចយប់ថ្ងៃទី ២២ ខែកុម្ភៈនេះថា ការ​បិទនេះគឺត្រូវ​បិទ​ទាំងសាលា​ឯកជន​ និង​សាលា​រដ្ឋ​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លងកូវីដ១៩។

ជាមួយ​គ្នា​នេះដែរ​សម្តេច​បាន​អំពាវនាវដល់​បងប្អូន​​ដែល​ត្រូវរៀបមង្គលការ​ទាំង​​ឡាយ​ប្រសិន​បើ​អាចពន្យារបាន​​គឺសុំ​ពន្យា​រ ប្រសិន​បើមិនអាចពន្យារបា​នទេ សុំ​កាត់បន្ថយ​ចំនួនមនុស្ស​ឱ្យ​មក​នៅតិច​បំផុត​ តាម​ដែលអាច​ធ្វើ​ទៅ​បាន​ ខណៈនេះគឺជាវិធាន​ការ​ដើម្បីឆ្លើយតបទៅ​នឹង​ការ​ឆ្លងរីករាលដាល​កូវីដ១៩ ដែល​មក​ដល់​ពេលនេះ ទំហំប្រតិបត្តិការរបស់​យើង​កាន់តែ​ធំ​ឡើងៗ ហើយ​មុខ​សញ្ញាដែល​ត្រូវគ្រប់​គ្រងកាន់តែ​ច្រើន​៕

សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ពឹស្តារ៖

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម