Connect with us

ព័ត៌មានជាតិ

ប្រាសាទ​បុរាណ និង​រហាត់ទឹក​បុរាណ នៅ​អង្គរ​សៀមរាប​នៅក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ

បានផុស

នៅ

សៀមរាប ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ប្រាសាទបុរាណ​កណ្តាល​ស្រះស្រង់ និង​រហាត់ទឹក​បុរាណ នៅក្នុង​រមណីយដ្ឋាន​អង្គរ នៅ​ថ្ងៃ​ចន្ទ ១១​កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ ឯកសារ​ប្រវត្តិ​ជាច្រើន​បាន​សរសេរ​ជា ស្រះស្រង់​បាន​សាងសង់​ឡើង​នៅក្នុង​រជ្ជកាល​ព្រះបាទ ជេ​ន្ទ្រ​វរ្ម័ន ទី​២ នា​ពាក់កណ្តាល​សតវត្សរ៍​ទី​១០ (​គ .​ស ៩៤៤ ដល់ ៩៦៨) ដែល​ក្នុង​ឆ្នាំ​៩៥២ មាន​មន្ត្រីជាន់ខ្ពស់ ខាង​ពុទ្ធសាសនា​ឈ្មោះ KavindrariTatsara ដោយមាន​គំនិត​ស្តាប​ត្យ​កម្ម​ខ្មែរ បាន​ផ្តួចផ្តើម​ជីក​ស្រះ​នេះ​ឡើង ហើយ​បន្ទាប់មក​ត្រូវ​បាន​កែលម្អ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​នៅ​សតវត្សរ៍​ទី ១២ ដើម្បី​ឧទ្ទិស​ដល់​ពុទ្ធសាសនា គ​.​ស​.១១៨១ ដល់ ១២១៨។

​ដោយឡែក រហាត់ទឹក​ដ៏​ធំ​ដែល​មាន បណ្តោយ ១៨​ម៉ែត្រ កំពស់ ១២​ម៉ែត្រ អង្កត់ផ្ចិត​១១.៦​ម៉ែត្រ ត្រូវបាន​អនុវត្ត​ការជួសជុល​ដោយ​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​បាន​រក្សា​នូវ​រចនាបថ​បុរាណ​ទាំងស្រុង និង​រួមបញ្ចូល​នូវ​ស្ថាបត្យកម្ម​ទំនើប ដើម្បី​ធានា​បាន​នូវ​ភាព​លក្ខណៈ​ដើម និង​ភាពរឹងមាំ​ធានា​បាន​ការប្រើប្រាស់​យូរអង្វែង​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​។ ទីតាំង​រហាត់ទឹក​ដ៏​ធំ នេះ​មាន​ប្រវត្តិ​តាំងពី​ទសវត្ស​ទី​៦០ ត្រូវ​បាន​កសាង​ឡើង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក ហើយ​អម​ដោយ​ផ្ទះ​លំហែ​កាយ​មួយ​នៅ​ក្បែរ​នោះ​។ ប៉ុន្តែ ដោយសារ​សង្គ្រាម​នា​សម័យ​ខ្មែរក្រហម រហាត់ទឹក​នេះ​ត្រូវ​បាន​រង​នូវ​ការខូចខាត​ស្ទើរ​បាត់​រូបរាង​ទាំងស្រុង​ទៅ​ហើយ។ នៅ​ចុង​ទស្សវត្ស​ទី​៨០​រដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប បាន​ធ្វើ​ការ​សាងសង់​រហាត់​ទឹក នេះ​ឡើងវិញ ប៉ុន្តែ​មិនមាន​ផ្ទះ​លំហែកាយ​ដូច​មុន​ទេ ដើម្បី​ទាញ​ទឹក​ពី​ស្ទឹង​សៀមរាប​មក​ស្រោចស្រព​កូនឈើ​នៅ ក្នុង​សួន​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ។

ចំណែកឯ​ថវិកា​សម្រាប់​ចំណាយ​ក្នុង​ការ​ជួសជុល​នេះ គឺ​ទទួល​បាន​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់ លោកជំទាវ​ឧកញ៉ា​មហា​ឧបាសិកា​កិ​ត្ដិ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ តាមរយៈ ព្រះ​សទ្ធម្ម​ប្ប​កាស​នី​បណ្ឌិត តាត មហា​ទី ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា ដោយ​បានទទួល​ការគាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​អប្សរា ដែល​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង ៦០​ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក ដោយ​បូក​រួមទាំង​ការជួសជុល​ខ្លោងទ្វា​តា​កាវ ផងដែរ។

នា​ឱកាស​នោះ សម្រាប់​ប្រជាពលរដ្ឋ​ជាង ៧០០​គ្រួសារ ដែល​បាន​ចូលរួម​ទាំង ៣​កម្មវិធី រួមមាន ប្រជាពលរដ្ឋ​ក្រីក្រ ក្រុម​ជាង និង​កងកម្លាំង​ទាំង​បី​ប្រភេទ បាន​ទទួល​ថវិកា និង​អំណោយ​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម