Connect with us

ព័ត៌មានជាតិ

បុគ្គលិក N8 ពីរនាក់ ឆ្លង​មេរោគ​កូវីដ​បំប្លែង​ខ្លួន ​ក្នុង​ចំណោម ២៥ នាក់

បានផុស

នៅ

មិន​ធូរ​ស្រាល​នៅឡើយនៅព្រឹកនេះ កម្ពុជ​ា​ប្រកាស​អ្នក​ឆ្លង ២៥ នាក់ទៀត ក្នុង​នោះ​ក្នុង​សហគមន៍ ២៣ នាក់​ ជាអ្នក​ឆ្លងក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ និង ០២ នាក់ ជា​អ្នក​ដំណើរមកពី​ក្រៅ។

អ្វី​​គួរ​ឲ្យ​បារម្ភ ការ​រកឃើញ​អ្នក​ឆ្លង ០៣ នាក់​មាន​មេរោគ​កូវីដ​បំប្លែង​ថ្មី ដែល​មានភាព​សាំញ៉ាំ​និង​ឆ្លង​សាហាវ លឿន​ជា​ង​ធម្មតា។ ក្នុង​ចំណោមជន​រងគ្រោះទាំង ០៣ នាក់​ដែលផ្ទុក​​មេរោគ​បំប្លែង​ថ្មី ពីរនាក់​ជា​បុគ្គលិក​នៅ​ក្លិប N8។

អាជ្ញាធរ​ចុះទៅ​បិទ​ក្លិប N8
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផល​ពី​វិទ្យាស្ថានប៉ាស្ទ័របានវិភាគអ្នកជំងឺ ០៣ នាក់ បាន​ឆ្លងកូវីដ ១៩ បម្លែងខ្លួន ដោយ​ម្នាក់​មាន​អាសយដ្ឋាន​នៅ​សង្កាត់ទន្លេ​បាសាក់ និង​ពីរ​នាក់​​ទៀត​ជា​បុគ្គលិក​ហាង N8។

មេរោគ​ថ្មី​នេះ បង្កការព្រួួយបារម្ភ និង​​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ឆ្លងលឿន​ចូល​ក្នុង​​សហគមន៍។

ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា គិតត្រឹមព្រឹកថ្ងៃទី​២៣ ខែកុម្ភៈនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៥ នាក់ សុទ្ធសឹងជាជនជាតិចិន។

រាជរដ្ឋាភិបាលបានចេញវិធានការបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយធ្វើការបិទសាលារៀនរដ្ឋ និងឯកជន​នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលរយៈពេល ២ សប្តាហ៍ ព្រមទាំងបិទទីតាំង​ជាច្រើនផ្សេងទៀតក្នុងពេលដែលសភាពការណ៍កូវីដកាន់តែកើនឡើង។

ការ​ផ្ទុះ​ឆ្លង​ក្នុង​សហគមន៍ ២០ កុម្ភៈ រយៈ​ពេល ០៤ ថ្ងៃ មានអ្នកឆ្លងសរុប ៩២ នាក់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម