Connect with us

ព័ត៌មានជាតិ

កម្ពុជាគ្រោងទិញវ៉ាក់សាំងកូវីដ ១៩ចំនួន១លានដូសពីគម្រោងកូវ៉ាក់

បានផុស

នៅ

កម្ពុជាគ្រោងទិញវ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសពីគម្រោងកូវ៉ាក់ បន្ថែមពីលើការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ៧លាន ដូសដល់កម្ពុជាពីគម្រោងវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ «កម្ពុជាគ្រោងទិញវ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសពីកូវ៉ាក់ ដែលជាការបន្ថែមទៅលើការផ្ដល់ជំនួយវ៉ាក់សាំងចំនួន៧លានដូសដល់កម្ពុជា ពីគម្រោងវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក។​ ទន្ទឹមនេះ ប្រទេសអូស្រ្តាលីក៏សន្យាថានឹងផ្ដល់ជំនួយវ៉ាក់សាំងចំនួន៣លានដូសដល់កម្ពុជាផងដែរ។»

ទាក់ទងនឹងជំនួយវ៉ាក់សាំង ចិនជាប្រទេសដំបូងគេដែលបានសន្យាផ្ដល់វ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូសដល់កម្ពុជា។ មកដល់ពេលបច្ចុប្បន្ន កម្ពុជាទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩ចំនួន៦០ម៉ឺនដូសហើយពីប្រទេសចិននៅ សល់៤០ម៉ឺនដូសទៀតដែលនឹងត្រូវបញ្ជូនមកជាបន្តបន្ទាប់។

បើតាមប្រសាសន៍របស់ លោកស្រី ឱ វណ្ណឌីន រហូតមកដល់ពេលលនេះ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ១៩នៅក្នុងប្រទេសកម្ពុជាទៅលើក្រុមអាទិភាពដូចជាអ្នកសារព័ត៌មាន ក្រុមគ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធ ចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២១ មានចំនួន ៥,៨៦០នាក់ហើយ ដែលក្នុងនោះស្ត្រីមានចំនួន ១,៩៧៦ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងទិញវ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសបន្ថែមពីកូវ៉ាក់នេះបានកើតឡើង ស្របពេលដែលកម្ពុជាទើបមានករណីឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍លើកទី៣ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ទៅលើមនុស្សចំនួន ២៥នាក់ ក្នុងនោះជនជាតិចិនចំនួន២១នាក់ ជនជាតិវៀតណាមម្នាក់ ខ្មែរម្នាក់ និងអ្នកជំងឺពីរនាក់ទៀតដែលមកពីក្រៅប្រទេសជាកងទ័ពមួកខៀវនៃអង្គការសហប្រជាជាតិ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឱ្យដឹងថា ក្នុងចំណោម​អ្នកឆ្លង​ជំងឺកូវីដ១៩ចំនួន២៥នាក់នោះ ក្រសួងរកឃើញវីរុសកូវី១៩បំប្លែង​ខ្លួនថ្មីលើអ្នកជំងឺចំនួន៣នាក់ កាលពីម្សិលមិញ។

គិតត្រឹមព្រឹក​​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៩៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន៤៧៥នាក់ និងកំពុងសម្រាកព្យាបាល ១១៦ នាក់។  ក្នុងចំណោមអ្នកជំងឺទាំង៥៩៣​នាក់ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគន៍ ២០​កុម្ភៈ មានចំនួន៩៩នាក់។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាកើតមានព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ចំនួន ៣លើកហើយ ដោយក្នុងនោះករណីឆ្លងចូលសហគមន៍លើកទី១ បានកើតឡើងនៅក្នុងព្រឹត្តិការណ៍«៣វិច្ឆិកា» និងលើកទី២ នៅក្នុងព្រឹត្តិការណ៍ «២៨វិច្ឆិកា» ឆ្នាំ២០២០ ចំណែកព្រឹត្តិការណ៍ឆ្លងចូលសហគមន៍លើកទី៣បានកើតឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

​ចាប់ខ្លួនស្ត្រី​ ប្រេស៊ីល ម្នាក់ ​ពី​បទ​ដឹក​សព​ចូល​ធនាគារ​ ដើម្បីឲ្យស៊ីញ៉េខ្ចី​លុយ

ព័ត៌មានជាតិ៨ នាទី មុន

ពិធីបុណ្យចូលឆ្នាំថ្មីរៀបចំបានល្អ ខណៈបញ្ហានានាថយចុះ ៣០ ភាគរយ

ជីវិតកម្សាន្ដ១២ នាទី មុន

មុនក្លាយជាអ្នកច្នៃម៉ូតលំដាប់ថ្នាក់អន្តរជាតិ លោក អូលីវ៉ា គុង ធ្លាប់ឈ្នះពាន​ដល់អ៊ីតាលី

ព័ត៌មានជាតិ១៦ នាទី មុន

​បង្កើត​លំហែបៃតងក្នុងឧទ្យានជាតិភ្នំគូលែន នាំ​ទេសចរ​ដើរកម្សាន្ត​ស្រស់ស្រាយជាមួយធម្មជាតិ

សេចក្ដីជូនដំណឹង១៧ នាទី មុន

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផ្ញើលិខិតរំលែកទុក្ខ ជូនចំពោះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីបម៉ុង ដែល អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន ទទួលអនិច្ចកម្ម

Sokha Hotels

ព័ត៌មានពេញនិយម