គិត​ត្រឹម​ថ្ងៃទី​២៣​កុម្ភៈ​នេះ អាជ្ញាធរ​ភ្នំពេញ បាន​បិទ​ទីតាំង​៤៤​កន្លែង ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គិត​ត្រឹម​ថ្ងៃទី​២៣​កុម្ភៈ​នេះ អាជ្ញាធរ​ភ្នំពេញ បាន​បិទ​ទីតាំង​៤៤​កន្លែង ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩

Published

on

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៣​កុម្ភៈ​នេះ នៅ​រាជធានី​ភ្នំពេញ​មាន​ទីតាំង​ចំនួន​៤៤​កន្លែង​ហើយ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រសួងសុខាភិបាល បាន​យក​សំណាក​និង​បាន​បិទ​ទីតាំង​ទាំងនោះ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩។

​នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ដកស្រង់​បទពិសោធន៍​ការងារ ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ព្រឹក​ថ្ងៃទី​២៣​ខែកុម្ភៈ ​ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ​។

​លោក ​ឃួ​ង ស្រេង ​បាន​មានប្រសាសន៍​លើក​ឡើង​ថា រដ្ឋបាល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់ ជុំវិញ​ការ​បង្ការ​និង​ទប់ស្កាត់​ការរីក​ដាល​ជំងឺ​កូ​វីដ​-១៩​នេះ ​ដោយ​យើង​បាន​បិទ​ទីតាំង​ចំនួន​៤៤​ហើយ នៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជំងឺ​នេះ​ក្រោយពី​យើង​បាន​យក​សំណាក​ចេញពី​ទីតាំង​ទាំង​៤៤​នេះ​។ លោក​ ឃួ​ង ស្រេង ក៏បាន​ណែនាំ​ទៅដល់​អាជ្ញាធរ​មន្ទីរ​សុខាភិបាល​និង​មន្ត្រី​ពាក់ព័ន្ធ​ ត្រូវតែ​សហការ​គ្នា​ធ្វើការ​ងារ​នេះ​ឲ្យ​បាន​លឿន​និង​មាន​ប្រសិទ្ធភាព​ ដើម្បី​ឈាន​ទៅ​លុបបំបាត់​ឲ្យ​បាន​នូវ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​នេះ​។

​គួរ​បញ្ជាក់​ដែរ​ថា មកដល់ពេលនេះ ​មាន​ទីតាំង​បន្តបន្ទាប់​ទៀត ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​សហការ​ជា​មួយ​និង​ក្រសួងសុខាភិបាល​ គ្រោង​នឹង​យក​សំណាក​ជា​មួយ​និង​ការ​បិទ​ទីតាំង​ទាំងនោះ​ផង​ដែរ​ ក្រោយពី​បាន​ទទួល​ព័ត៌មាន​ថា ទីតាំង​នោះ​ គឺ​មាន​អ្នក​ដែល​សង្ស័យ​ពាក់ព័ន្ធ​សហគមន៍​ព្រឹត្តិការណ៍​២០​កុម្ភៈ​នេះ​។ លោក​ ឃួ​ង ស្រេង ​បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​កិច្ចប្រជុំ​ខាងលើនេះ​ នឹង​ត្រូវ​ធ្វើ​ឡើងជា​រៀង​រាល់ថ្ងៃ​ចាប់ពី​ម៉ោង​១០​ទៅ​ម៉ោង​១១​ព្រឹក ដើម្បី​យើង​គ្រប់គ្រង​ស្ថានការណ៍ ថា​តើ​យើង​គួរ​តែមាន​វិធានការ​យ៉ាងណា​បន្ថែមទៀត​ ក្នុង​ការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​នេះ​៕​

អត្ថបទ៖ ស្រីរ័ត្ន​

សូមចុចអាន៖ សមត្ថកិច្ចបង្ខំចិត្តបិទទ្វារ​ភោជនីយដ្ឋានឡូហ្សិក​ ក្រោយរកឃើញបុរសម្នាក់ឆ្លងកូវីដមានប្រពន្ធធ្វើការនៅទីនោះ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ48 mins ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ1 hour ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

ព័ត៌មានជាតិ2 hours ago

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

ព័ត៌មានជាតិ2 hours ago

រក​ឃើញ​​​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​២​នាក់​ ទៀត​នៅ​ប៉េង​ ហួត ៦០​ម៉ែត្រ​​

ព័ត៌មានជាតិ2 hours ago

គិតមក​ដល់​ល្ងាចនេះ ទីតាំង​ពាក់ព័ន្ធ​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​ទីតាំង ​ត្រូវ​បាន​អាជ្ញាធរបិទ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services