Connect with us

ព័ត៌មានជាតិ

ឆ្លង ០៣ នាក់​ថែម​​​ទៀតព្រឹកនេះ អ្នក​ឆ្លងកូវិដ​បំប្លែង​ខ្លួន​ឡើង​ដល់​​ ០៦ នាក់

បានផុស

នៅ

ភ្នំពេញ៖ ការ​រកឃើញ​ ៣ករណីថ្មីបន្ថែមនៅ​ថ្ងៃ​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​កូវី​ដបំប្លែង​ខ្លួន​ឡើង​ដល់ ០៦ នាក់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៍មាននៅព្រឹកថ្ងៃទី២៣កម្ភៈ លោកជំទាវ ឱ វណ្ណឌីន​បានមានប្រសាសន៍ថារហូតមកដល់ពេលនេះក្រសួងបានរកឃើញមេរោគបម្លែងខ្លួន ចំនួន៦ករណីក្នុង​ប្រទេស​កម្ពុជា។ ក្នុងនោះ៣ករណីបានព្យាបាលជាសះស្បើយចាក​ចេញពីមន្ទីរពេទ្យ និង៣ករណីថ្មីទៀតទើបរកឃើញនៅថ្ងៃទី២២កម្ភៈឆ្នាំ២០២១នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង​កំពុងដាក់ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។

សមត្ថកិច្ចបិទ​ច្រក​ចូល​ទីក្រុងកោះពេជ្រ ក្រោយ​សង្ស័យ​មានអ្នក​ឆ្លងកូវីដ ១៩
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី វេជ្ជបណ្ឌិត លី អាយលែន ប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាបានទទួលស្គាល់ថាជំងឺបម្លែងខ្លួននេះជាមេរោគដ៏កាចសាហាវ និងចម្លងឆាប់រហ័សជាងធម្មតា។ ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នទ្វេរដងនិងខ្លាំងក្លាជាងមុនបន្ថែមទៀត ព្រោះមេរោគនេះកំពុងធ្វើចរាចរណ៍នៅគ្រប់ទីកន្លែងដែលអាចចម្លងទៅលើមនុស្សបានគ្រប់បេលវេលា។

លោកស្រី ឱ វណ្ណឌីន បាន​ក្រើន​រំលឹក​ដល់​ពលរដ្ឋ​កម្ពុជា សូមឲ្យប្រជាពលរដ្ឋកុំភ្លេចខ្លួន កុំមើលស្រាលនិងកុំសន្តិភាពនិយមជាមួយនឹងជំងឺកូវីដ១៩នោះទេត្រូវអនុវត្តនូវិធាបការ៣កុំនិង៣ការពារឲ្យបនាខ្ជាប់ខ្ជួនជាទីបំផុត»។

លោកស្រីថា៣ការពាររួមមាន ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ជែលនិងទឹកអាកុលនិងរក្សាគម្លាតសុវត្តិភាពបុគ្គល១ម៉ែត្រកន្លះ។ ចំណែក៣កុំវិញកុំទៅកន្លែងដែលមានការបិទជិត កុំទៅកន្លែងដែលមានមនុស្សចូលរួមច្រើនកកកុញពេកនិងកុំធ្វើការចាប់ដៃគ្នឬអោបគ្នាជាដើម។

គួរបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកជំងឺចំនួន ១១៦នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ ក្នុងនោះឆ្លងក្នុងសហគមន៍២០កុម្ភៈ កើនឡើង៩៩ករណី៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម