Connect with us

ព័ត៌មានជាតិ

កម្ពុជា​-​ហ្វីលីពីន ពិភាក្សា​រិះរក​មធ្យោបាយ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ បាន​ប្រសើរ​ជាង​មុន​

បានផុស

នៅ

ការពិភាក្សា​រិះរក​មធ្យោបាយ ដើម្បី​ឲ្យ​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ បាន​ប្រសើរ​ជាង​មុន រវាង​កម្ពុជា និង​ហ្វីលីពីន​នេះ បានធ្វើ​ឡើងខណៈ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​អនុញ្ញាតិ​ឲ្យ​លោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សំដែង​ការគួរសម កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង​។​

​លោក កុយ គួ​ង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែងថា នៅក្នុង​ជំនួប​នោះ លោកស្រី​ឯកអគ្គរដ្ឋទូត​បា​នស​ម្ដែ​ង​ការរីករាយ ខណៈដែល​លោកស្រី​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​លោកស្រី​បាន​អះអាងថា នឹង​ខិតខំ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ល្អ ដែលមាន​ស្រាប់​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ហើយ​លោកស្រី​បាន​ប្ដេជ្ញា​ថា នឹងធ្វើ​ឲ្យ​វិស័យ​ផ្សេងៗ​ទៀត ទាំង​វិស័យ​ស៊ីវិល និង​វិស័យ​ការពារជាតិ កាន់តែ​ប្រសើរឡើង​។ ពីព្រោះ​ភាគី​ទាំងពីរ​មាន​យន្តការ​មួយ ដែល​ហៅថា គណៈកម្មការ​ចម្រុះ​ពិគ្រោះ​យោបល់ ដែល​គណៈកម្មការ​នេះ ផ្ដោត​ទាំង​វិស័យ​ស៊ីវិល វិស័យ​ការពារជាតិ វិស័យ​សុខាភិបាល និង​វិស័យ​កសិកម្ម​ជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កុយ គួ​ង បាន​បញ្ជាក់ដែរថា នៅក្នុង​ជំនួប​នោះ​ភាគី​ទាំង​ពីរបាន​ពិភាក្សា​រិះរក​មធ្យោបាយ​នៅ​ណា​ឲ្យ​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​របស់​ប្រទេស​ទាំងពីរ​បាន​ប្រសើរ​ជាង​មុន ពីព្រោះ​កន្លងមក​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​របស់​ប្រទេស​ទាំងពីរ នៅ​ស្តួចស្តើង​នៅឡើយ​។ លោក​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ឆ្នាំ​២០១៨ មាន​ប្រមាណ​ជាង​៦០​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ​២០១៩ បាន​កើនឡើង​ជិត​១០០​លាន​ដុល្លារ ប៉ុន្តែ​នៅ​ឆ្នាំ​២០២០ ដោយសារ​តែមាន​បញ្ហា​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ទំហំ​ពាណិជ្ជ​កម្មនេះ​បាន​ធ្លាក់ចុះ​វិញ​។​

​រីឯ​ការវិនិយោគ​ចាប់ពី​ឆ្នាំ​១៩៩៤ រហូតដល់​ឆ្នាំ​២០២០ មាន​ប្រមាណ​១០​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​ក្រុមហ៊ុន​ហ្វីលីពីន​បាន​ចូល​វិនិយោគ​នៅ​កម្ពុជា​។ ដូច្នេះ​ភាគី​ទាំងពីរ​បាន​ពិភាក្សា​ស្វែងរក​មធ្យោបាយ​ធ្វើយ៉ាងណា​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នេះ បាន​កើនឡើង​បន្ថែមទៀត​ជាពិសេស​លើ​វិស័យ​ស្រូវ​អង្ករ ហើយ​ដើម្បី​ឲ្យ​ទំហំ​ពាណិជ្ជកម្ម ក៏ដូចជា​វិនិយោគ​បាន​ប្រសើរ​ជាង​មុននេះ ភាគី​ទ​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​មធ្យោបាយ​ធ្វើយ៉ាងណា​កុំអោយ​មានការ​យកពន្ធ​ត្រួតគ្នា​ផងដែរ​។​

​បើតាម​លោក កុយ គួ​ង នៅក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ ក៏បាន​ពិភាក្សា​អំពី​មធ្យោបាយ​ធ្វើយ៉ាងណា ឲ្យ​សេដ្ឋកិច្ច ទេសចរណ៍ និង​ជើងហោះហើរ​ទាំងអស់ បាន​ត្រឡប់​មករក​ប្រក្រតីភាព​ឡើងវិញ នៅក្រោយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​ទាក់ទង​បញ្ហា​ជំងឺ Covid-19 លោកស្រី​ឯកអគ្គរដ្ឋទូត​ហ្វ៊ី​លី​ពី​ន​បាន​សរសើរ​កម្ពុជា ចំពោះ​ការគ្រប់គ្រង ការរីក​រាលដាល​នៃ​នេះ​បានល្អ​ប្រសើរ ដែល​ការគ្រប់គ្រង​ល្អ​នេះ ធ្វើ​ឲ្យ​អ្នកវិនិយោគ ក៏ដូចជា​ពាណិជ្ជករ ដែល​កំពុង​រស់នៅ និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុ​ជាមាន​ទំនុកចិត្ត​។​

​ចំពោះ​វិស័យ​ធនធាន​មនុស្សលោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អរគុណ​ដល់​រដ្ឋាភិបាល​ហ្វីលីពីន ដែល​បានផ្ដល់​អាហារូបករណ៍​ដល់​ប្រទេស​កម្ពុជា ហើយ​បើតាម​លោកស្រី​ឯកអគ្គរដ្ឋទូត​រដ្ឋាភិបាល​ហ្វីលីពីន នឹង​បន្ត​ផ្ដល់​អាហារូបករណ៍​សំខាន់ៗ​ទៀត​ដល់​កម្ពុជា ជាពិសេស​លើ​ផ្នែក​បច្ចេកទេស និង​វិទ្យាសាស្ត្រ​។​

​ដោយឡែក​កិច្ចសហប្រតិបត្តិការ​រ​វាង​វិទ្យាស្ថាន​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ ហ្វីលីពីន និង​កម្ពុជា កន្លងមក​ភាគី​ទាំងពីរ​បាន​មាន​អនុស្សរណៈ​យោគយល់​គ្នា ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៨ ហើយ​ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​នេះ​ជា​បន្តបន្ទាប់ ហើយ​បើទោះបីជា មិនបាន​ជួប​ផ្ទាល់​ក៏បាន​ធ្វើតាម Video conference ក្នុងការ​បណ្ដុះបណ្ដាល​ម​ន្ត្រី​ការទូត​ទូត​ផងដែរ ហើយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា កន្លងមក​ថ្នាក់ដឹកនាំ​យោធា​នៃ​ប្រទេស​ទាំងពីរ ក៏បាន​ពិភាក្សាគ្នា​តាមរយៈ​ប្រព័ន្ធ Video conference ផងដែរ ដោយ​ផ្ដោតទៅលើ​បញ្ហា​បច្ចេកទេស និង​បណ្ដុះបណ្ដាល​។​

​សូមបញ្ជាក់ថា ប្រទេស​កម្ពុជា និង​ហ្វីលីពីន មាន​ទំនាក់ទំនង​ការទូត​កម្ពុជា​ឆ្នាំ​១៩៥៧ ហើយ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ហ្វីលីពីន រស់នៅ និង​នៅ​កម្ពុជា ប្រមាណ​៧០០០​នាក់​។ ចំណែក​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​នៅ​ប្រទេស​ហ្វីលីពីន មាន​ទាំង​និស្សិត និង​ប្រជាពលរដ្ឋ​ដែល​យក​គ្រួ​សារស​ញ្ជា​តោ​ហ្វីលីពីន មិន​ដល់​១០០​នាក់​នោះទេ​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម