ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ឆ្នាំង ប្ដេជ្ញាអនុវត្តឲ្យបាននូវការបម្លាស់ទី ផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាម
អាជ្ញាធរខេត្តកំពង់ឆ្នាំងមានផែនការច្បាស់លាស់ ក្នុងការរៀបចំគម្រោងបម្លាស់ទីផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាម ដែលបច្ចុប្បន្នកំពុងរស់នៅលើផ្ទះបណ្ដែតទឹកក្នុងទន្លេ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ដោយឲ្យទៅរស់នៅលើគោកវិញ ដែលអាជ្ញាធរខេត្តបានរៀបចំទីតាំងមួយថ្មី ។
យោងទៅតាមសេចក្តីកំណត់ស្ដីពីពេលវេលា នៃការដំណើរការរៀបចំបន្លាស់ទីអ្នករស់នៅលើផ្ទះបណ្ដែតទឹក ក្នុងក្រុងកំពង់ឆ្នាំង ឲ្យទៅរស់នៅលើគោកវិញ ដែលរៀបចំដោយគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់ចែងពេលវេលាដ៏ច្បាស់លាស់ ជូនទៅសមាគមវៀតណាម ដើម្បីចូលរួមអនុវត្តទៅតាមផែនរបស់សាលាខេត្តដូចខាងក្រោមនេះ។
យោង៖ ព្រះរាជក្រម ដែលប្រកាសឲ្យប្រើច្បាប់ភូមិបាល។ ព្រះរាជក្រម ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីជលផល។ និងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដែលត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័ត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៤។
យោង អនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការ គ្រប់គ្រងអាងទន្លេ និងយោងសេចក្តីជូន ដំណឹងលេខ ៦២៦/២០ សជណ ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ ស្ដីពីផែនការបន្តបន្លាស់ទីអ្នក ដែលរស់នៅលើផ្ទះបណ្ដែតទឹក នៅក្រុងកំពង់ឆ្នាំង ដែលបច្ចុប្បន្នកំពុងរស់នៅលើទីតាំងបណ្ដោះអាសន្ន និងកំពុងរស់នៅលើបែរចិញ្ចឹមត្រី ឲ្យមករស់នៅទីតាំងថ្មី ឋិតនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរវិញ។
លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំបន្លាស់ទីផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាមដែរនោះ បាននិយាយឲ្យដឹង នៅល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា តាមផែនការរបស់លោកអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកបានកំណត់ពេលវេលាយ៉ាងច្បាស់លាស់ ដើម្បីឲ្យអ្នករស់នៅលើផ្ទះបណ្តែតទឹកមានពេលវេលាសមស្រប ក្នុងការរៀប ចំនិងចូលរួមអនុវត្តតាមផែនការរបស់អាជ្ញាធរខេត្ត ដើម្បីបម្លាស់ទីផ្ទះបណ្ដែតទឹក ទៅរស់នៅលើគោកវិញ។
ហេតុនេះ ដើម្បីអនុវត្តកម្មវិធីបន្លាស់ទីឲ្យទទួលបានលទ្ធ ផលល្អគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំណត់គោលការណ៍ និងពេលវេលាមួយចំនួនដូចខាងក្រោម៖ ពេលវេលារៀបចំ គឺចាប់ពីថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ (រយៈពេល២០ថ្ងៃ) សមាគមត្រូវធ្វើបញ្ជីប្រជាពលរដ្ឋដែលត្រូវបន្លាស់ទី អ្នកដែលកំពុងរស់នៅលើគោកជួរមាត់ទន្លេ និងអ្នករស់នៅលើផ្ទះបណ្ដែតទឹក និងធ្វើបញ្ជីរៀបចំកន្លែងថ្មី ទាំងប្លង់ដី និងលេខដីឡូត៍ឲ្យបានច្បាស់លាស់។
ក្រុមហ៊ុន ត្រូវជំរុញក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ ចាក់គ្រួស ឬថ្ម ធានាដល់ការចរាចររថយន្តចេញចូលបាន។ រីឯសមាគមជនជាតិវៀតណាម ត្រូវរៀបចំគោលនយោបាយជួយគាំទ្រគ្រួសារប្រជាពលរដ្ឋជាថវិកា ឈើ ដែក ឬស័ង្កសី។ល។ ពិសេសរៀបចំទឹកស្អាត ភ្លើងអគ្គិសនី រុះរើនិងសាងសង់ដូចជាសាលាបុណ្យ ឬក៏ទីគោរពបូជាផ្សេងៗឲ្យបានរួចរាល់។ ការកំណត់ពេលវេលាសាងសង់ជម្រកនៅ កន្លែងថ្មី ដោយចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ម្ចាស់ ផ្ទះដោយ មានការគាំទ្រពីសមាគម អាជ្ញាធរ និងសមត្ថកិច្ចផងនោះ ត្រូវរៀបចំដំណើរការសាងសង់ជម្រកនៅ កន្លែងថ្មី ហើយសមាគមត្រូវដោះស្រាយប្រាក់ ឬសម្ភារៈគោល នយោបាយជូនប្រជាពលរដ្ឋរបស់ខ្លួន។
រីឯពេលវេលាដែលត្រូវបម្លាស់ទី ផ្ទះបណ្ដែតទឹកឲ្យទៅនៅកន្លែងថ្មីនោះ គឺចាប់អនុវត្តពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ក្នុងនោះសមាគមអាជ្ញាធរ និងសមត្ថកិច្ច ត្រូវជួយដឹកជញ្ជូនសម្ភារៈដើម្បីអនុវត្តផែនការឲ្យបានទាន់ពេលវេលា។
ការកំណត់ពេលវេលាសម្អាតកន្លែងចាស់នឹងរុះរើជញ្ជាំងលើបែរចិញ្ចឹមត្រី ក្រោយពេលបម្លាស់ទី ដោយមិនឲ្យមានមនុស្សរស់នៅលើនោះជាបន្តទៀតឡើយ គឺការងារនេះ ចាប់ផ្ដើមអនុវត្តពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារចុះពិនិត្យ ជំរុញការរុះរើសបញ្ចប់ មិនឲ្យមានការរស់នៅលើបែរចិញ្ចឹមត្រី និងនៅលើទីតាំងនោះជាបណ្ដោះអាសន្នទៀតឡើយ ត្រីដែលនៅក្នុងបែរ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងរដ្ឋបាលក្រុងកំពង់ឆ្នាំងរៀបចំយន្តការសហការចិញ្ចឹមត្រី ក្នុងបែរជាបន្តដោយមានទីតាំងសមរម្យ។ ការអនុវត្តផែនការណ៍បន្លាស់ទីផ្ទះបណ្តែតទឹក ដែលរៀប ចំដោយគណៈបញ្ជាការឯកភាពខេត្តខាងលើនេះ ក្នុងករណីបុគ្គល ឬក្រុមបង្កសកម្មភាពផ្សេងៗ បង្កការរាំងស្ទះ ឬផលវិបាកដល់ផែនការរបស់អាជ្ញាធរខេត្តនោះ ស្នងការដ្ឋាននគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវចាត់វិធានការផ្លូវច្បាប់ និងស្របតាមនីតិវិធីប្រកប ដោយប្រសិទ្ធភាពខ្ពស់។
ក្នុងករណីជនអន្តោប្រវេសន៍មិនអនុវត្ត ឬទៅរស់នៅកន្លែងផ្សេងៗតាមទំនើងចិត្ត គណៈមេបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងពិចារណា ដោយមិនផ្ដល់ឯកសារឲ្យស្នាក់នៅអចិន្ត្រៃយ៍បន្តទៀតឡើយឬស្នើសុំថ្នាក់លើបញ្ជូនជននោះទៅស្រុកវិញស្របតាមគោលការច្បាប់របស់ជាតិ៕
អត្ថបទ៖ ឈៀង ថារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ