Connect with us

ព័ត៌មានជាតិ

ស្ថានទូត​ចិន​ ប្រគល់​ម៉ាស​៨៤​កេស​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ៖ ម៉ាស​ពេទ្យ​ចំនួន​៨៤​កេស​ស្មើនឹង១០០៨០០​ម៉ាស​(​ដប់​ម៉ឺន​ប្រាំបី​រយ​)​ដែលជា​អំណោយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ប្រគល់ជូនរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ជំងឺ​នេះ​បាន​រីក​រាលដាល​ចូលក្នុង​សហគមន៍​ជាថ្មី​ម្តង​ទៀត នោះ​គឺ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​និង​ទទួល​ខាងលើ​នេះ ​បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​២៣​កុម្ភៈ​ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក វ៉ាង វិ​ន​ធាន អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​និង​លោក​ឃួ​ង ស្រេង​អភិបាលនៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ។

លោក​ឃួ​ង ស្រេង​ នៅក្នុង​ឱកាស​នោះ​បាន​សម្តែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ប្រជាជន​ចិន​និង​ថ្នាក់ដឹកនាំ​ចិន​ដែល​តែងតែ​ជួយ​ប្រទេស​កម្ពុជា​កន្លងមក​។ ជាក់ស្តែង​នៅក្នុង​ពេលនេះ ប្រទេស​ចិន បាន​ផ្ដល់​ម៉ាស​ពេទ្យ​ជាច្រើន​ម៉ឺន​បន្ទះ​ថែមទៀត​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​នូវ​ជំងឺ​-១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។ ក្នុងនាម​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​និយាយ​រួម​និង​ក្នុងនាម​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​និយាយ​ដោយឡែក លោក​សូម​ថ្លែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រទេស​ចិន​ដែល​បាន​ជួយ​មកដល់​កម្ពុជា នូវ​ម៉ា​សទាំង​៨៤​កេស​នេះ​។ នេះ​បាន​បង្ហាញ​អោយឃើញ​ពី​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរអង្វែង​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន កាន់តែ​ល្អ​ប្រសើរ​មួយ​កម្រិត​ថែមទៀត។

លោក​ឃួ​ង ស្រេង ក៏បាន​ប្ដេជ្ញាចិត្ត​ផង​ដែរ​ថា ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ប្ដេជ្ញា​ចិត្ត​ធ្វើការ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ​។

លោក វ៉ាង វិ​ន​ធាន ក្នុង​ឱកាស​នោះ​ក៏បាន​លើកឡើង​ផង​ដែរ​ថា ដោយ​មើលឃើញ​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​ជា​មិត្ត មាន​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ ដល់​សហគមន៍​ជាថ្មី​ម្ដងទៀត​នោះ ក្នុងនាម​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ក៏បាន​ប្រគល់​នូវ​ម៉ាស់​ទាំង​៨៤​កេស​នេះ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ឲ្យ​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ទទួលបាន​ជោគជ័យ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម