Connect with us

ព័ត៌មានជាតិ

កម្លាំង​នគរបាល​ជាតិ ទូទាំង​ប្រទេស ប្រមាណ​ជាង​៦ ម៉ឺន​នាក់ ត្រៀម​ចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩

បានផុស

នៅ

​ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​អគ្គស្នងការ​នគរបាលជាតិ បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ជាតិ​ទូទាំង​ប្រទេស ប្រមាណ​ជាង​៦ ម៉ឺន​នាក់ បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ទទួលយក​ការ​ចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩​ ជា​ជំនួយ​របស់​ចិន​ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​ដឹកនាំ​ថ្នាក់ដឹកនាំ​មន្ត្រី​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នា​ព្រឹក​ថ្ងៃទី ២៣ កុម្ភៈ​នេះ នាយឧត្តម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​មានប្រសាសន៍ថា កម្លាំង​នគរបាលជាតិ គ្រប់​ផ្នែក និង គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ មាន​ជំនឿ​ជឿជាក់ លើ​វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​ការ​ទទួល​យក​ការ​ចាក់​វ៉ាក់សាំង​នេះ ដើម្បី​ការពារ​ខ្លួន​ជៀស​ផុត​ពី​ជំងឺឆ្លង​កូ​វីដ​១៩ ក្នុង​ប្រតិបត្តិ​ការការពារ សន្តិសុខ សណ្ដាប់ សាធារណៈ​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគម​នាពេល​បច្ចុប្បន្ន​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ​ក៏បាន​ថ្លែងអំណរគុណ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បានអនុញ្ញាត​ឲ្យ​កម្លាំង​នគរបាល​ជាតិ ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​នេះ ខណៈ​បច្ចុប្បន្ននេះ កម្លាំង​នគរបាលជាតិ ដែល​ចូលរួម​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​១៩​នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ប្រមាណ​ជា​៥០​រូប​ហើយ កំពុង​ធ្វើ​ច​ត្ថា​ឡី​ស័ក្ក ដោយ​សង្ស័យថា​មាន​ជាប់​ពាក់ព័ន្ធ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ប៉ុន្តែ​មកទល់នឹង​ពេលនេះ មិនទាន់មាន​មន្ត្រីនគរបាល​ណា​ម្នាក់ ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​ឡើង​នោះទេ​។

គួរ​បញ្ជាក់​ថា ការ​ចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩ ជូន​ទៅដល់​កម្លាំង​នគរបាលជាតិ​ទូទាំងប្រទេស និង​ចាប់ផ្ដើម​ចាប់ពី​ថ្ងៃទី ២៣ កុម្ភៈ​នេះ​តទៅ ដោយ​អង្គភាព​នីមួយៗ ត្រូវ​ដឹកនាំ​កងកម្លាំង​របស់ខ្លួន មក​ទទួល​វ៉ាក់សាំង ស្របតាម​ការសម្របសម្រួល​របស់​ក្រុមគ្រូពេទ្យ​នៃ​ក្រសួងសុខាភិបាល​នៅតាម​រាជធានី​ខេត្ត​ចំនួន​១០៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម