Connect with us

ព័ត៌មានជាតិ

ម៉ោង ៣ ទាប​ភ្លឺ ​ទទួល​ព័ត៌មាន​អ្នក​ឆ្លង​កូវីដ ១៥ នាក់​ទៀត មន្រ្តី​កំពុង​ស្វែង​រក​មកព្យាបាល

បានផុស

នៅ

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ករណី​អ្នក​ឆ្លង​កូវិដ ១៥ នាក់ ជា​ជនជាតិ​ចិន ម៉ោង ០៣ ទាប​ភ្លឺ​ ទើប​ក្រសួង​ទទួល​ព័ត៌មាន​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ ហើយ​មន្រ្តី​កំពុង​ចាត់ចែង​រក​អ្នក​ជំងឺ​យក​មក​ព្យាបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជំទាវ ករណីជនជាតិ​ចិន នេះ​ក្រសួង​ទទួល​បាន​ព័ត៌មាន​ម៉ោងជាង ០៣ ទាប​ភ្លឺ​ទៅហើយ។ មន្រ្តី​សុខាភិបាលកំពុង​ស្វែងរកអ្នកជំងឺ យក​មកព្យាបាល។ អ្នក​ជំងឺ​ទាំង ១៥ នាក់ នឹង​ប្រើប្រាស់​មន្ទីរ​ពេទ្យ​ពីរ​ដោយ០៧ នាក់​ទៀត ដាក់​នៅ​មជ្ឍមណ្ឌល​ជាតិ​កម្ងាត់​រោគ​របេង និង​ហង់សិន រាជធានី​ភ្នំពេញ និង ០៨ នៅនៅ​មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ​ខេត្ត​កណ្តាល។

លោក​ជំទាវឲ្យ​ដឹង​ថា នៅ​ពេល​ទទួល​ព័ត៌មាន​ពី​អ្នក​ជំងឺទាំង ១៥ ក្រសួង​នឹង​ជូន​ដំណឹង​បន្ថែម​ទៀត។

របាយការណ៍​​របស់ក្រសួង​សុខាភិបាលនៅ​ព្រឹកនេះ មានអ្នក​ឆ្លងកូវីដ ៤០ នាក់ទៀត ក្នុង​នោះ ៣៨ នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ។អ្នកឆ្លង​ទាំង ៣៨ នាក់ ភាគ​ច្រើន​ជាជនជាតិ​ចិន និងមានជនជាតិ​ខ្មែរ ០១ នាក់ និង​វៀតណាម ០១ នាក់។ ចំណែក​អ្នក​ឆ្លង ០២ នាក់​ទៀត ជា​អ្នក​ដំណើរ​មកពី​ក្រៅ។

នៅថ្ងៃនេះដែរ​ កម្ពុជា​នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំងដូស​ទី​ពីរលើ​ការ​បង្ការ​កូវីដ ១៩ ចាប់ពីថ្ងៃទី២៤កុម្ភៈនេះ​ទៅ។លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​សារតេឡេក្រាម​ថា ការ​ចាក់វ៉ាក់សាំង​ដូស​ទី​ពីរ​នេះ រៀបចំ​​ឡើង​នៅ​ទីតាំង​ដដែល​។ លេីកទី១ចាក់នៅកន្លែងណា​ សូមអញ្ជេីញទៅចាក់លេីកទីពីរនៅកន្លែងដដែលតែកុំឲ្យហួសពី១៤​ ទៅ២៨ថ្ងៃ​ រាប់ពីថ្ងៃចាក់លេីកទី១។

វ៉ាក់សាំង Sinopharm ដែល​ជា​ជំនួយ​របស់​ចិន អាច​ចាក់​បាន​សម្រាប់​អ្នក​ដែល​មាន​អាយុចន្លោះ​ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ។ ក្រសួង​សុខាភិបាល​បាន​រៀបចំ​ទីតាំងចំនួន ០៤ សម្រាប់​ចាក់​ដល់​ក្រុមគោលដៅ​មាន​ដូច​តទៅ៖

១.មន្ទីរពេទ្យកាល់ម៉ែត ៖ ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ

២.មន្ទីរពេទ្យព្រះអង្គឌួង ៖ ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ

៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៖ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត

៤.មន្ទីរពេទ្យកុមារជាតិ ៖ អ្នកសារព័ត៌មាន

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

រាជរដ្ឋាភិបាលកម្ពុជា មិនទុកជនមានពិការភាពណាម្នាក់ឲ្យនៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

តារា​សម្ដែង​ សិង្ហបុរី​ ត្រូវ​ឃុំ​ខ្លួន​ពី​បទ​បំពានច្បាប់ឥស្លាម ក្រោយជិតស្និទ្ធជាមួយ​តារាស្រីម៉ាឡេស៊ី ​

សន្តិសុខសង្គម២៧ នាទី មុន

អគ្គិភ័យឆេះព្រៃលើភ្នំស្វាយ ផ្ទុះគ្រាប់យុទ្ធភ័ណ្ឌ​សល់ពីសង្គ្រាម២គ្រាប់ផ្អើលអ្នកស្រុក

កីឡា៤០ នាទី មុន

លោក Macron អំពាវនាវ​ឱ្យ​រុស្ស៊ី​មាន​បទ​ឈប់​បាញ់​ ក្នុងពេល​កីឡា​អូឡាំពិក​២០២៤

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

អាល្លឺម៉ង់ ព្រមានថា ក្មេងៗ គួរត្រៀមខ្លួន ចំពោះសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម