Connect with us

ព័ត៌មានជាតិ

បិទទីតាំងសណ្ឋាគារ៤កន្លែង និងអគារស្នាក់នៅរបស់បុគ្គ​លិក១កន្លែងនៅព្រះសីហនុ

បានផុស

នៅ

អាជ្ញាធរ​ខេត្តព្រះសីហនុ បានបិទទីតាំងសណ្ឋាគារ ហ័នជាយឺ និងសណ្ឋាគារ ជីនប៉ី ទាំង ៣ សាខា ព្រមទាំងអគារស្នាក់នៅរួមរស់បុគ្គលិកក្រុមហ៊ុនជីនប៉ី ដោយ​ឲ្យ​បុគ្គលិកទាំងអស់ដែល​បានពាក់ព័ន្ធ ត្រូវ​បង្ហាញភាពស្មោះត្រង់ កុំលាក់លៀម និង​ត្រូវ​មក​ធ្វើ​តេស្ត​កូវីដ ១៩។

កាល​ពី​ថ្ងៃ ២២ កុម្ភៈ ក្រុម​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្តព្រះសីហនុ បាន​ធ្វើ​តេស្តជនបរទេស លទ្ធផល​បាន​រកឃើញ​ស្រ្តីចិនពីរនាក់​មានវិជ្ជមានកូវីដ ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រ្តីចិន​ទីមួយអាយុ ៣៥ ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពី​ថ្ងៃ ១៦ កុម្ភៈ ២០២១ បានមកស្នាក់នៅសណ្ឋាគារជិនព័រអុី សង្កាត់លេខ ៣ ក្រុង​ព្រះសីហនុ ជាមួយ​សង្សារ។

ស្រ្តីចិនទីពីរ អាយុ ២២ ឆ្នាំ មកពី​រាជធានីភ្នំពេញនៅ​ថ្ងៃ ២០ កុម្ភៈ តាម​រថយន្ត មក​ស្នាក់នៅ​សណ្ឋាគារហ័ងហ្គងជាយី នៅ​សង្កាត់លេខ ៤ ក្រុង​ព្រះសីហនុ ជាមួយ​សង្សារ។

បច្ចុប្បន្ន​ស្រ្តី​រងគ្រោះទាំង​ពីរ ត្រូវ​បានបញ្ជូន​ទៅ​ធ្វើចត្តាឡីស័ក និងព្យាបាលនៅ​មន្ទីរពេទ្យ​បង្អែកខេត្តព្រះសីហនុ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម