Connect with us

ព័ត៌មានជាតិ

ត្រឹម​៥​ថ្ងៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ​កើនឡើង​ដល់​ជិត​១៤០​នាក់​

បានផុស

នៅ

​គ្រាន់តែ​ក្នុង​រយៈពេល​៥​ថ្ងៃ​ប៉ុណ្ណោះ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ក្នុង​ព្រឹត្តិការ​ណ៍សហគមន៍​២០​កុម្ភៈ​បាន​កើនឡើង​រហូតដល់​ជិត​១៤០ករណី ភាគច្រើន​ជា​ជន​ជាតិចិន​ក្នុងនោះ​មាន​៣​ករណី​មាន​មេរោគ​កូ​វីដ​១៩​បម្លែង​ខ្លួន​ថ្មី​។​

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២៤​កុម្ភៈ​នេះ ​បាន​ឲ្យ​ដឹងថា​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​មានការកើនឡើង​ជាបន្តបន្ទាប់​មិនមាន​ការ​ថមថយ​ទេ ​ពោលគឺ​ចាប់ពី​ថ្ងៃទី​២០​រហូតដល់​ថ្ងៃទី​២៤ ​កុម្ភៈ​នេះ ​មាន​អ្នក​ឆ្លង​ចំនួន​១៣៧​នាក់​ ស្រី​៧១​នាក់​និង​បុរស​៦៦​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​ព្រឹក​នេះ ​ក្នុង​ចំ​ណោមអ្នកឆ្លង​ថ្មី​៤០​នាក់​ ក្នុងនោះ​មាន៣៨នាក់​ភាគច្រើន​ជា​ជន​ជាតិចិន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។​

លោក ស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រ​សួង​សុខាភិបាល​បាន​ឲ្យ​ដឹងថា​ព្រឹត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ មាន​លក្ខណៈ​ស្មុគស្មាញ​និង​ស៊ាំ​ញ៉ាំ​ជាង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ដែល​បាន​បិទ​បញ្ចប់​កន្លងទៅ​ដោយ​សារ​វា​មានការ​ចម្លង​ទ្រង់ទ្រាយ​ធំ​និង​លឿន​រហ័ស​ជាង​មុន​ដែល​ទាមទារ​ឲ្យ​គ្រប់ភាគីពាក់ព័ន្ធ​ត្រូវ​រួម​សាមគ្គី​គ្នា​ឲ្យ​បាន​រឹងមាំ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​កុំ​ឲ្យ​ឆ្លង​ចូល​សហគមន៍ទ្រង់ទ្រាយ​ធំ​។​

ចំណែក​លោកស្រី លី អាយលែន​ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា បានបង្ហាញ​ពី​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ ព្រោះ​អាច​នឹង​ផ្ទុះ​ខ្លាំង​ចូលសហគមន៍​នៅពេល​ខាងមុខ​។​

ថ្លែង​ក្នុង​សន្និសីទកាសែត​កាលពី​ម្សិលមិញ ​នៅ​ទីស្តីការក្រសួង​លោកស្រី​បាន​ឲ្យ​ដឹងថា មេរោគ​កូ​វីដ​១៩ បាន​កំពុង​មានការ​បំប្លែង​ខ្លួន​ថ្មី ដូច្នេះ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​ ដរាបណា​មេរោគ​នៅតែចរាចរណ៍​ នៅ​កន្លែង​ណាក៏ដោយ គឺ​ប្រជាជន​នៅតែ​បន្ត​គម្រាមកំហែង​។​

លោកស្រី​បាន​បន្តថា ​«​ពេលនេះ​កម្ពុជា​បាន​កំពុង​រងការ​វាយ​លុយ​ជា​ចង្កោម​ទ្រង់ទ្រាយ​តូច​នៅក្នុង​ស្រុក ប៉ុន្តែ​ខ្ញុំ​សូម​ថា​យើង​កំពុងជួប​ហានិភ័យ​ក្នុង​ការកើត​ផ្ទុះឡើង ជា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​សហគមន៍​

ដូច្នេះ​យើង​ត្រូវ​ធ្វើការ​រួមគ្នា​ការពារ​កម្ចាត់​នូវ​សេណារីយូ​កុំ​ឲ្យ​វា​កើតឡើងពីព្រោះ​ករណី​កើ​ឡើង​ទ្រង់​ទ្រាយ​ធំ​នៅក្នុង​សហគមន៍​អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់​សុខភាពសង្គម និង​ផ្នែក​សេដ្ឋកិច្ច​»​។​

លោកស្រី​បន្ថែមថា ប្រសិនបើ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩កាន់តែច្រើន​នោះ​អាចមាន ភាព​ធ្ងន់ធ្ងរ​រហូតដល់​បាត់បង់​ជីវិតពេលនោះ​ក្នុង​មន្ទីរពេទ្យ​ឬ​ក្រសួងសុខាភិបាល​នឹង​ទទួលបន្ទុក​ធ្ងន់ធ្ងរ​៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

មន្ទីរកសិកម្មស្ទឹងត្រែង បង្កើតសហគមន៍កសិកម្មស្វាយចន្ទី លើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ

សេចក្ដីជូនដំណឹង៩ នាទី មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើស សម្ដេចតេជោ ជា « ប្រធានព្រឹទ្ធសភា » នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៥

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

ធ្លាយព័ត៌មាន UN ត្រៀមតែងតាំងលោកស្រី យីងឡាក់ ជាបេសកជនពិសេស​ទទួលបន្ទុកនៅ មីយ៉ាន់ម៉ា

សេចក្ដីជូនដំណឹង១០ នាទី មុន

អ្នកឧកញ៉ា ឃុន សៀ ផ្ញើសារគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើស សម្ដេចតេជោ ជា « ប្រធានព្រឹទ្ធសភា » នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៥

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ៖ ការមិនយកថ្លៃទិដ្ឋាការចេញចូលតាមច្រកព្រំដែនកម្ពុជា ថៃ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧

Sokha Hotels

ព័ត៌មានពេញនិយម