Connect with us

ព័ត៌មានជាតិ

ប្រធាន​សហគមន៍​អ្នក​ក្រីក្រ ត្រូវ​គេ​វាយ​បែក​ក្បាល​សន្លប់​នៅនឹងកន្លែង ខណៈ​ចូល​ឃាត់​ជម្លោះ

បានផុស

នៅ

​ប្រធាន​សហគមន៍​អ្នក​ក្រីក្រ​ភូមិ​ដើម​ស្លែង ​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយ​ពីក្រោយ​បណ្តាល​ឲ្យ​បែក​ក្បាល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២១​និង​៤៥​នាទី​យប់​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កុ​ម្ភៈ នៅ​ចំណុច​ភូមិ​ដើម​ស្លែង​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភពពី​លោក​ នេ​ត ឆាន់ ចៅ​រង​ទី​១​សង្កាត់​ច្បារអំពៅ​ទី​២​ បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ មាន​ក្រុម​ក្មេងស្ទាវ​ឈ្លោះប្រកែក​គ្នា​ហើយ​អ្នកស្រី នូ សំ​អូន អាយុ៥៧ឆ្នាំ ដែល​ជា​ប្រធាន​សហគមន៍​នឹង​មាន​ទីលំនៅ​ចំណុច​កើត​ហេតុ ​ក៏​ចេញទៅ​ឃាត់​កុំ​ឲ្យ​ឈ្លោះ​គ្នា​ ក៏​ត្រូវ​ជន​មិន​ស្គាល់​យក​ដំបង​វាយ​ពីក្រោយ​បណ្តាល​ឲ្យ​បែកក្បាល​ដួលសន្លប់​នៅនឹងកន្លែង ​ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​អាជ្ញាធរ​ឲ្យ​យក​រថយន្ត​សង្គ្រោះ​ទៅ​ដឹក​យក​មក​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ​ ដើម្បី​ព្យាបាល​របួស​ភ្លាមៗ​។

​លោក ​នេ​ត ឆាន់ បន្ត​ថា​តាម​សាក្សី​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា​ ជន​ដែល​លប​វាយ​ស្ត្រី​ជា​ប្រធាន​សហគមន៍​នោះ ​គឺជា​មនុស្ស​ស្រី​ដែល​មាន​លំនៅឋាន​មុខ​ផ្ទះ​ជនរងគ្រោះ​តែ​ម្តង​។​ លោក​ចៅ​រង​ទី​១​បាន​បញ្ជាក់​ថា​ បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​កើតឡើង លោក​ ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ធ្វើការ​អង្កេត​រឿងរ៉ាវ​នេះ ​ដល់​ចំណុច​កើតហេតុ​ ដើម្បី​តាម​ចាប់​មុខសញ្ញា ​ដែល​លប​វាយ​ស្ត្រី​រងគ្រោះ​ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​មិន​ឲ្យ​រួចខ្លួន​ឡើយ​។​ ដោយឡែក​តម្លៃ​ព្យាបាល​របួស​ គឺ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ជា​អ្នក​ចេញ​ទាំងស្រុង​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​ចូល​លួច​កាបូប​លុយបានសម្រេចគេចខ្លួនមិនរួច​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម