Connect with us

ព័ត៌មានជាតិ

បញ្ជូន​ក្រុម​ឃាតក​វ័យក្មេង​ចូល​សម្លាប់​មនុស្ស​ក្នុងផ្ទះ​មក​តុ​លា​ការ​

បានផុស

នៅ

ក្រុម​ឃាតក​វ័យក្មេង ដែល​ហ៊ាន​ចូលទៅ​កាប់​ចាក់សម្លាប់​មនុស្ស​ដល់​ក្នុងផ្ទះ ត្រូវបាន​បញ្ជូន​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នា​ល្ងាច​ថ្ងៃទី២៤​កុម្ភៈ ឆ្នាំ​២០២១​នេះ។​

ជនដៃដល់​ដែល​សមត្ថកិច្ច​អាវុធហត្ថ​បញ្ជូនមក​តុលាការ​មាន ទី​១​ឈ្មោះ ពេជ្រ ប៉ី អាយុ១៧​ឆ្នាំ នៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ។ ទី​២​ឈ្មោះ រុន សុភាក់ អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ បុរី​ភ្នំពេញ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ។​ ចំណែក​ជន​ដៃ​ដល់​៤​នាក់​ទៀត​បាន​រត់គេច​ខ្លួន។​

សូម​រំលឹកថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រុម​ជន​ដៃ​ដល់​ចំនួន​៦​នាក់ បាន​ចូលទៅ​កាប់​ចាក់​ក្នុង​វង់​ផឹក​ស៊ីមួយ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់បាត់​បង់ជីវិត និង​០២​នាក់​ទៀត​ផ្សេងទៀត រងរបួស​ធ្ងន់ធ្ងរ ស្ថិតក្នុង​ភូមិ​ខ្ទរ សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ ។​

ក្រោយពេល​កើតហេតុ​ភ្លាមៗ​ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ រួមជាមួយ​កម្លាំង អន្តរាគមន៍ និងកម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាម និង​បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​ប្រមាណ​០២​ម៉ោង ក៏​ឈានទៅដល់​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ (​ក្នុងនោះ​០២​នាក់​គឺជា​ជនដៃ​ដល់​ក្នុងចំណោម បក្ខពួក​០៦​នាក់ និង​ម្នាក់ទៀត​ត្រូវបាន​ជនដៃដល់​យក​ដាវ​ទៅ​ផ្ញើ​ក្នុង​បន្ទប់​) នៅ​ដី​ទំ​នេមួយកន្លែង​ដែល​សង់​អោយ​កម្មករ​ស្នាក់នៅ ជាប់​ផ្លូវជាតិ​លេខ​៦​អា ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ចម្លើយសារភាពរ​បស់ជនសង្ស័​យ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​នៅ​យប់កើតហេតុ ក្រុម​របស់​ពួកគេ​មាន​គ្នា​០៦​នាក់ បាន​បបួលគ្នា​ជិះ​ម៉ូតូ​ដើរលេង ដោយមាន​ដាក់​ដាវ​និង​កាំបិត​ទៅជា​មួយ ម្នាក់​មួយ​ដើម​គ្រប់​ដៃ លុះ​ជិះ​ដល់​កន្លែងកើតហេតុ ពួកគេ​បានឃើញ​ជនរងគ្រោះ​មួយក្រុម​កំពុង​ផឹកស៊ី​ចាក់​បាស់ ពេលនោះ​ពួកគេ​បាន​លើកដៃ​ហ៊ោ​កញ្ច្រៀវ ស្រាប់​តែមាន​ជនរងគ្រោះ​ម្នាក់​បាន​ស្រែក​ដាក់​ពួក​គេ​ថា ពួក​ហែង​មើល​អី ហើយ​ស្រែកអី ក្បាល​មួយ​ស្បែកជើង​ឥឡូវ​ហើយ​! ភ្លាមនោះ​ពួកគេ​ទាំង​០៦​នាក់​បាន​ជិះ​ហួស​បន្តិច ក៏បាន​បត់​ម៉ូតូ​ត្រឡប់មក​ក្រោយ​វិញ ហើយ​សួរថា អម្បាញ់មិញ​ថា​ឲ្យ​ពី​ណា​គេ​? ពេលនោះ​ជនរងគ្រោះ​ម្នាក់​ក៏បាន​ស្រែក​មកវិញ​ថា ចុះ​ហែង​ចង់​យ៉ាងម៉េច​? ក៏បង្ករ​ឲ្យ​មាន​ជា​ទំនាស់​ពាក្យសម្តី ហើយ​ពួកគេ​ក៏បាន​ទាញ​ដាវ​ដែល​សៀត​ជាប់ជើង​ម្នាក់​មួយ​ដើមៗ​ចេញមក ធ្វើ​សកម្មភាព​កាប់​ចាក់ទៅលើ​ក្រុម​ជនរងគ្រោះ​តែម្តង​។

ពេលនោះ​ជនរងគ្រោះ​បាន​រត់​ចូលទៅ​ក្នុងផ្ទះ ពួកគេ​ក៏​ដេញតាម ទៅ​កាប់​និង​ចាក់​បន្ថែម​ដល់​ក្នុងផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​និង​របួស ហើយ​ពួកគេ​ក៏​ឡើង​ជិះ​ម៉ូតូ​ចេញពី​កន្លែងកើតហេតុ​តែម្តង​។

ក្រោយ​កើយ​ហេតុ ពួកគេ​ចូលដល់​កន្លែង​ស្នាក់​នៅបាន​ប្រហែល​មួយ​ម៉ោង ក៏​ស្រាប់​តែមាន​សមត្ថកិច្ច​បា​ន​តាម​ទៅដល់​និងធ្វើការ​ឡោម​ព័ន្ធ​ចាប់ខ្លួន​ពួកគេ​បាន​៣​នាក់ រីឯ​អ្នក​ផ្សេងទៀត​ដឹងខ្លួន​ទាន់ ក៏​រត់​គេចខ្លួន​បាត់អស់​។​

ជាមួយគ្នានេះដែរ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​សូម​ធ្វើការ​អំពាវនាវ ចំពោះ​សាធារណៈជន​ទាំងឡាយណា ដែល​បានឃើញ ឬ​ស្គាល់ ឬ​មាន​ដំណឹង របស់​ជនសង្ស័យ​០៤​នាក់​ដែល​បាន​រត់គេច​ខ្លួន​នោះ ៕

អត្ថបទ​ ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ប្រកាសផ្តល់រង្វាន់ ខេត្តមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកថ្ងៃនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម កំពុងភ័យព្រួយចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

Sokha Hotels

ព័ត៌មានពេញនិយម