មេ​ប៉ូលីស​បញ្ជា​ឲ្យ​បង្រ្កាប​ល្បែង​អនឡាញមួយ​ ជ្រកក្រោមស្លាក​ឆ្នោត​ឡូតូ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

មេ​ប៉ូលីស​បញ្ជា​ឲ្យ​បង្រ្កាប​ល្បែង​អនឡាញមួយ​ ជ្រកក្រោមស្លាក​ឆ្នោត​ឡូតូ

Published

on

ប្រាប់​សារព័ត៌មាន PVNN នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន​បញ្ជាឲ្យ​នាយកដ្ឋានជំនាញចុះស្រាវជ្រាវ ករណីក្រុមហ៊ុនស៉ីន នីវ ទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មឆ្នោតឡូតូ ហេីយបំប្លែងជាល្បែងស៉ីសង តាមអនឡាញ Keno online ត្រូវ​តែ​ចាត់វិធានការតាមច្បាប់ ដោយមិនលេីកលែងឡេីយ។

បើ​តាម​ឧត្ដមសេនីយ៍ ឯក សៀង សេង ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានអោយដឹងដែរថា លោក​នឹង​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវករណីក្រុមហ៊ុន ស៉ិន នីវ ដែលប្រជាពលរដ្ឋរាយការណ៍កំពុងបេីកល្បែងស៉ីសង តាមអនឡាញ Keno Online ជ្រកក្រោមស្លាកឆ្នោតឡូតូ។

ឯកឧត្ដមបញ្ជាក់​ថា បេីក្នុងករណីសមត្ថកិច្ចស្រាវជ្រាវរកឃើញការពិត ដូចប្រជាពលរដ្ឋរាយការណ៍ នឹងចាត់ការតាមច្បាប់ តែម្ដង។

ប្រជាពលរដ្ឋរាយការណ៍ថា ក្រុមហ៊ុននេះបានបំប្លែងឆ្នោតឡូតូ ទៅជាល្បែងស៉ីសងតាមអនឡាញ បង្វក់ប្រជាពលរដ្ឋ ទូទាំងប្រទេស ដោយគ្មានខ្លាចសមត្ថកិច្ចអ្វីទាំងអស់។ ជាពិសេស ក្រុមហ៊ុនបានដាក់តាំងទូរទស្សន៍តាមហាងនានាជាសាធារណៈថែមទៀតផង ។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ តំណាងក្រុមហ៊ុន ស៉ីន នីវ មួយរូបបានអោយដឹងថា ក្រុមហ៊ុនរបស់លោក ពិតជា ទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អោយធ្វេីអាជីវកម្មឆ្នោតឡូតូមែន តែមិនបាន បេីកល្បែងស៉ីសង តាមអនឡាញនោះទេ។

មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយរូប បានង្ហេីបអោយដឹងថា អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ស៉ីន នីវ បានហួសសុពលភាព ហេីយក្រុម ហ៊ុននេះនៅតែលួចលាក់ធ្វើអាជីវកម្មដោយមិនរាយការណ៍ ជូនក្រសួងនោះទេ។ ពាក់ព័ន្ធនឹងការបំពានរបស់ក្រុមហ៊ុន ក្រសួងកំពុងចាត់ការតាមនិតិវិធី ដោយពិន័យក្រុមហ៊ុនតាមច្បាប់កំណត់ ។ ចំពោះព័ត៌មានដែលថា ក្រុមហ៊ុនបានបំប្លែងឆ្នោតឡូតូទៅជាល្បែងស៉ីសងតាមអនឡាញ បង្វក់ប្រជាពលរដ្ឋទូទាំងប្រទេស បេីសមត្ថកិច្ចស្រាវជាវ រកឃើញ អាចប្រឈមមុខចំពោះផ្លូវច្បាប់ និងអាចដកអាជ្ញាប័ណ្ណវិញផងដែរ៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ពលករ​ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​សមត្ថកិច្ច​កំពុង​ស្វែងរក

ព័ត៌មានជាតិ3 hours ago

រដ្ឋាភិបាល​ស្វី​ស ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ពលរដ្ឋ​តាម​ព្រំដែន​ឲ្យ​កាន់តែ​ប្រសើរឡើង

ជីវិតកម្សាន្ដ5 hours ago

គាំទ្រ !​ តារា​ប្រុស សិរី វង្ស បំផុស​យុវជន​ចូលរួម​ម្នាក់​១០០០​រៀល​ដើម្បី​ល្ខោនខោល​ខ្មែរ

ព័ត៌មានជាតិ6 hours ago

ឆ្នាំ​២០២០​ខេត្ត​ព្រះសីហនុ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​បាន​២៤​លើក​ឃាត់ខ្លួន​៣០​មុខសញ្ញា​ភាគច្រើន​ជា​ជន​ជាតិចិន

ព័ត៌មានជាតិ6 hours ago

លោកស្រី​ឱ វណ្ណឌី​ន ​៖ ​សម្តេច​តេ​ជោ​គឺជា​ថ្នាក់ដឹកនាំ​ដ៏​គំរូ​នៅ​លើ​សកលលោក​ដែល​បាន​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ទទួលបាន​ជោគជ័យ

ព័ត៌មានពេញនិយម