Connect with us

ព័ត៌មានជាតិ

ក្រសួង​សង្គមកិច្ច ​គាំទ្រ​សកម្មភាព​របស់អង្គការ២ ដែល​តែងតែចូលរួម​ផ្តល់ជំនួយ​ជា​បន្តបន្ទាប់​​

បានផុស

នៅ

ថ្នាក់ដឹកនាំ​នាយកដ្ឋាន​សុខុមាលភាព​សង្គម សម្តែង​នូវ​ការ​សាទរ​និង​គាំទ្រ​ពេញទំហឹង​ ក្នុង​កិច្ចប្រជុំ​ស្តីពី​ផែនការ​សកម្មភាព​រំកិល​២០២១-២០២២ រវាង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ជាមួយ​អង្គការ​UNICEF​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការ​លើកឡើង​របស់លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​រប​ស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ​ក្នុង​កិច្ចប្រជុំ​ជាមួយ​អង្គការ UNICEF និង​អង្គការ Save the children លើ​ការរៀបចំ​ផែនការ​សកម្មភាព​លើ​ទិវា​សង្គមកិច្ច​ពិភពលោក ឆ្នាំ​២០២១​ល្ងាច​ម្សិល​មិញ​នេះ​។​

​ក្នុងនាម​ក្រសួង​សង្គមកិច្ច​ ដែល​ជា​សសរ​ទ្រូង​របស់​កម្ពុជា​លោក ឈួ​រ សុ​បញ្ញា បាន​ថ្លែង​នូវ​ការគាំទ្រ​ទាំងស្រុង​ចំពោះ​កិច្ចប្រជុំ​នេះ ហើយ​សូម​ឲ្យ​មាន​ការបន្ត​ចូលរួម​ពី​តំណាង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្ត​មន្ត្រី​បង្គោល​ទទួលបន្ទុក​សុខុមាលភាព​កុមារ​នៃ​មន្ទីរ ការិយាល័យ​សង្គមកិច្ច និង​សុខុមាលភាព​សង្គម​ក្រុង ស្រុក រួមទាំង​អង្គការ​ជា​ដៃគូ ។​

​លោក​ប្រធាន​នាយកដ្ឋាន​បាន​បន្ថែមថា ផែនការ​នេះ​មានការ​ជួយ​បច្ចេកទេស​ពី​ក្រសួង និង​មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​អង្ក​ការ​UNICEF, អង្គការ Save the children រួមគ្នា​ដើម្បី​លើកកម្ពស់​ផែនការ​សកម្មភាព​រំកិល​២០២១-២០២២ និង​ការថែទាំ​កុមារ​នៅតាម​គ្រួសារ និង​សមារ​ហណកម្ម​កុមារ​ពី​មណ្ឌល​ថែទាំ នានា​។​

​លោក ឈួ​រ សុ​បញ្ញា​បាន​ថ្លែងថា បន្ទាប់ពី​មានការ​អំពាវនាវ​ក្រសួង​សង្គមកិច្ច​រួចមក​សក​ម្ម​ភាព​របស់​CTP​ជាប្រចាំ​ថ្ងៃ​ នៃ​ការ​ទទួលផល​របស់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ​គ្រប់​មូលដ្ឋាន ​បានមក​ទទួល​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​ដល់ដៃ​ផ្ទាល់​ជា​ហូរហែ​តែម្ដង​ដោយ​នៅ​ថ្នាក់​រាជធានី មាន​រដ្ឋបាល​រាជធានី មាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា និង​នៅ​ខេត្ត​មន្ទីរ​សុខាភិបាល​ហើយ​នៅ​ថ្នាក់ឃុំ សង្កាត់ មាន​រដ្ឋបាល​ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​។​

​ផ្អែក​តាម​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ពី​ក្រសួងសុខាភិបាល​ទៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា ដើម្បី​គ្រប់គ្រង និង​អនុវត្ត​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ ហើយ​បាន​និង​កំពុង​បន្ត​សហការ​ជាមួយ​អង្គការ UNICEF​ដើម្បី​ផ្លាស់​ឥរិយាបថ​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​តែម្ដង​។​

​សូម​បញ្ចា​ក់ថា កម្មវិធី​នេះ ត្រូវបាន​ប្រើប្រាស់​យន្តការ​អនុវត្ត​ជា​លក្ខណៈ​អន្តរ​ស្ថាប័ន ដែលមាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​ក្នុងនោះ​នៅ​ថ្នាក់ជាតិ​មាន​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រ​សួង​មហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងផែនការ និង​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​។ នៅ​ថ្នាក់​រាជធានី ខេត្ត មាន​រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា និង​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត និង​នៅ​ថ្នាក់ឃុំ សង្កាត់ មាន​រដ្ឋបាល​ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ដែល​នៅ​ក្បែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ប្រកាសផ្តល់រង្វាន់ ខេត្តមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកថ្ងៃនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម កំពុងភ័យព្រួយចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

Sokha Hotels

ព័ត៌មានពេញនិយម