Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​ បន្ត​ចេញ​ប្រតិបត្តិ​ការ​ដឹកជញ្ជូន ម៉ាស​​សម្តេច​តេ​ជោ ​ចែក​ជូន​ពលរដ្ឋ ​ក្នុង​រាជធានី​ ដោយ​ឥតគិតថ្លៃ​

បានផុស

នៅ

បន្ទាប់ពីប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានសម្រេច​ផ្តល់​អំណោយ​ម៉ាស​ក្រណាត់​ចំនួន​១​លាន ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ដោយ​ឥតគិតថ្លៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រគល់​ភារកិច្ច ឲ្យ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចេញ​ប្រតិបត្តិ​ការដឹកជញ្ជូន​ម៉ាស របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទាំង​១​លាន​ម៉ាស ចេញពី​ឃ្លាំង យុទ្ធសាស្ត្រ​របស់​រាជរ​ដ្ឋា​ភិ​បាល ឆ្ពោះទៅកាន់​សាលា​រាជធានី​ភ្នំពេញ ថ្ងៃនេះ​ដើម្បី​ទុក​បែង​ចែកជូន បងប្អូន​ប្រជាពលរដ្ឋ បាន​ពាក់​ម៉ាស និង​ទុក​ប្រើប្រាស់​ចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូល​សហគមន៍​ទ្រង់ទ្រាយ​ធំ ខណៈ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង «​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​» កំពុង​បន្ត​កើន​ឡើ​ន​ឡើង​គួរ​ឲ្យ​បារម្ភ​។

​ក្នុង​ប្រតិបត្តិ​ការដឹកជញ្ជូន​ម៉ាស របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាឱកាស​នេះ អាវុធហត្ថ​រាជធានី ភ្នំពេញ​បាន​ប្រើប្រាស់​កម្លាំង វរ​អន្តរាគមន៍ ប្រមាណ​៣០​នាក់ រថយន្ត​ដឹកជញ្ជូន​ធុន​ធំ​ចំនួន​៥​គ្រឿង រថយន្ត​ស៊ី​រ៉ែ​ន​៤​គ្រឿង ចេញ​ទៅដល់​គោលដៅ​លីសែង លើកដាក់​ម៉ាស​លើ​រថយន្ត​និង​ទម្លាក់​ចុះ តាំងពី​ពេល​ទទួលបាន​ការប្រគល់​ភារកិច្ច​ភ្លាមៗ រហូតដល់​ម៉ោង​ជិត​១០​យប់ ទើប​ត្រឡប់​ចូល​ទីបញ្ជាការ​វិញ ត្រៀម​អនុវត្ត​បទបញ្ជា​ផ្សេងទៀត តាម​ការចាត់​តាំងរបស់​ថ្នាក់លើ ២៤​ម៉ោង​លើ​២៤​ម៉ោង ហើយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​មិនបាន​ធ្វេសប្រហែស ក្នុង​ការចូល​រួមការ​ពារ​ការរីក​រាលដាល​នូវ​ជំងឺឆ្លង​កូ​វីដ​-១៩ នេះដែរ ដោយ​ទាំង​មុន​និង​ក្រោយ​ពេលចេញ​បំពេញបេសកកម្ម គឺ​តែងតែ​លាងដៃ​នឹង​សាប៊ូ​ជាប់​ជាប្រចាំ បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​សម្លៀក បំពាក់ ក៏ដូចជា​សម្ភារៈប្រើប្រាស់​និង​មធ្យោបាយ​ដឹកជញ្ជូន ព្រមទាំង​ពាក់​ម៉ាស ត្រួតពិនិត្យ​កំដៅ​គ្រប់ៗ​គ្នា​ជាប្រចាំ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ប្រកាសផ្តល់រង្វាន់ ខេត្តមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកថ្ងៃនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម កំពុងភ័យព្រួយចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

Sokha Hotels

ព័ត៌មានពេញនិយម