Connect with us

ព័ត៌មានជាតិ

ខេត្តតាកែវរកឃើញមនុស្សជាង១០នាក់ ពាក់ព័ន្ធព្រឹត្តិការ​ណ៍សហគមន៍ ២០ កុម្ភៈ

បានផុស

នៅ

អាជ្ញាធរ​ខេត្តតាកែវនៅថ្ងៃនេះ បានរកឃើញមនុស្សជាង ១០ នាក់ មានជាប់ពាក់​ព័ន្ធផ្ទាល់ និងប្រយោលទៅ​នឹង​ព្រឹ​ត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

អភិបាលស្រុកបាទីលោក ភួន ឈីម បានប្រាប់កម្ពុជាថ្មីនៅរសៀលនេះថា អាជ្ញាធរស្រុក បាន​បញ្ជូន​មនុស្សចំនួន ៣ នាក់ដែល​ប៉ះពាល់ផ្ទាល់ទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ Seven Day In ក្នុងក្រុងដូនកែវ ហើយមាន​មនុ​ស្ស​១១ នាក់ផ្សេងទៀតដែលប៉ះ​ពាល់​ប្រយោលធ្វើ​ចត្តាឡី​ស័កនៅផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រាប់ថា អ្នកដែល​ធ្វើចត្តាឡីស័កនៅផ្ទះ ដោយសារតែអ្នកទាំងនោះ បានជួប​ប្រាស្រ័យប្រយោល ប៉ុន្តែត្រូវស្ថិតក្រោមការតាមដាននៅផ្ទះ យកសំណាកផងដែរ។

លោកថា អ្នក​ប៉ះ​ពាល់ផ្ទាល់នោះ មានបុរសពីរនាក់ធ្វើការនៅក្នុងសណ្ឋាគារមួយនៅកោះពេជ្រ ដែលជាចំណុច​សង្ស័យរបស់មន្ត្រីសុខាភិបាល និងបុរសម្នាក់ទៀតជាអ្នករត់ម៉ូតូកង់បី។

លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យកម្ពុជាថ្មីដឹងដែរថា អាជ្ញាធរ​បានរក​ឃើញ​​អ្នកប៉ះពាល់ផ្ទាល់តែម្តងចំនួន ៤ នាក់ ដែលប៉ះពាលផ្ទាល់មកធ្វើចត្តាឡីស័ក ខណៈដែលគ្រួសារអ្នកទាំងនេះ ជាង ១០ នាក់ផ្សេងទៀត ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ក្រោមការតាមដានរបស់មន្ត្រីសុខាភិបាលយ៉ាងប្រុងប្រយ័ត្ន។

លោក នុត ស៊ីណាត ឲ្យដឹងថា អ្នកធ្វើចត្តាឡីស័កទាំងអស់នាពេលបច្ចុប្បន្នមានជិត ៦០ នាក់ ក្នុងមណ្ឌលចត្តាឡីស័កចំនួន២កន្លែង នៅសាលាគរុកោសល្យ និងសណ្ឋាគារ Seven Day In។

នៅក្នុងរយៈពេល៥ថ្ងៃ មានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈបានកើនឡើងរហូតដល់ជិត១៤០ភាគច្រើនជាជនជាតិចិនក្នុងនោះមាន៣ករណីមានមេរោគកូវីដ១៩បម្លែងខ្លួនថ្មី។

ក្រសួងសុខាភិបាលបានឲ្យដឹងថាករណីឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ មានការកើនឡើងជាបបន្តបន្ទាប់មិនមានការថមថយទេពោលគឺចាប់ពីថ្ងៃទី២០រហូតដល់ថ្ងៃទី២៤កម្ភៈនេះមានអ្នកឆ្លងចំនួន១៣៧នាក់ស្រី៧១​នាក់និងបុរស៦៦នាក់។

នៅថ្ងៃទី ២៤ ខែកុម្ភៈនេះ ក្នុងចំណោមអ្នកឆ្លងថ្មី៤០នាក់ក្នុងនោះមាន ៣៨នាក់ភាគច្រើនជាជនជាតិចិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ។

លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពា្យក្រសួងសុខាភិបាលបានឲ្យដឹងថាព្រឹត្តិការណ៍សហគម៍២០កម្ភៈនេះមានលក្ខណៈស្មុគស្មាញនិងស៊ាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាដែលបានបិទបញ្ចប់កន្លងទៅដោយ​សារវាមានការចម្លងទ្រង់ទ្រាយធំនិងលឿនរហ័សជាងមុនដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធត្រូវរួមសាមគ្គីគ្នាឲ្យបានរឹងមាំដើម្បីទប់ស្កាត់ជំងឺកូវីដ១៩កុំឲ្យឆ្លងចូលសហគមន៍៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋកំណត់យកថ្ងៃទី១៥ ខែមិថុនា រាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករ បំភ្លឺ ក្រោយសិល្បករមួយចំនួនប្រតិកម្មរឿងគ្មានឈ្មោះទទួលមេដាយកិត្តិយស

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ព្រឹត្តិការណ៍ «ជំនួបរវាងក្បាច់​គុន​ល្បុក្កតោ និងសៅលីញ នៅទឹកដីអង្គរ» នឹងចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ជះលុយ ៥ ពាន់លានដុល្លារទិញឧទ្ធម្ភាគចក្រដឹកមន្ត្រីរដ្ឋាភិបាល តែប្រធានាធិបតីមិនអាចជិះបាន

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋក្រុងខេមរភូមិន្ទ ខេត្តកោះកុង ផ្តើមរអ៊ូរឿងទឹកមិនស្អាត ប្រើពុំបានគ្រប់គ្រាន់

ព័ត៌មានជាតិ២ ថ្ងៃ មុន

គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ

ព័ត៌មានជាតិ១ ថ្ងៃ មុន

​កម្ពុជានឹងធ្លាក់ភ្លៀង ៤០% ​នាដើមរដូវវស្សាឆ្នាំនេះ​ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ចូលឆ្នាំខ្មែរបានសប្បាយជួបជុំហើយ​ បានទាំងរង្វាន់ពីគ្រុឌឈ្នះផ្អើលពេញភូមិ

សេចក្ដីជូនដំណឹង២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

Sokha Hotels

ព័ត៌មានពេញនិយម