ព័ត៌មានជាតិ
មេទ័ពកម្ពុជា ប្រាប់អនុព័ន្ធយោធាមីយ៉ាន់ម៉ា អំពីជំហររបស់កម្ពុជា
ការបញ្ជាក់ជំហររបស់កម្ពុជានេះ បានធ្វើឡើងខណៈនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី ទូរៈ ហ្លាមីន (THURA HLAMIN) អនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នេះ។
នៅក្នុងជំនួបនោះលោកឧត្តមសេនីយ៍ត្រី THURA HLA MIN បានសម្តែងនូវក្តីមោទនៈ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយក្នុងនោះលោកឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់កងយោធពលខេមរភូមិន្ទ ដែលបានជួយឧបត្ថម្ភដល់កម្មសិក្សាមីយ៉ាន់ម៉ា កំពុងសិក្សានៅសកលវិទ្យាល័យការពារជាតិ។ នៅក្នុងជំនួបនោះដែរ លោក THURA HLA MIN បានជម្រាបជូនអគ្គមេបញ្ជាការ ពីសភាពការណ៍មួយចំនួនដែលកំពុងកើតមាននៅសាធារណរដ្ឋមីយ៉ាន់ម៉ា ដោយបានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីឱ្យមានសេរីភាពត្រឹមត្រូវ និងធានាដល់គោលនយោបាយបរទេស។
ជាការឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ចំពោះអនុព័ន្ធយោធាថ្មីប្រទេសមីយ៉ាន់ម៉ា ហើយនាយឧត្ដមសេនីយ៍ បានគូសបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា និង កម្ពុជា ធ្លាប់មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៥ ដែលទំនាក់ទំនងនេះមានភាពល្អប្រសើរ ទាំងវិស័យនយោបាយ និងយោធា។ នាយឧត្ដមសេនីយ៍បញ្ជាក់ថា គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងគោរពលើអធិបតេយ្យភាពប្រទេសជាមិត្ត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ពិសេសការគោរពចំពោះធម្មនុញ្ញអាស៊ាន។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានមានជំនឿថា នៅពេលខាងមុខ សាធារណរដ្ឋមីយ៉ាន់ម៉ា និងរក្សាបាននូវស្ថេរភាពល្អឡើងវិញ ហើយអ្វីដែលកងទ័ពប្រទេសទាំងពីរត្រូវប្រកាន់ភ្ជាប់ទៅថ្ងៃខាងមុខ គឺការទំនាក់ទំនងល្អជាមួយគ្នា ទាំងការផ្លាស់ប្តូរពត៌មានកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែន ក៏ដូចជាកិច្ចសហការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្ដូរទស្សនកិច្ចនៅគ្រប់កំរិត៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៤ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore