Connect with us

ព័ត៌មានជាតិ

មេទ័ព​កម្ពុជា ប្រាប់​អនុព័ន្ធយោធា​មី​យ៉ាន់​ម៉ា អំពី​ជំហរ​របស់​កម្ពុជា​

បានផុស

នៅ

ការ​បញ្ជាក់​ជំហរ​របស់​កម្ពុជា​នេះ បានធ្វើ​ឡើងខណៈ​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានអនុញ្ញាត​ឱ្យ​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូ​រៈ ហ្លា​មីន (THURA HLAMIN) អនុព័ន្ធយោធា​ថ្មី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម នៅ​អគ្គបញ្ជាការដ្ឋាន កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ជំនួប​នោះ​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី THURA HLA MIN បាន​សម្តែង​នូវ​ក្តី​មោទនៈ ដែល​បានមក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា ដោយ​ក្នុង​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​ថ្លែងអំណរគុណ​ដល់​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ជួយឧបត្ថម្ភ​ដល់​កម្មសិក្សា​មី​យ៉ាន់​ម៉ា កំពុង​សិក្សា​នៅ​សកល​វិទ្យាល័យ​ការពារ​ជាតិ​។ នៅក្នុង​ជំនួប​នោះ​ដែរ លោក THURA HLA MIN បាន​ជម្រាប​ជូន​អគ្គមេបញ្ជាការ ពី​សភាពការណ៍​មួយចំនួន​ដែល​កំពុង​កើត​មាននៅ​សាធារណរដ្ឋ​មី​យ៉ាន់​ម៉ា ដោយ​បាន​បញ្ជាក់​ថា ប្រទេស​មី​យ៉ាន់​ម៉ា​នឹង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ឲ្យ​មាន​សេរីភាព​ត្រឹមត្រូវ និង​ធានា​ដល់​គោលនយោបាយ​បរទេស​។

ជា​ការ​ឆ្លើយតប នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​នូវ​ការ​ស្វាគមន៍​ចំពោះ​អនុព័ន្ធយោធា​ថ្មី​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​នាយ​ឧត្ដមសេនីយ៍ បាន​គូសបញ្ជាក់​ថា ប្រទេស​មី​យ៉ាន់​ម៉ា និង កម្ពុជា ធ្លាប់មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​តាំងពី​ឆ្នាំ​១៩៥៥ ដែល​ទំនាក់ទំនង​នេះ​មាន​ភាពល្អប្រសើរ ទាំង​វិស័យ​នយោបាយ និង​យោធា​។

នាយ​ឧត្ដមសេនីយ៍​បញ្ជាក់​ថា គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ តែង​គោរព​លើ​អធិបតេយ្យភាព​ប្រទេស​ជា​មិត្ត មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា ពិសេស​ការគោរព​ចំពោះ​ធម្មនុញ្ញ​អាស៊ាន​។

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​មានជំនឿថា នៅពេល​ខាងមុខ សាធារណរដ្ឋ​មី​យ៉ាន់​ម៉ា និង​រក្សាបាន​នូវ​ស្ថេរភាព​ល្អ​ឡើងវិញ ហើយ​អ្វី​ដែល​កងទ័ព​ប្រទេស​ទាំងពីរ​ត្រូវ​ប្រកាន់​ភ្ជាប់​ទៅ​ថ្ងៃ​ខាងមុខ គឺ​ការ​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ទាំង​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆ្លងដែន ក៏ដូចជា​កិច្ចសហការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​នៅ​គ្រប់​កំរិត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម