Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​ប្រកាស​លេខ​ទូរសព្ទ​៣​ខ្សែ​ ដើម្បី​ទទួល​ព័ត៌មាន​ពី​មហាជន​ឈាន​ដល់​ការ​ចាប់ខ្លួន​ក្រុម​ឃាតក​ដៃដល់​

បានផុស

នៅ

ភ្នំពេញ ៖ អាវុធហត្ថ​ ប្រកាស​លេខទូរសព្ទ​៣ខ្សែ ទៅកាន់​សមត្ថកិច្ច​ដែល​នៅ​ជិត​លោកអ្នក​បំផុត សមត្ថកិច្ច​នឹង​ធានា រក្សា​ការសម្ងាត់​ជូន ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​ទាំងឡាយ​ណា ដែល​បានឃើញ ឬ​ស្គាល់ ឬ​មាន​ដំណឹង របស់​ជនសង្ស័យ​០៤​នាក់​ដែល​បាន​រត់​គេច​ខ្លួន ក្នុងករណី​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​ដែល​ពួក​ឃាតករ​បាន​លើកគ្នា​ចូល​កាប់ និង​ចាក់​សម្លាប់ មនុស្ស​ដល់​ក្នុងផ្ទះ​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ ផ្តើម​ចេញ​ពី​ទំនាស់​ពាក្យសម្តី​តូចតាច​ក្លាយជា​សោកនាដកម្ម​បណ្តា​ល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់​បាត់បង់ ជីវិត និង​០២​នាក់​ទៀត​ផ្សេងទៀត រង​របួស​ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លងមក​ថ្មីៗ​នេះ​ស្ថិត​ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ជុំវិញ​ករណី​ដ៏​ព្រៃផ្សៃ​នេះ​មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ធ្វើ​ការ​អំពាវនាវ ចំពោះ​សាធារណជន​ទាំងឡាយ​ណា ដែល​បានឃើញ ឬ​ស្គាល់ ឬ​មាន​ដំណឹង របស់​ជនសង្ស័យ​០៤​នាក់​ដែល​បាន​រត់គេចខ្លួន មានឈ្មោះ​ដូចជា ​ជនសង្ស័យ​ទី​១ ឈ្មោះ រិ​ទ្ធ ដែល​មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Rith Sky​។ ជនសង្ស័យ​ទី​២ ឈ្មោះ ក្រឹម ដែល​មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បង​រិត បង​រិត​។ ជនសង្ស័យ​ទី​៣ ឈ្មោះ រ៉ា ដែលមាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បង​រា និង​អា​ខោ​មួយទៀត​ឈ្មោះ Bro Raa ។ ជនសង្ស័យ​ទី​៤ ឈ្មោះ មិត្ត ហៅ​អា​បង ដែលមាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Fii Boy និង​អា​ខោ​មួយទៀត​ឈ្មោះ Gk Co ។

សមត្ថកិច្ច​បន្ថែម​ថា បើ​ស្គាល់​ភិនភាគ​ក្រុម​ជនដៃដល់​ខាងលើ​សូម​រាយការណ៍ មកកាន់​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែលមាន​ទូរសព្ទ​លេខ​៖

​ទី​១ .012 383 383 .​ទី​២. 012 66 77 98 -​ទី​៣. 017 81 81 71 ឬ​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ដែល​នៅ​ជិត​លោកអ្នក​បំផុត សមត្ថកិច្ច​នឹង​ធានា រក្សា​ការសម្ងាត់​ជូន​។

​សមត្ថកិច្ច​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​នោះ​កើតចេញពី​អណ្តាត​ជា​អាថ៌​កន្លង បាន​សុខទុក្ខ​ផង​ដោយសារ​អណ្តាត កំហឹង​ទល់​កំហល់ ដល់ទី​បំផុត នឹង​ក្លាយជា​សោកនាដកម្ម​បំផ្លាញ​ទាំង​អ្នកដទៃ បំផ្លាញ​ទាំង​ខ្លួនឯង ជាក់ស្តែង ករណី​ឃាតកម្ម កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់​បាត់បង់ ជីវិត និង​០២​នាក់​ទៀត​ផ្សេងទៀត រងរបួស​ធ្ងន់ធ្ងរ បង្កឡើង​ដោយ​ជនសង្ស័យ​០៦​នាក់ បាន​ចូលទៅ​កាប់​និង​ចាក់​សម្លាប់ ដល់​ក្នុងផ្ទះ ស្ថិតក្នុង​ភូមិ​ខ្ទរ សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ គឺ​គ្រាន់តែ​ផ្តើមចេញពី​ទំនាស់​ពាក្យសម្តី​តូចតាច​តែប៉ុណ្ណោះ​។

ក្រោយពេល​កើតហេតុ​ភ្លាមៗ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ រួម​ជាមួយ​កម្លាំង អន្តរាគមន៍ និង កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាម និង​បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​ប្រមាណ​០២​ម៉ោង ក៏​ឈានទៅដល់​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ (​ក្នុងនោះ​០២​នាក់​គឺជា​ជនដៃដល់​ក្នុងចំណោម បក្ខពួក​០៦​នាក់ និង​ម្នាក់ទៀត​ត្រូវបាន​ជនដៃដល់​យក​ដាវ​ទៅ​ផ្ញើ​ក្នុង​បន្ទប់​) នៅ​ដី​ទំ​នរ​មួយកន្លែង​ដែល​សង់​ឲ្យ​កម្មករ​ស្នាក់នៅ ជាប់​ផ្លូវជាតិ​លេខ​៦​អា ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​នៅ​យប់កើតហេតុ ក្រុម​របស់​ពួកគេ​មាន​គ្នា​០៦​នាក់ បាន​បបួលគ្នា​ជិះ​ម៉ូតូ​ដើរលេង ដោយមាន​ដាក់​ដាវ​និង​កំបិត​ទៅជា​មួយ ម្នាក់​មួយ​ដើម​គ្រប់​ដៃ លុះ​ជិះ​ដល់​កន្លែងកើតហេតុ ពួកគេ​បានឃើញ​ជនរងគ្រោះ​មួយក្រុម​កំពុង​ផឹកស៊ី​ចាក់​បាស់ ពេលនោះ​ពួកគេ​បាន​លើកដៃ​ហ៊ោ​កញ្ជ្រៀវ ស្រាប់​តែ​មាន​ជនរងគ្រោះ​ម្នាក់​បាន​ស្រែក​ដាក់​ពួកគេ​ថា ពួក​ហែង​មើល​អី ហើយ​ស្រែ​កអី ក្បាល​មួយ​ស្បែកជើង​ឥឡូវ​ហើយ​! ភ្លាមនោះ​ពួកគេ​ទាំង​០៦​នាក់​បាន​ជិះ​ហួស​បន្តិច ក៏បាន​បត់​ម៉ូតូ​ត្រឡប់មក​ក្រោយ​វិញ ហើយ​សួរថា អម្បាញ់មិញ​ថា​ឲ្យ​ពី​ណា​គេ​?

ពេលនោះ​ជនរងគ្រោះ​ម្នាក់​ក៏បាន​ស្រែក​មកវិញ​ថា ចុះ​ហែង​ចង់​យ៉ាងម៉េច​? ក៏បង្ករ​ឲ្យ​មាន​ជា​ទំនាស់​ពាក្យសម្តី ហើយ​ពួកគេ​ក៏បាន​ទាញ​ដាវ​ដែល​សៀត​ជាប់ជើង​ម្នាក់​មួយ​ដើមៗ​ចេញមក ធ្វើ​សកម្មភាព​កាប់​ចាក់ទៅលើ​ក្រុម​ជនរងគ្រោះ​តែម្តង​។

ពេលនោះ​ជនរងគ្រោះ​បាន​រត់​ចូល​ទៅ​ក្នុងផ្ទះ ពួកគេ​ក៏​ដេញតាម ទៅ​កាប់​និង​ចាក់​បន្ថែម​ដល់​ក្នុងផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​និង​របួស ហើយ​ពួកគេ​ក៏​ឡើង​ជិះ​ម៉ូតូ​ចេញពី​កន្លែង​កើត​ហេតុ​តែម្តង​។ ក្រោយមក​ពួកគេ​ចូល​ដល់​កន្លែង​ស្នាក់​នៅ​បាន​ប្រហែល​មួយ​ម៉ោង ក៏​ស្រាប់​តែមាន​សមត្ថកិច្ច​បា​ន​តាម​ទៅដល់​និង ធ្វើការ​ឡោម​ព័ន្ធ​ចាប់ខ្លួន​ពួកគេ​ទាំង​០៣​នាក់ រីឯ​អ្នក​ផ្សេងទៀត​បានដឹងខ្លួន​ទាន់ ក៏​រត់​គេច​ខ្លួន​បាត់អស់​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម