Connect with us

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចុះសួរសុខទុក្ខពលរដ្ឋ ៩៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ នៅក្រុងរុនតាឯក

បានផុស

នៅ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្ត្រាក់ចំនួន ៩៩គ្រួសារ (ក្នុងនោះ រលំផ្ទះចំនួន ២៤ខ្នង និងរបើកដំបូលចំនួន ៧៤ខ្នង) ដែលបានរងគ្រោះកាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ក្នុងភូមិធម្មជាតិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតាឯកតេជោសែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អនុប្រធានគណៈកម្មាធិការសាខា បានចូលរួមសោកស្ដាយ ចំពោះប្រជាពលរដ្ឋ ដែលទទួលនវការរងគ្រោះដោយខ្យល់កន្ត្រាក់ បានបណ្ដលឱ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិខ្លះ។ ក្នុងឱកាសនោះដែរ លោកស្រី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ប្រាក់ សោភ័ណ ដែលជានិច្ចកាលលោកបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

បន្ថែមពីនេះ លោកស្រីអនុប្រធាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នា ដាំដើមឈើឱ្យបានច្រើន ដើម្បីបានជារបាំងការពារខ្យល់ បានជាម្លប់ និងជម្រកទៅថ្ងៃអនាគត់។ លើសពីនេះ លោកស្រី ក៏សំណូមពរផងដែរ ចំពោះប្រជាពលរដ្ឋ ដែលមានបំណងសង់លំនៅដ្ឋាន សូមគិតគូរឱ្យបានហ្មត់ចត់អំពីភាពមាំទាំ របស់ផ្ទះ។ គួររៀបចំគ្រឹះឱ្យមាំ ជាជាងគិតតែទំហំផ្ទះធំ ព្រោះកាលណាគ្រឹះមាំ វាអាចយជួយទប់លំនឹង ព្រមទាំងការពារខ្យល់ ឬឧបទ្ទវហេតុផ្សេងៗបាន។

ជាមួយគ្នានោះ លោកស្រីអនុប្រធាន ក៏បានផ្ដាំផ្ញើប្រជាពលរដ្ឋទាំងអស់ សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិតមកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។

គួរជម្រាបដែរថា អំណោយមនុស្សធម៌បានផ្ដល់ជូនគ្រួសាររលំផ្ទះ ក្នុងមួយគ្រួសារ មានមុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ អំបិល ១គីឡូក្រាម ស្ករស ១គីឡូក្រាម ស័ង្កសី ១៦សន្លឹង និងថវិកា ១៥ម៉ឺនរៀល។ ចំណែក គ្រួសាររបើកដំបូល មួយគ្រួសារទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល ១គីឡូក្រាម ស្ករស ១គីឡូក្រាម ស័ង្កសី ១០សន្លឹង និងថវិកា ៨ម៉ឺនរៀល៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម