Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ​៧​នាក់ ​ត្រូវបាន​ឃាត់ខ្លួន ​ខ​ណៈ​ពួកគេ​​លួច​ចេញ​តាម​ច្រក​របៀង​ប្រុង​គេចមិន​ធ្វើ​ច​ត្តា​ឡី​ស័ក

បានផុស

នៅ

​សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា ការឃាត់ខ្លួន​ពលករ​ចំនួន​៧​នាក់​នេះ ​បាន​ធ្វើឡើង​នៅក្នុង​ភូមិសាស្ត្រ​ចំណុច​ភូមិ​រស្មី​ ឃុំ​ជ្រៃ​សី​ម៉ា​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ខែ​កុ​ម្ភៈ​ ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បន្ត​ថា ​ករ​ណី​ខាងលើ​នេះ ​ធ្វើឡើង​ដោយ​កម្លាំង​អន្តរាគមន៍​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ត្រង់​ចំណុច​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧ ​ខណៈដែល​កម្លាំង​បាន​ចុះ​ល្បាត​ត្រួតពិនិត្យ​ ក៏បាន​ប្រទះឃើញ​និង​ឃាត់ខ្លួន​ពលករ​ខ្មែរ​ឆ្លងដែន​ចេញ​មក​ពី​ប្រទេស​ថៃ​ចំនួន​៧​នាក់​ តែម្តង​ដោយ​ក្នុង​នោះ​ស្ត្រី​២​នាក់​និង​ក្មេងប្រុស​១​នាក់​ផងដែរ​។ នគរបាល​ការពារ​តំបន់​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​និង​ឃាត់ខ្លួន​ពលករ​ខ្មែរ​ ដែល​ឆ្លងដែន​ខុសច្បាប់​ទាំង​៧​នាក់​នេះ ​គឺ​អនុវត្ត​តាម​ការណែនាំ​ពី​រាជរដ្ឋាភិបាល​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ចូល​ក្នុង​សហគមន៍​។

​ក្រោយ​ការសាកសួរ​ព័ត៌មាន​រួចរាល់ ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ពលករ​ទាំង​អស់​ទៅកាន់​មណ្ឌល ​ដើម្បី​អនុវត្ត​ពិនិត្យ​សុខភាព​យក​វត្ថុ​សំណាក​និង​តម្រូវ​ឲ្យ​ចូល​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ ក្នុងស្រុក​សំពៅ​លូន​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​តែម្តង​៕

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​រដ្ឋបាល​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត ចុះ​ត្រួតពិនិត្យ ផ្អាក​អាជីវកម្ម KTV ក្លឹប​កម្សាន្ត​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម