ព័ត៌មានជាតិ
ក្រុមហ៊ុនកូរ៉េអះអាង មួយថ្ងៃដុតសំរាម ១០០ តោន អាចបង្កើតថាមពលអគ្គិសនីបានយ៉ាងតិច ២៤ មេហ្គាវ៉ាត់
ក្រុមហ៊ុនកូរ៉េមួយបានបង្ហាញពីគម្រោងវិនិយោគកែច្នៃសំរាមជាថាមពលអគ្គិសនី ដែលក្នុងមួយថ្ងៃអាចបង្កើតថាមពលអគ្គិសនីបានយ៉ាងតិចបំផុត ២៤ មេហ្គាវ៉ាត់ ដោយការដុតសំរាមប្រមាណ ១០០ តោន។

ការបង្ហាញពីបច្ចេកវិទ្យាកែច្នៃសំរាមផលិតជាប្រភពថាមពលអគ្គិសនីនេះ ក្នុងឱកាសដែលតំណាងក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING ដឹកនាំដោយលោក កុល ផេង ចូលជួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
តាមរយៈបទបង្ហាញ ក្រុមហ៊ុនបានអះអាងថា បច្ចេកវិទ្យាដែលខ្លួននឹងប្រើប្រាស់ ក្នុងមួយថ្ងៃអាចបង្កើតថាមពលអគ្គិសនីយ៉ាងតិចបំផុត ២៤ មេហ្គាវ៉ាត់ ដោយការដុតសំរាមប្រមាណ ១០០ តោន។
ឆ្លៀតឱកាសក្នុងជំនួបពិភាក្សាជាមួយលោក ស៊ុន ចាន់ថុល តំណាងក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING ក៏ស្នើសុំគោលការណ៍ណែនាំបន្ថែមពីលោកឧបនាយករដ្ឋមន្រ្តីចំពោះគម្រោងវិនិយោគរបស់ខ្លួន។
ឆ្លើយតបការបង្ហាញរបស់ក្រុមហ៊ុនកូរ៉េ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការស្វាគមន៍ជូនដល់ក្រុមហ៊ុន និងវិនិយោគិនទាំងអស់ ចំពោះគម្រោងវិនិយោគលើការទាញយកថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនេះ និងស្នើសុំឱ្យក្រុមហ៊ុនផ្ញើជូនព័ត៌មានលម្អិតទាំងស្រុងនៃគម្រោងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរដ្ឋាភិបាលសម្របសម្រួលអនុវត្តនីតិវិធីបន្ត៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


