Connect with us

ព័ត៌មានជាតិ

ពិព័រណ៍​និង​លក់​សៀវភៅ​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​ ចាប់ផ្តើម​ការ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ​​ នៅក្នុង​ប្រទេស​កម្ពុជា​​ថ្ងៃនេះ​ហើយ​

បានផុស

នៅ

ពិព័រណ៍​និង​លក់​សៀវភៅ​ដ៏​ជោគជ័យ Big Bad Wolf Books ដែល​បាន​ដំណើរ​ការលក់​សៀវភៅ​តាម​ប្រព័ន្ធ​អន​ឡាញ​តាម​គេហទំព័រ​ផ្លូវការ​របស់ខ្លួន bigbadwolfbooks.com/kh បាន​និង​កំពុង​ទាក់ទាញ​ប្រិយមិត្ត​អ្នកអាន អ្នកគាំទ្រ​និង​អតិថិជន​របស់ខ្លួន​ក្នុងប្រទេស​កម្ពុជា​ជាមួយនឹង​សៀវភៅ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​ជា​លើក​ទី​២​ហើយ​ សម្រាប់ Big Bad Wolf ក្នុងការ​ត្រលប់​មក​ប្រទេស​កម្ពុជា បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​យ៉ាងខ្លាំង​ទៅលើ​ការ​តាំងពិព័រណ៍​និង​លក់​កាលពី​ឆ្នាំ​២០២០ ក្នុង​ទីក្រុង​ភ្នំពេញ ជាមួយនឹង​បេសកកម្ម​ក្នុង​ការបន្ត​ពង្រឹង​វប្បធម៌​នៃ​ការអាន ​ក្នុងប្រទេស​កម្ពុជា​ និង​ផ្តល់ជូន​សៀវភៅ​ភាសា​អង់គ្លេស​ ក្នុងតម្លៃ​សមរម្យ​ដែល​អ្នក​រាល់គ្នា​អាច​ជាវ​បាន​។​

​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នៃ​ការ​ជំងឺ​រាតត្បាត​ក្នុងពេល​បច្ចុប្បន្ន Big Bad Wolf Books បាន​ផ្លាស់ប្តូរ​បទពិសោធន៍​នៃ​ការទិញ​សៀវភៅ ពី​ការទិញ​នៅ​ទីកន្លែង​លក់​សៀវភៅ ទៅជា​ការទិញ​តាម​ប្រព័ន្ធ​ឌីជីថល ហើយ​ការ​ដាក់លក់​សៀវភៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ សម្រាប់​ប្រទេស​កម្ពុជា​នាពេលខាងមុខ គឺជា​បោះជំហាន​បន្ទាប់ ក្រោយពី​កា​រដាក់​លក់​សៀវភៅ​លើ​ប្រព័ន្ធ​អន​ឡាញ​យ៉ាង​ជោគជ័យ​ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី សហព័ន្ធ​អារ៉ាប់​រួម ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី ដែលមាន​អ្នកបញ្ជា​កុម្ម៉ង់​ទិញ​សៀវភៅ​ជាង​៣​លាន​នាក់​។​

​ប្រិយមិត្ត​ ដែល​ជា​អ្នកគាំទ្រ​របស់ Big Bad Wolf Books អាចធ្វើ​ការទិញ​សៀវភៅ​ដែល​ខ្លួន​ពេញចិត្ត​ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ពី​៥០% ទៅ​៩០% នៃ​តម្លៃ​ដើម ដែល​មាន​រយៈពេល ៨​ថ្ងៃ ហើយ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២១​។ សៀវភៅ​ដ៏​ច្រើន​ប្រមាណ ២០​លាន​ក្បាល ដែល​ផ្តោតលើ​ចំណងជើង​ជាង​៤​ម៉ឺន នឹង​ត្រូវ​បាន​ទិញ​តាម​ប្រព័ន្ធ​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល​និង​ពី​គ្រប់​ទីកន្លែង​។​

​ការដាក់​លក់​សៀវភៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ឆ្នាំ​២០២១​នេះ គឺជា​ភាពជោគជ័យ​ចុងក្រោយបង្អស់​របស់ Big Bad Wolf ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ក្នុង​រយៈពេល ១២​ឆ្នាំ​កន្លងមកនេះ​។ លោកស្រី Jaqueline Ng ដែលជា​ស្ថាបនិក​ម្នាក់​របស់ Big Bad Wolf បានបញ្ជាក់​នៅក្នុង​សន្និសិទ្ធិ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អន​ឡាញ​កាលពី​សប្តាហ៍​អំពី​យុទ្ធសាស្ត្រ​ថ្មី​និង​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ទាំងមូល​ ក្នុងការ​ដាក់លក់​សៀវភៅ​ ដែល​មាន​តម្លៃ​ដ៏​សមរម្យ​មួយ​សម្រាប់​អ្នក​រាល់គ្នា​។​

​លោកស្រី​បាន​ពន្យល់ថា​៖ «​ជាមួយនឹង​ទម្រង់​នៃ​ការ​ដាក់លក់​ថ្មី​នេះ វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ពួកយើង​ក្នុងការ​ផ្សព្វផ្សាយ​វា​ទៅកាន់​មិត្ត​អ្នកអាន​បាន​កាន់តែច្រើន​ថែមទៀត បន្ទាប់​ភាពជោគជ័យ ​ដែល​យើង​ទទួលបាន​កាលពី​ឆ្នាំមុន​ក្នុង​ទីក្រុង​ភ្នំពេញ​។ ពួកយើង​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​មកពី​គ្រប់ទិសទី​និង​ជាន់ថ្នាក់ មិន​ថា​ចាស់​ឬ​ក្មេង អាច​ទទួលបាន​បទ​ពិសោធន៍​ល្អៗ និង​សប្បាយរីករាយ​ពី​ការអាន ទទួលបាន​ចំណេះដឹង ដើម្បី​អាន ដើម្បី​រៀន និង​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​»​។​

​ការដាក់​លក់​សៀវភៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ដ៏​ធំ​បំផុត​លំដាប់​ពិភពលោក​ពី Big Bad Wolf នេះ​នឹង​នាំយក​សៀវភៅ​ប្រមាណ​២០​លាន​ក្បាល ជាមួយនឹង​ការបញ្ចុះ​តម្លៃ​រហូតដល់​៩០%​នៃ​តម្លៃ​ដើម​។ ជាមួយនឹង​បទពិសោធន៍​ទិញ​សៀវភៅ​ ដែល​មាន​ភាពងាយស្រួល​និង​សាមញ្ញ​នេះ អតិថិជន​អាច​ស្វែងរក​ចំណង​សៀវភៅ​ដែល​ថ្មី​និង​ពេញ​និយម​ក្រោម​ពាក្យ «​លក់ដាច់​បំផុត​» ហើយ​ចូលទៅ​កាន់​ប្រភេទ​សៀវភៅ​ដែល​ពួកគេ​ចូលចិត្ត​នៅលើ​គេហទំព័រ​ដើម​។ ពួកគេ​ក៏​នឹង​ទទួលបាន​ការផ្តល់ជូន ១៥%​បន្ថែមទៀត ដោយ​គ្រាន់តែ​ចុះឈ្មោះ​ជា​សមាជិក​។ ក្រោយពី​ចុះឈ្មោះ​រួច ពួកគេ​នឹង​អាច​ស្វែងរក​សៀវភៅ​ដែល​ពួកគេ​ពេញចិត្ត​នៅក្នុង​ប៊ូ​តុង​ស្វែងរក ដោយ​បំពេញ​ឈ្មោះ​អ្នកនិពន្ធ ចំណងជើង​សៀវភៅ ឬ​លេខ​កូដ​សៀវភៅ ហើយ​ជ្រើសរើស​វា​ដាក់​ក្នុង​រទេះ រួច​បង់លុយ​។ ចំណុច​ពិសេស​នោះ​គឺ ប្រសិនបើ​ពួកគេ​ចំណាយ​អស់យ៉ាង​តិច​៦០​ដុល្លារ នោះ​ពួកគេ​នឹង​ទទួលបាន​ការដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​។ បន្ថែម​ពីនេះ​ទៀត​សម្រាប់​ការ​ជាវ​ ដែល​មាន​តម្លៃ​តិចជាង​៦០​ដុល្លារ អតិថិជន​ក៏​នឹង​ទទួលបាន​ការដឹកជញ្ជូន​ក្រោម​តម្លៃ​ដ៏​សមរម្យ​មួយ​។​

​ជាមួយ​ការផ្តល់ជូន​សៀវភៅ​ជាច្រើន​ជម្រើស អ្នកអាន​នឹង​អាច​រីករាយ​ជាមួយនឹង​សៀវភៅ​ដែល​ពួកគេ​ចូលចិត្ត​អាន រួមមាន​សៀវភៅ​លក់ដាច់​បំផុត ប្រលោមលោក ប្រឌិត​បែប​វិទ្យាសាស្ត្រ មនោសញ្ចេតនា អក្សរសាស្ត្រ ប្រលោមលោក​បែប​ក្រាហ្វិក ជំនួញ សៀវភៅ​អភិវឌ្ឍន៍​ខ្លួនឯង ស្ថាបត្យកម្ម ចំអិន​ម្ហូប​។​ល​។ បន្ថែម​ពីនេះ​ទៅទៀត ធ្នើរ​សៀវភៅ​អន​ឡាញ​នេះ​ ក៏​នឹងធ្វើ​ការទាក់ទាញ​អ្នកអាន​វ័យក្មេង​ជាមួយ​សៀវភៅ​ចម្រុះ​រួមមាន​សៀវភៅ​រឿង សៀវភៅ​សកម្មភាព សៀវភៅ​រូបភាព​ក្រាស់ៗ សៀវភៅ​ផាត់​ពណ៌ សៀវភៅ​បង្កើន​អន្តរ​កម្ម​រវាង​កុមារ​ជាដើម ហើយ​ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើន​នឹងមិន​ធ្វើ​ឲ្យ​អ​ណា​ព្យាបាល ឬ​ឪពុកម្តាយ​ខកចិត្ត​នោះទេ​។​

​ផ្នែក​ផ្តល់យោបល់​នៅលើ​គេហទំព័រ​នឹង​ជួយ​ផ្គូផ្គង​អ្នកអាន​និង​អ្នក​មិន​ធ្លាប់​អាន​ជាមួយនឹង​សៀវភៅ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​។ លោក Andrew Yap ដែលជា​ស្ថាបនិក​ម្នាក់ទៀត​នៃ Big Bad Wolf Books បាន​ឲ្យ​ដឹងថា​៖ «​ការលក់​សៀវភៅ​នៅលើ​ប្រព័ន្ធ​អន​ឡាញ​នេះ​ ពិតជា​ធ្វើបាន​ល្អ​ហើយ​លើសពី​អ្វីដែល​យើង​បាន​រំពឹងទុក​។ នៅ​ចំពោះមុខ​ស្ថានភាព​ប្រឈម​នាពេល​បច្ចុប្បន្ន​ដែល​យើង​គ្រប់គ្នា​កំពុង​ជួបប្រទះ ពួកយើង​យល់ថា​ការលក់​នៅលើ​ប្រព័ន្ធ​អន​ឡាញ​នេះ​ពិតជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​»​។ នាពេល​អនាគត យើង​អាច​រំពឹង​បាន​ថា ការលក់​សៀវភៅ​របស់​យើង ​ដែល​នឹងធ្វើ​លើ​ប្រព័ន្ធ​អន​ឡាញ​ឬ​តាម​ការរៀបចំ​កម្មវិធី​តាំងពិព័រណ៍​នានា​នឹង​អាចបំពេញ​គ្នា​ទៅវិញទៅមក ហើយ​បំពេញតម្រូវការ​អតិថិជន​របស់​យើង​បាន​កាន់តែ​ប្រសើរ​ថែមទៀត ដែល​ពួកគេ​អាច​ជ្រើសរើស​ជម្រើស​ណាមួយ​ ដែល​សមស្រប​បំផុត​សម្រាប់​ពួកគេ​»​។​

​សម្រាប់​អ្នកគាំទ្រ​ការលក់​របស់ Big Bad Wolf លើ​ប្រព័ន្ធ​អន​ឡាញ​ ក្នុងប្រទេស​កម្ពុជា​ទាំងអស់ ពួកគេ​អាចធ្វើ​ការតាមដាន​ការផ្តល់ជូន​ពិសេស​នានា ដែល​នឹង​ត្រូវបាន​ផ្សាយពាណិជ្ជកម្ម​លើ bigbadwolfbooks.com/kh និង​តាមរយៈ​ការចុះឈ្មោះ​ជា​សមាជិក​។​

​ការផ្តល់ជូន​ដែល​អតិថិជន​អាច​ប្រើ​បាន​៖

១. ការផ្តល់ជូន​ពិសេស​សម្រាប់​សមាជិក (​លេខ​កូដ​គូ​ប៉ុង​)

​ទទួលបាន​១៥%​បន្ថែម​ទៅលើ​សៀវភៅ​ដែល​ត្រូវបាន​ជ្រើសរើស​រួច​

២. Magical Deals

​ចំណាយ​ត្រឹមតែ​សៀវភៅ ២​ក្បាល ទទួលបាន​សៀវភៅ​៣​ក្បាល

៣. White Star Kids – Classic Fairy Tales

​ចំណាយ​ត្រឹមតែ​សៀវភៅ​១​ក្បាល ដោយ​ទទួលបាន​សៀវភៅ​២​ក្បាល (​ក្នុងតម្លៃ USD3.40 ក្នុង​មួយ​ក្បាល​)

៤. Scholastic Interesting Facts

​ចំណាយ​ត្រឹមតែ​សៀវភៅ​២​ក្បាល ទទួលបាន​សៀវភៅ​៣​ក្បាល (​ក្នុងតម្លៃ USD3.40 ក្នុង​មួយ​ក្បាល​)

៥. ការផ្តល់ជូន​ដ៏​ពិសេស​ទៅលើ​សៀវភៅ Harry Potter ត្រឹមតែ USD 8.40 តែប៉ុណ្ណោះ​

៦. ការដឹកជញ្ជូន​ឥតគិតថ្លៃ​

​ចំណាយ​យ៉ាងហោចណាស់ USD60 ដើម្បី​ទទួល​ការដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​

​បណ្តាញ​សង្គម Big Bad Wolf ៖

Facebook: facebook.com/bbwbookskh

Instagram: instagram.com/bbwbookskh

Official Hashtag: #BBWPhnomPenh2021

​អំពី BIG BAD WOLF៖

​ក្រោម​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន Andrew Yap និង Jaqueline Ng បាន​បង្កើត​ហាង​លក់​សៀវភៅ Big Bad Wolf ក្នុង​ឆ្នាំ​២០០៩ ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដោយ​ផ្តល់នូវ​ជម្រើស​សៀវភៅ​ជាច្រើន​ដែល​នាំយក​ពី​អ្នក​ចែកចាយ​អន្តរជាតិ​។ ដោយសារតែ​ការផ្តល់ជូន​នូវ​តម្លៃ​ដ៏​ពិសេស និង​ការ​ដាក់លក់​ដែល​ងាយស្រួល​រក​ជាវ Big Bad Wolf បានក្លាយ​ជាទី​ចាប់អារម្មណ៍​និង​កម្មវិធី​ថ្នាក់ជាតិ​។

​ជាមួយនឹង​ការផ្តល់ជូន​យ៉ាង​ពិសេស ចាប់ពី ៧៥% រហូតដល់ ៩៥% នៃ​តម្លៃ​ដើម Big Bad Wolf បានធ្វើការ​ដាក់លក់​សៀវភៅ​ជាច្រើន​ប្រភេទ រួមមាន​សៀវភៅ​រឿង​ពិត​និង​ប្រឌិត សៀវភៅ​ប្រឌិត​សម្រាប់​មនុស្សពេញវ័យ និង​សៀវភៅ​កុមារ​ជាដើម ក្នុង​គោលបំណង​លើកទឹកចិត្ត​ឲ្យ​មនុស្ស​គ្រប់​វ័យ​អាច​ទទួលបាន​បទពិសោធន៍​ដ៏​រីករាយ​នៃ​ការអាន និង​ទទួលបាន​សៀវភៅ​ដែលមាន​តម្លៃ​សមរម្យ​។​

​ការលក់​សៀវភៅ​នេះ​ពង្រីក​ការលក់​របស់ខ្លួន​ទៅ​ប្រទេស​ជាច្រើន​រួមមាន​ប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី កូរ៉េ មី​យ៉ាន​ម៉ា ប៉ា​គី​ស្ថាន ស្រីលង្កា សិង្ហ​បុរី ហ្វីលីពីន តៃវ៉ាន់ ថៃ​និង​សហព័ន្ធ​អារ៉ាប​រួម ដោយ​បន្ត​បេសកកម្ម​ផ្តល់ជូន​សៀវភៅ​ដែលមាន​តម្លៃ​សមរម្យ​បំផុត​៕

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖

Rachel Roberts

Mobile: +855 96 368 0826

Email:​ ​[email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ នាទី មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៦០ នាទី មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលរាជធានីកំពុងរៀបចំតុបតែងលម្អរសោភ័ណ្ឌភាព និងរៀបចំសង្ក្រាន្តវត្តភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម