Connect with us

ព័ត៌មានជាតិ

ប្រា​សាក់ ផ្ដល់​សេវា​ទូទាត់​វិក្កយបត្រ អគ្គិសនី​កម្ពុជា ដោយ​មិន​គិត​កម្រៃ​សេវា​

បានផុស

នៅ

​ប្រា​សាក់ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំ​ជាង​គេ បាន​ទទួល​ការ​សហការ​ពី អគ្គិសនី​កម្ពុជា ក្នុ​ងការ​ដាក់ឲ្យ​ប្រើប្រាស់​សេវា​ទូទាត់​វិក្កយបត្រ​អគ្គិសនី ដោយ​អនុញ្ញាត​ឲ្យ​អតិថិជន​ប្រា​សាក់​ទាំងអស់ អាច​បង់ថ្លៃ​ភ្លើង តាមរយៈ Mobile Banking (​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​) ឬ ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់ ដោយ​មិន​គិត​កម្រៃ​សេវា​។

​បច្ចុប្បន្ន​នេះ ប្រា​សាក់ ផ្តល់​សេវា​ទូទាត់​វិក្កយបត្រ​អគ្គិសនី​កម្ពុជា នៅ​ទីតាំង​ជាច្រើន​រួមមាន​៖ រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ខេត្ត​រតនគិរី ស្រុក​លំផាត់ ស្រុក​វើ​ន​សៃ ស្រុក​តា​វែង ខេត្តក្រចេះ ស្រុក​ស្នួល ខេត្ត​កំពត ស្រុក​កំពង់ត្រាច ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ស្រុក​បន្ទាយស្រី ខេត្តព្រៃវែង ខេត្ត​ត្បូងឃ្មុំ និង​ក្រុងព្រះសីហនុ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា ប្រា​សាក់​មាន​ក្ដី​រីករាយ​ដែល​បាន​បម្រើសេវា​ទូទាត់​វិក្កយបត្រ​អគ្គិសនី​កម្ពុជា ដល់​អតិថិជន​ប្រកបដោយ​ភាពងាយស្រួល លឿន​រហ័ស និង​សុវត្ថិភាព​។ អតិថិជន​អាច​អញ្ជើញ​មក​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​នៅថ្ងៃនេះ ដើម្បី​ទទួល​បាន​ប័ណ្ណ​អេ​ធី​អឹម​ដ៏​ស្រស់ស្អាត និង​ការប្រើ​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ ដើម្បី​ទូទាត់​វិក្កយបត្រ​បាន​យ៉ាង​ងាយស្រួល​៕

អត្ថបទពាណិជ្ជកម្ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម