Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ថ្ងៃទី​២៤​កុម្ភៈ ឃាត់ខ្លួន​ពលករ ​គេចវេះ​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាង​៦០០​នាក់​

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ​បាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​កុម្ភៈ​នេះ​ថា ​ចាប់ពី​ថ្ងៃ​ទី​១៣​រហូតមកដល់​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​នេះ​ សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ពលករ​ខ្មែរ​ ដែល​គេចវេះ​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ជាង​៦០០​នាក់ ​និង​បា​ន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​វិញ​នៅ​ទូទាំង​ប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បន្ត​ថា​ក្នុងចំណោម​ពលករ​គេចវេះ​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាង​៦០០​នាក់​នោះ​ភាគច្រើន​ឆ្លង​ពី​ប្រទេស​វៀតណាម​ ដោយសារ​ពួកគាត់​ស្គាល់​ភូមិ​សាស្ត្រា​ច្បាស់លាស់​។ ​ជាក់ស្តែង​គ្រាន់តែ​ថ្ងៃ​ទី​២៣​កុម្ភៈ​ មាន​ពលករ​ខ្មែរ​ឆ្លងដែន​តាម​ព្រំដែន​វៀតណាម​ជិត​៣០០​នាក់​។​ ចំណែក​ព្រំដែន​កម្ពុជា​ថៃ​វិញ​ បាន​ធ្លាក់​ចុះ​ជា​បណ្តើរៗ​ហើយ​បន្ទាប់ពី​មានការ​បង្ក្រាប​ទៅលើ​ពួក​មេខ្យល់​ដែល​នាំ​ពលករ​ចូល​កម្ពុជា​រួចមក​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បន្ត​ទៀត​ថា​ ចាប់ពី​ថ្ងៃ​ទី​១៣​រហូតមកដល់​ថ្ងៃ​ទី​២៤​កុម្ភៈ​សមត្ថកិច្ច​ បាន​ចាប់​មេខ្យល់​ ដែល​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចេញចូល​ប្រទេស​កម្ពុជា​ចំនួន​៨៩​នាក់​ ទៅ​ផ្តន្ទា​ទោស​ទៅតាម​ផ្លូវច្បាប់។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បន្ថែម​ទៀត​ថា ​ការ​ចាប់​មេខ្យល់​៨៩​នាក់​នោះ ​ភាគច្រើន​នាំ​ពលករ​ចេញចូល​ប្រទេស​កម្ពុជា​និង​ថៃ​។​ ចំណែក​មេខ្យល់​នាំ​ពលករ​ចេញចូល​កម្ពុជា​និង​វៀតណាម​វិញ ​មាន​តិច​ជាង​១០​នាក់​ប៉ុណ្ណោះ​។

​យ៉ាងណាក៏ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ​គឹម​ខឿន ​បាន​បញ្ជាក់​ថា ​បន្ទាប់ពី​រាជរដ្ឋាភិបាល​ចាត់វិធានការ​ក្តៅ​ទៅលើ​ពួក​មេខ្យល់​រួចមក​ឃើញ​ថា ​ការ​នាំ​ពលករ​ចូលមក​កម្ពុជា​តាម​ព្រំដែន​កម្ពុជា​ថៃ​ហាក់​មានការ​ថមថយ​ច្រើន​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ​ គឹម​ខឿន​ បាន​អំពាវនាវ​ដល់​ពលករ​ទាំងអស់ ​សូម​បញ្ឈប់​ការ​ឆ្លងដែន​ខុសច្បាប់​និង​កុំ​ព្យាយាម​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​ ដើម្បី​ចៀសវាង​ការ​ទទួល​ការ​ផាកពិន័យ​និង​ទោស​ទណ្ឌ​តាម​ផ្លូវ​ច្បាប់​។

​គួរ​បញ្ជាក់​ថា ​យោង​តាម​អនុក្រឹត្យ​ថ្មី​បាន​ពិន័យ​ប្រាក់​ពី​១០​លាន​រៀល​ដល់​៥០​លាន​រៀល​ ចំពោះ​អ្នក​ដែល​នាំ​អ្នកដទៃ គេចវេះ​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ចំពោះ​អ្នក​ដែល​គេចវេះ​មិន​ចូលធ្វើ​ច​ត្តា​ឡី​ស័ក និង​អ្នក​គេច​ចេញពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​អំឡុង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នឹង​ត្រូវ​ពិន័យ​ប្រាក់​ពី​១​លាន​រៀល​ដល់​៥​លាន​រៀល​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​ស្ថានភាព​អ្នក​ភូមិ​ ៨០០ នាក់នៅព្រៃវែង ចូលរួម​មង្គលការ​ ពាក់ព័ន្ធ​​​ស្រ្តី​ឆ្លងកូវីដ ១៩ យ៉ាង​ម៉េច​ហើយ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម