Connect with us

ព័ត៌មានជាតិ

ចាំ​អី​ទៀត​! រៀន​ថ្នាក់​ជំនាញកាត់ដេរ និង ​បោកគក់ ដោយ​ឥតគិតថ្លៃ ថែមទាំង​ទទួលបាន​ការឧបត្ថម្ភ​លើ​ថ្លៃ​ធ្វើដំណើរ និង​អាហារ

បានផុស

នៅ

​អង្គការ ហ្គោ អ៊ែន ឌូ អន្តរជាតិ ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​សាធារណៈរដ្ឋ​កូរ៉េ បាន​បង្កើត មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មួយ​នៅ​ប្រទេស​កម្ពុជា ដោយមាន​ការគាំទ្រ​ពី ក្រុមហ៊ុន សាម ​សុង និង​សហគមន៍​កូរ៉េ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ខែ្មរ ដែលមាន​កាយសម្បទា​មិន​គ្រប់គ្រាន់ ឲ្យ​មាន​ជំនាញ​អាចជួយ​ខ្លួនឯងបាន និង​អាច​ចូលរួម​សកម្មភាព​នៅក្នុង​សង្គម​។

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ ដែលកម្ពុ​ជាថ្មី​ទទួល​បាន បាន​ឲ្យ​ដឹងថា នៅក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ គឺ​មាន​ពីរ​ថ្នាក់ គឺ ថ្នាក់​កាត់ដេរ និង​ថ្នាក់​បោកគក់ រួមទាំង​ថ្នាក់​បន្ទាប់បន្សំ​ផ្សេងទៀត​ផងដែរ​។ សម្រាប់​ថ្នាក់​នីមួយៗ សុទ្ធ​តែមាន​លោកគ្រូ​/​អ្នកគ្រូ ដែលមាន​ជំនាញ​ច្បាស់លាស់ ក្នុងការ​បង្រៀន រួមទាំង​មាន​សម្ភារៈ​សិក្សា​គ្រប់គ្រាន់ស​ម្រា​ប់​សិស្ស​អនុវត្ត ជាពិសេស ទីកន្លែង​សិក្សា ធំ​ទូលាយ​ជាមួយ​បរិយាកាស​ល្អ ផងដែរ​។ សិស្ស​ទាំងអស់ នឹង​ទទួលបាន​ការសិក្សា​ជំនាញ​ខាងលើ ដោយ​ឥតគិតថ្លៃ មិនតែប៉ុណ្ណោះ មានការ​ឧបត្ថម្ភ​លើ​កា​ធ្វើដំណើរ និង​អាហារ​សម្រាប់​សិស្ស​ពិការភាព និង​ឧបត្ថម្ភ​ការ​ធ្វើដំណើរ​ដ​ល់​សិស្ស​ដែល​មិន​ពិការ​ផង​ដែរ​។

​អាស្រ័យហេតុនេះ ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ ចង់​ទទួល​បាន​ជំនាញ ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម សូម​អញ្ជើញ​មក​ដាក់ពាក្យ​សុំចូល​សិក្សា​បាន ឬ​ប្រសិនបើ​បងប្អូន ស្គាល់​ជន​មាន​ពិការភាព ដែល​មាន​ការ​មាន​ជីវៈ​ភាព​លំបាក សូម​ធ្វើ​ការណែនាំ ឱកាស​សិក្សា​ដ៏​ល្អ​នេះ​ទៅកាន់​ពួកគាត់​ផង​។ អង្គការ ហ្គោ អ៊ែន ឌូ អន្តរជាតិ នៅ​កម្ពុជា​ទទួល​ពាក្យ​ចុះឈ្មោះ​ចូលរៀន​ជា​រៀងរាល់ថ្ងៃ​។ ប្រសិនបើ​ចង់​សាកសួរ​ព័ត៌មាន​បន្ថែម សូម​ធ្វើការ​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០៩៧ ៦៥ ៥០ ៦៨៦ / ០៩៦ ៨១ ៦៣ ៧១៣ ឬ​អាច​ទៅកាន់​ការិយាល័យ​របស់ ផ្ទាល់​អង្គការ ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ ៥៥១ ផ្លូវ​លេខ ១៩៨៦ សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌសែន​សុខ (​ក្បែរ​សាលា​ពេទ្យ អាយ​យូ​)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ២៩ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៣៣ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ៤៩ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម