Connect with us

ព័ត៌មានជាតិ

រោង​អ្នក​តា​ចិន​ទាំងអស់​ នឹង​ត្រូវ​រុះរើ​ចេញ​មិន​ឲ្យ​លើស​ថ្ងៃ​ទី​២៦​ខែ​កុ​ម្ភៈ

បានផុស

នៅ

​រោង​អ្នកតា​ធំៗ​ដែល​សង់​ឡើង​ សម្រាប់​ជួបជុំ​អ្នកតា​មកពី​តាម​បណ្តា​សង្កាត់​នោះ ​ត្រូវ​សម្រេច​ឲ្យ​រុះរើ​ចេញ​មិន​ឲ្យ​ហួស​ថ្ងៃ​ទី​២៦​ខែ​កុ​ម្ភៈ​នោះ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១ ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា រោង​អ្នកធំ​ជាងគេ​នៅ​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ គឺ​ស្ថិត​មុខ​រោងកុន​ច្បារអំពៅ ក្នុង​ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​ទី​១ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ ហើយ​រោង​អ្នកតា​ដែល​សាងសង់​សម្រាប់​ធ្វើ​ពិធី​ដេញថ្លៃ​ផ្លែឈើ​តាម​ទំនៀម​ទម្លាប់​របស់​បងប្អូន​ខ្សែ​ហោ​ចិន​ជា​រៀង​រាល់​ឆ្នាំ​នោះ ​ត្រូវ​សម្រេច​ឲ្យ​រុះរើ​នៅ​យប់​ថ្ងៃ​ទី​២៥​ ខែ​កុ​ម្ភៈ​មិន​ឲ្យ​ហួស​ថ្ងៃ​ទី​២៦​ ខែ​កុ​ម្ភៈ ​នោះ​ឡើយ​។​ តាម​ទំនៀម​ទម្លាប់​ គឺ​យប់​ថ្ងៃទី​២៦​ខែ​កុ​ម្ភៈ​នេះ ​ជា​ថ្ងៃ​ដែល​បងប្អូន​ជនជាតិ​ខ្មែរ​ចិន​ជួបជុំគ្នា​ ដើម្បី​ដាក់​ដេញថ្លៃ​ផ្លែឈើ​យក​ហុងស៊ុយ​។​ ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​មិន​អនុញ្ញាត​ឲ្យ​ជួបជុំ​ ព្រោះ​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ ព្រោះ​មិនដឹងថា ​មាន​អ្នក​ណា​ខ្លះ​មាន​វិជ្ជមាន​កូ​វីដ​១៩​នោះ​។ លោក ​ពៅ ហួត បន្ត​ថា ​មិន​ត្រឹមតែ​ផ្អាក​ការ​ជួបជុំ​ដង្ហែ​ក្បួន​អ្នកតា​នា​ថ្ងៃ​ទី​២៧​ខែ​កុ​ម្ភៈ​ប៉ុណ្ណោះ​ទេ​។​

​ដោយឡែក​រោង​អ្នកតា​ធំ​ នៅ​សង្កាត់​ព្រែកប្រា​វិញ​លោក ងឹ​ន ធី​រ៉ូ ចៅសង្កាត់​ព្រែកប្រា​បាន​ឲ្យ​ដឹង​ដែរ​ថា ​រោង​អ្នកតា​ធំ​ ដែល​សាងសង់​ ដើម្បី​ប្រារព្ធ​ពិធី​នា​ថ្ងៃ​ទី​២៦​និង​ថ្ងៃ​ទី​២៧​ ខែ​កុ​ម្ភៈ​នេះ​ ក៏​ត្រូវ​រុះរើ​ចេញ​នៅ​យប់​ថ្ងៃ​ទី​២៥​ខែ​កុ​ម្ភៈ​នេះ​ហើយ​។​ ហើយ​ការសម្រេច​ឲ្យ​ផ្អាក​ការ​ជួបជុំ​ដង្ហែ​ក្បួន ​គឺ​តាម​បទបញ្ជា​ពី​សាលា​ខណ្ឌ​ច្បារអំពៅ​និង​អនុវត្ត​តាម​បទ​បញ្ជរ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​ ដែល​សម្រេច​ឲ្យ​ផ្អាក​ការ​ជួបជុំ​ ព្រោះ​ខ្លាច​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វីដ​១៩​នា​ព្រឹត្តិការណ៍​ថ្ងៃទី​២០​ខែ​កុ​ម្ភៈ​កន្លងទៅ​ ដែល​កំពុង​ឆ្លង​រាលដាល​ដល់​សហគមន៍​នោះ​។

​ចំណែក​អ្នកតា​ធំ​នៅ​ចាក់អង្រែ​ក្រោម​វិញ លោក ជា សុ​ខៃ ចៅសង្កាត់​ចាក់អង្រែ​ក្រោម​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៥​ខែ​កុ​ម្ភៈ​នេះ​ថា ចំពោះ​ការ​ជួបជុំ​របស់​បងប្អូន​ខ្សែ​ចិន​ គឺ​តម្រូវ​ឲ្យ​ផ្អាក ​ព្រោះតែ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩​ដ៏​សាហាវ​នេះ​។ ​ដូច្នេះ​អ្នក​តាចិន​ដ៏​ធំ​នៅ​ក្រោម​ដើម​ពោធិ​សង្កាត់​ចាក់អង្រែ​ក្រោម​និង​ត្រូវ​ផ្អាក​ផង​ដែរ​។​ ដូច្នេះ​ឆ្នាំនេះ​ មិន​មានការ​ដង្ហែ​អ្នកតា​តាម​ទំនៀម​ទម្លាប់ដូច​រាល់​ឆ្នាំ​ ព្រោះ​បើ​មិន​មាន​ការ​ហាមឃាត់​ទេ ច្បាស់​ជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ទ្រង់ទ្រាយ​ធំ​ជាក់​ជា​ពុំខាន​។​

​ទាក់ទិន​ទៅ​និង​ការ​ផ្អាក​ការ​ជួបជុំ​ដង្ហែ​ក្បួន​អ្នកតា​ខាងលើនេះ​ បងប្អូន​ប្រជាពលរដ្ឋ​មានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា ព្រោះ​បើសិនជា​មានការ​ជួបជុំ​ទ្រង់ទ្រាយ​ដូច​រាល់​ឆ្នាំ​នោះ​ គឺ ​ច្បាស់​ជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​រាប់​រយ​រាប់ពាន់​អ្នក​ជាក់​ជាមិនខាន​៕

​អត្ថបទ៖ ន​រា

សូមចុចអាន៖ ​ស្រ្តី​ខ្មែរ​ឆ្លងកូវីដ មានប្តី​រត់ Passapp ក្នុង​ផ្ទះមានសមាជិក ០៨ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ១២ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៣៧ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៥២ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៥២ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម