Connect with us

ព័ត៌មានជាតិ

ក្រោយ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​​ផ្សារ​អូរឫស្សី​មាន​ភ្ញៀវ​ចេញចូល​ប្រមាណ ​៤០​ ទៅ​ ៥០%

បានផុស

នៅ

ក្រោយពី​មានការ​ផ្ទុះឡើង​ជាថ្មី​នូវ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​បានធ្វើ​ឲ្យ​ផ្សារ​អូរ​ឫស្សី​ទាំង​មូល​កាត់បន្ថយ​ជាច្រើននូវ​ភ្ញៀវ​ចេញចូលក្នុង​ផ្សារ ហើយ​ចំនួន​តូប​ក៏បាន​ថយចុះ​ផងដែរ ។ ទន្ទឹមនឹងនេះ គណៈកម្មការ​ផ្សារ​អូរ​ឫស្សី​បាននឹងកំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ដោយ​អនុវត្ត ទៅតាម​ការណែនាំ​របស់​ក្រ​សួងសុខាភិបាល​និង​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​យ៉ាង​ម៉ឺងម៉ាត់​បំផុត ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​គណៈកម្មការ​ផ្សារ​អូរ​ឫស្សី លោក​ ហ៊ត វ៉ាន់​ធី បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃទី​២៥​កុម្ភៈ​នេះ​ថា ផ្សារ​អូ​រឫ​ស្សី ក្រោយពី​មានការ​ផ្ទុះឡើង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ភ្ញៀវ​ចេញ ចូល​ផ្សារ​អូ​ឬស្សីបាន​ថយចុះ​យ៉ាងខ្លាំង​ផងដែរ ដោយ​បច្ចុប្បន្ននេះមាន​ភ្ញៀវ​ចេញ ចូល​ផ្សារប្រមាណ​ជា​៤០​ទៅ​៥០​ភាគរយ​ប៉ុណ្ណោះ​។ ចំណែកឯ​អាជីវករ​អ្នកលក់ដូរ​វិញ​មាន​ប្រមាណ​៧០% ដោយ​អ្នកខ្លះ​ជួល​តូប​គេ ហើយ​នៅពេល​លក់​មិនសូវ​ដាច់ ពួកគាត់​បង្ខំចិត្ត​បិទតូប​តែម្ដង​។​

លោក ​ហ៊​ត វ៉ាន់​ធី បាន​បញ្ជាក់ថា អនុវត្តតាម​ការណែនាំ​របស់លោក ​ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ គណៈកម្មការ​ផ្សារ​អូ​រឫស្សី ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​នេះ​បាន​អនុវត្ត​នូវ​វិធានការ​ជាច្រើន​ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​យើង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅក្នុង​ផ្សារ ដាក់​អាកុល​លាងដៃ រក្សា​គម្លាត​សុវត្ថិភាព ឲ្យ​បងប្អូន​ប្រជា​ពល​រដ្ឋ អាជីវក​រពាក់​ម៉ាស់​ឲ្យ​បាន​គ្រប់គ្នា ជាមួយនឹង​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ QR Code “​ទប់ស្កាត់​កូវីដ Stop Covid”​ចំនួន​១២​គោលដៅ នៅតាម​ច្រក​សំខាន់ៗ​មួយចំនួន​នៃ​ផ្សារ​អូ​រឫ​ស្សី ។​

លោក​បញ្ជាក់​ផងដែរ​ថា ចំពោះ​ការ​ស្កេន QR Code “​ទប់ស្កាត់កូ​វីដ Stop Covid”​មិនបាន​លទ្ធផល​យើងឲ្យ​ពួកគាត់​ដាក់​លេខ​ទូរស័ព្ទ អាសយដ្ឋាន កត់ត្រា​ចូល​សៀវភៅ ដើម្បី​យើង​ងាយស្រួល​ក្នុងការ​រុករក​គាត់​ខណៈ​ដែលមាន​បញ្ហា​អ្វី​កើតឡើង ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​-១៩​នេះ ។​

គណៈកម្មការ​ផ្សារ បាន​យកចិត្តទុកដាក់​អនុវត្ត​ជាប្រចាំ​នូវ​វិធានការ របស់​ក្រសួងសុខាភិបាល​និង​អនុសាសន៍​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ធ្វើយ៉ាងណា​យើង​រួមគ្នា ទប់ស្កាត់​ឲ្យ​បាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក្នុង​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម