Connect with us

ព័ត៌មានជាតិ

​នាំ​អាជីវករ​ផ្សារ​រកាកោង មួយ​គ្រួសារ ទៅ​ធ្វើ​ចត្តាឡីស័ក ​មានកូន​ធ្វើការ​នៅ​កោះពេជ្រ

បានផុស

នៅ

សមាជិកក្រុមគ្រួសាររបស់លោក ហែម ឈៀង រស់នៅភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល មានគ្នា៨នាក់ ដែលមានកូន​ធ្វើការនៅកោះពេជ្រ ត្រូវ​អាជ្ញាធរបញ្ជូន​ទៅ​ធ្វើចត្តាឡីស័កនៅក្នុងវិទ្យាល័យសិរីមង្គល ស្រុកមុខកំពូល ខេត្តកណ្តាល។

ការចាត់វិធានការបន្ទាន់នេះ ត្រូវបានអាជ្ញាធរអះអាងថា ដើម្បីបង្ការ​ការពារ ព្រោះមានសមាជិកគ្រួសារ​នេះ​ធ្វើការ​នៅកោះពេជ្រ ជា​គោលដៅដែល​ត្រូវ​ប្រុង​ប្រយ័ត្ន។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថា លោក ហែម ឈៀង គឺជាអាជីវករលក់ដូរនៅផ្សាររកាកោង ស្រុកមុខកំពូលដែល​មានកូនធ្វើការនៅកោះពេជ្រ ដែលជាចំណុចសង្ស័យរបស់មន្រ្តី​សុខាភិបាល។

“ឲ្យតែអ្នកធ្វើការនៅកោះពេជ្រអាជ្ញាធរត្រូវ​តែ​យកសំណាកដើម្បីឲ្យអស់ចិត្ត ប៉ុន្តែក៏​មិន​ស្ថិត​នៅក្នុង​មុខសញ្ញា​ពាក់ព័ន្ធដោយផ្ទាល់នោះដែរ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរខេត្តកណ្តាល បានយកវិទ្យាល័យសិរីមង្គល ធ្វើជាមណ្ឌលចត្តាឡីស័ក មាន​ក្រុមគ្រួសារលោក ហែម ឈៀង ចំនួន ៨ នាក់ និងគ្រូពេទ្យធ្វើការនៅពេទ្យបង្អែករកាកោងម្នាក់និងកូនរបស់អ្នកគ្រូពេទ្យម្នាក់។

លោកគួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានឲ្យដឹងថា អ្នកជាប់ចត្តាឡីស័កទាំង ១០ នាក់ មានការប៉ះពាល់ដោយប្រយោល ហើយ​ការ​អនុវត្ត​នេះគ្រាន់តែជាវិធានាការប្រុងប្រយ័ត្ន​ជា​មុនប៉ុណ្ណោះ។

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានឲ្យដឹងដែរ​ថា ខេត្តកណ្តាលមានប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈចំនួន៩៤២នាក់ស្រី៥០៧នាក់និងបានយកសំណាកទៅធ្វើតេស្តចំនួន៧០៩នាក់ក្នុងនោះមាន១៨នាក់ឆ្លងជំងឺកូវីដ១៩។

ក្នុងចំណោម៩៤២នាក់នាក់នោះ បានបញ្ជួនទៅធ្វើចត្តាឡីស័កចំនួន១៩៨នាក់និង៦៩៧នាក់ធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម