Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះ​សូម​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ ដែល​មាន​ប័ណ្ណ​សម​ធម៌ អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ទាំងអស់គ្នា​

បានផុស

នៅ

នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា ​បាន​បន្តធ្វើ​ការអំពាវនាវ​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ទូទាំងប្រទេស​ ដែល​មាន​ប័ណ្ណសម​ធម៌ អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ទាំងអស់គ្នា​ជុំ​ទី​៤ លើក​ទី​២ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ តទៅរ​ហូត​ដល់ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​មន្ត្រី​នាយកដ្ឋាន​សុខុមាល​សង្គម បាន​បញ្ជាក់​ថា ក្រោយពី​ទទួលបាន​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិសេស​ ដែល​ទទួលផល​ប៉ះពាល់​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដែល​បាន​ចុះឈ្មោះ​និង​មាន​ប័ណ្ណ​សមធ​ម៌​តាម​តាម​មូលដ្ឋាន​ឃុំ​សង្កាត់​រួចរាល់​ ហើយ​ត្រូវ​បន្ត​បើកប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ពីថ្ងៃ​នេះរ​ហូត​ដល់​ថ្ងៃទី​២៤ មីនា​ឆ្នាំ​២០២១​។​

​ជាមួយគ្នានេះដែរ​ ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ណែ​នាំ​ដល់​នាយកដ្ឋាន​សុខុមាលភាព​សង្គម ​បាន​ធ្វើការ​អំពាវនាវ​បន្ថែមទៀត​ដ ល់​បងប្អូន​ក្រីក្រ​និង​ងាយ​រងគ្រោះ​ទូទាំងប្រទេស​បន្ត​មក​ពិនិត្យ​ឈ្មោះ​តាម​មូលដ្ឋាន ឃុំ សង្កាត់ ដែល​រស់នៅ​ស្នាក់អាស្រ័យ​រៀងៗ​ខ្លួន​ដើម្បី​បន្ត​ទទួល​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​បន្ថែម​ទៀត​។

​លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាល​សង្គម បាន​បញ្ជាក់​ព្រឹក​នេះ​ថា ដើម្បី​បង្កើន​ភាពងាយស្រួល​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​នោះ ​លោក​បន្ត​ចុះ​ពិនិត្យ​ការអនុវត្ត​កម្មវិធី​និង​ការបើក​សាច់ប្រាក់​នៅ​ឃុំ​សង្កាត់ និង​តាម​ភ្នាក់ងារ​វី​ង ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ស្វែងយល់​ពី​ការបើក​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ស្របតាម​អនុសាសន៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ ពិសេស​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គម កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។ ដោយឡែក​គ្រួសារ​ដែល​មិនទាន់​បាន​ទទួល​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ដូច​ព័ត៌មាន​ខាងលើ​សូម​រួសរាន់​មក​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ខ្លួន​ស្នាក់អាស្រ័យ​នោះ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ជូន​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥៣ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម