Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន ប្រាប់​ពី​មូលហេតុ​នៃ​ការបណ្តេញជនជាតិចិន​ឈ្មោះ Shen Kaidong

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​ពី​មូល​ហេតុ ដែល​នាំទៅដល់​ការបណ្តេញ​ជនជាតិ​ចិន​ម្នាក់ឈ្មោះ Shen Kaidong ចេញពី​ព្រះរាជាណា​ចក្រ​កម្ពុជា ហើយ​មិន​ឲ្យ​ត្រឡប់មកវិញ​ជា​លើក​ទី​២​។​

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន ការសម្រេច​បណ្តេញ​ជន​នោះ​ចេញពី​កម្ពុជា គឺ​ដោយ​សា​តែ​គេ​បាន​ប្រព្រឹត្តិ​ល្មើសច្បាប់​កម្ពុជា គឺ​ការផ្សាយ​ព័ត៌មាន​មិន​ពិត នាំ​ឲ្យ​អន្តរាយ​ដល់​សុខភាព​សាធារណៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បញ្ជាក់ប្រាប់​កម្ពុជា​ថ្មី​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ នេះ​យ៉ាង​ដូច្នេះ​ថា “​បាន​ផ្សាយ​ព័ត៌មាន​តាម​អន​ឡាញ​ថា នៅ​ស្រុក​ខ្មែរ​បាន​យក​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ដែលជា​ជំនួយ​របស់​ចិន​លក់ក្នុង​១​ដូស​ក្នុងតម្លៃ​១២០​ដុល្លារ​”​។​

សូមបញ្ជាក់ថា ជនបរទេស​មួយរូប​ឈ្មោះ Shen Kaidong ជា​ជន​ជាតិចិន កើត​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​១៩៦៩ កាន់​លិខិតឆ្លងដែន​លេខ E99812704 ត្រូវបាន​សម្ដេច​ក្រឡាហោម ស ខេង ឧ​បនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បណ្ដេញចេញ​ពី​ប្រទេស​កម្ពុជា តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០២១​នេះ ដោយសារតែ​ប្រព្រឹត្តិ​ល្មើសច្បាប់​របស់​កម្ពុជា ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ដល់​សុខភាព​សាធារណៈ ហើយ​ជន​នោះក៏​ត្រូវបាន​ហាមឃាត់​ចូល​ព្រះរាជាណាចក្រ​កម្ពុជា ​ជាថ្មី​ផងដែរ​។​

លោក Shen Kaidong មុខរបរ​និពន្ធ​នាយក កាសែត​អង្គរ​ធូ​ដេ (Angkor Today) ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង និង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ពាក់​ព័ន្ធ​នឹង​ករណី​ផ្សព្វផ្សាយ​ពត៌មាន​នៅលើ​គណនី វី​ឆាត ឈ្មោះ​អង្គរ​ធូ​ដេ ដែលមាន​ខ្លឹមសារ​ថា “​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ត្រូវ​ចំណាយ​ថវិការ​ចំនួន​១២០​ដុល្លារ​”​។​

ក្រោយពី​ការចេញផ្សាយ​ព័ត៌មាន​នេះ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ក្រសួង​សុខា​ភិបាល កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ បាន​ច្រានចោល​ចំពោះ​ការចុះផ្សាយ​ព័ត៌មាន​នោះ ហើយ​អះ​អាងថា ការចាក់​វ៉ាក់សាំង ដែលជា​ជំនួយ​របស់​ចិន​នេះ គឺ​មិន​មានការ​យកលុយ​នោះទេ​។

លោកស្រី​បញ្ជាក់ថា “​រឿង​ថា ក្រសួងសុខាភិបាល​បាន​យក​វ៉ាកសាំង​នេះ​ទៅ​ចាក់​លក់​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ សូម​ច្រានចោល​ទាំងស្រុង និង​សូម​ថ្កោលទោស​ចំពោះ​ជន ដែល​បំពុលសង្គម ប្រឌិត​បង្កើត​ព័ត៌មាន​មិន​ពិត​នេះ​ឡើង ព្រោះ​យើង​មិនបាន​ឲ្យ​អ្នក​ដែល​ទៅ​ចាក់​វ៉ាក់សាំង​បង់ប្រាក់​នោះទេ ហើយក៏​មិនមាន​វ៉ាក់សាំង​ណា ដែល​ចាក់​សម្រាប់​យក​តម្លៃនឹង​ដែរ ព្រោះ​វ៉ាក់សាំង​យើង​មាន​កម្រិត​…​ហើយ​មិនមាន​ហេតុការណ៍​នេះ​កើតឡើង​ទេ​”​។

ជាមួយគ្នា​នោះ លោកស្រី ឱ វណ្ណឌី​ន បានស្នើ​ឲ្យ​សារ​ព័ត៌មាន​នោះ​កែតម្រូវ​ជាបន្ទាន់ និង​សុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​លើ​ការផ្សាយ​ព័ត៌មាន​ដែល​មិន​ត្រឹមត្រូវ​នេះ​។​

ទាក់ទង​បញ្ហា​នេះ លោក ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏បាន​សម្រេច​លុប​អាជ្ញាប័ណ្ណ ដែល​បាន​អនុញ្ញាត​ឲ្យ​ដំណើរ​កាសែត​អង្គរ​ធូ​ដេ (Angkor Today) ផងដែរ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ដោយ​សំអាងថា ម្ចាស់​អាជ្ញាប័ណ្ណ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត មាន​ចេតនា​ទុច្ច​រិត ធ្វើ​ឲ្យ​អន្តរាយ​ដល់​សុខភាព​សាធារណៈ បង្ក​ភាពច្របូកច្របល់ ចលាចល​នៅក្នុង​សង្គម ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​ប៉ះពាល់​ដល់​កិត្យានុភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​ជា​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ និង​កិច្ចសន្យា​ដែល​ស​សាម៉ី​ខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៤ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម