Connect with us

ព័ត៌មានជាតិ

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

បានផុស

នៅ

ភ្នំពេញ ៖ បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​បេ​ឡា​ជាតិ​អតីតយុទ្ធជន នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ស្តីពី​ការបម្រើ​សេវា​បើក​ផ្តល់​របប​សន្តិសុខ​សង្គម ប្រចាំខែ​គុ​ម្ភៈ​ឆ្នាំ​២០២១ លើក​ទី​២​ជូន​បងប្អូន​អតីតយុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ កុម្ភៈ​ ឆ្នាំ​២០២១​នេះ​តទៅ​នៅតាម​ធនាគារ​អេស៊ីលីដា ភីអិលស៊ី និង​កាណាឌីយ៉ា ក​.​អ ទូទាំងប្រទេស​។

​សេចក្តី​ជូនដំណឹង​នៃ​របប​បេឡាជាតិ​បាន​បញ្ជាក់​ថា ចំពោះ​គ្រប់​បងប្អូន​អតីតយុទ្ធជន​ទូទាំងប្រទេស​កម្ពុជា​អាច​បើក​របប​សន្តិសុខ​សង្គម​បាន​តាមរយៈ​ធនាគារ​ពីរ​កន្លែង​គឺ ធនាគារ​អេ​ស៊ីលីដា និង ធនាគារ​កាណាឌីយ៉ា នៅ​ថ្ងៃ​នេះ​សម្រាប់​ខែកុម្ភៈ​ ឆ្នាំ​២០២១ ​លើក​ទី​២​ពីថ្ងៃ​ទី​២៥​កុម្ភៈ​នេះ​តទៅ​។

បងប្អូន​អ​តីត​យុទ្ធជន នៅ​តាម​បណ្តា​ខេត្ត​ទាំង​២៤​អាច​បើក​របប​សន្តិសុខ​សង្គម​នៅតាម​គ្រប់​សាខា​ធនាគារ​អេ​ស៊ី​លីដា​ចាប់ពី​ព្រឹក​ថ្ងៃទី​២៥​កុម្ភៈ ​ឆ្នាំ​២០២១​តទៅ។ ដោយឡែក​សម្រាប់​បងប្អូន អតីត​យុទ្ធជន នៅ​រាជធានី​ភ្នំពេញ​អាច​បើក​របប​សន្តិសុខ​សង្គម​នៅ​តាម​គ្រប់​សាខា​ធនាគារ​កាណាឌីយ៉ា ក .​អ បាន​។

សរុប​មក​ក្រសួង​សង្គមកិច្ច​បាន​អនុវត្ត​គោលការណ៍​ដ៏​ល្អ​នេះ​ក្រោយ​មាន​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ធ្វើ​ឲ្យ​បងប្អូន​អតីត​យុទ្ធជន​កាន់តែ​ងាយស្រួល​ក្នុង​ការ​បើក​របប​សន្តិសុខ​សង្គម​សម្រាប់​ដោះស្រាយ​ជីវភាព​រៀងៗ​ខ្លួន​បាន​មួយ​កម្រិត​ថែមទៀត​ផងដែរ​៕

ដោយ ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម