Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

បានផុស

នៅ

​ភ្នំពេញ​ ៖ ថវិកា​មួយចំនួន​ត្រូវ​បាន​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បានសម្រេច​ប្រគល់ជូន​កងកម្លាំង​មាន​សមត្ថកិច្ច ដែល​ប្រចាំការ​នៅ​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​គោលដៅ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​កងកម្លាំង​ទាំងអស់​ដែល​បាន​កំពុង​នឹង​បំពេញភារកិច្ច​យ៉ាងសកម្ម​ក្នុង​កិច្ចការពារ​សុវត្ថិភាព​នៅតាម​ទីតាំង​នីមួយៗ ក្នុងការ​ទប់ស្កាត់​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលដៅ​សុវត្ថិភាព​ទាំង​៨១​ទីតាំង​ដែល​កងកម្លាំង​សមត្ថកិច្ច​បាននឹងកំពុង​ដាក់​កម្លាំង​ពង្រាយ ដើម្បី​ការពារ​សុវត្ថិភាព ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​នេះ ក្នុង​មួយ​គោលដៅ ទទួលបាន​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល ។ គោលដៅ​ធំ​៥ ក្នុង​១​គោលដៅ​ទទួលបាន​ថវិកា​ចំនួន ២​លាន​រៀល​។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​បាន​ទឹកប្រាក់​ចំនួន ៣០​លាន​រៀល និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទទួលបាន​ថវិកា​ចំនួន​២០​លាន​រៀល​។

ការសម្រេច​នៃ​ការ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ពី​លោក​ឃួ​ង ស្រេង​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃទី​២៥​ខែកុម្ភៈ​ ឆ្នាំ​២០២១ នៅក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោ​កស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​រ័ត្ន ស្រ៊ាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​មានការ​ចូលរួម​ពី​អភិបាលខណ្ឌ​ទាំង​១៤​ផងដែរ​។

ការសម្រេច​នូវ​ការឧបត្ថម្ភ​ថវិកា​ជូន​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ ដែល​ប្រចាំ​នៅ​គោលដៅ​សុវត្ថិភាព​ទាំង​៨១​នេះ ធ្វើឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​កងកម្លាំង​ទាំងអស់ ដើម្បី​បំពេញការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

ព័ត៌មានជាតិ៦ ម៉ោង មុន

​រដ្ឋបាលរាជធានីនាំយកអំណោយសម្ដេច ហ៊ុន ម៉ាណែត ​ចែកជូនកងទ័ពជួរមុខ​ការពារព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម