Connect with us

ព័ត៌មានជាតិ

​១៥០០​នាក់ ជាប់ពាក់ព័ន្ធ​ និង​ ១៩​នាក់​ឆ្លង ក្នុងព្រឹត្តិការណ៍​២០កុម្ភៈ នៅ​ខេត្តកណ្ដាល

បានផុស

នៅ

​រហូតមកដល់​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​នេះ ​ខេត្ត​កណ្តាល​ មាន​ប្រជាពលរដ្ឋ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​មាន​ចំនួន​១៥៧២​នាក់​ ស្រី​៨២៣​នាក់​និង​បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ចំនួន​១១២៤​នាក់​ ក្នុង​នោះ​មាន​១៩​នាក់​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គ្រុយ ម៉ា​ឡែ​ន នាយក​រដ្ឋបាល​សាលា​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា ​ក្នុងចំណោម​១៥៧២​នាក់​នាក់​នោះ ​ក្នុង​នោះ​បា​នប​ញ្ជូន​ទៅ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​៨៥៣​នាក់​ និង​៧០២​នាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​។ ​លោក​បាន​បន្តទៀតថា ​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​១៩​នាក់​នោះ​ រស់នៅ​ក្រុង​តាខ្មៅ​ទាំងអស់​ ក្នុង​នោះ​មាន​១៨​នាក់​ជា​ជន​ជាតិចិន ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ខេត្តកណ្តាល​និង​១​នាក់​ទៀត​ជា​ជនជាតិខ្មែរ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របេង​ភ្នំពេញ​។ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ អាជ្ញាធរខេត្ត​បាន​បិទ​ហាង​ខារ៉ាអូខេ​យីហោ​ឡូ​ហ្សិ​ក​២ ដែល​មាន​ទីតាំង​ស្ថិត​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​បន្ទាប់ពី​ក្រសួង​បាន​រក​ឃើញ​បុរស​ម្នាក់​ឈ្មោះ គង់ ចាន់​ឌី អាយុ​៣៩​ឆ្នាំ បម្រើ​ការងារ​នៅ​ក្នុង​ក្លឹប​N8 មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ហើយ​បុរស​រូប​នេះ​មាន​ប្រពន្ធ បម្រើ​ការងារ​ក្នុង​ហាង​ផឹកស៊ី និង​ខារ៉ាអូខេ យីហោ​ឡូហ្ស៊ិក​២។

គួរ​បញ្ជាក់​ថា​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦​កុម្ភៈ​នេះ​ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៧៤១​នាក់​ ក្នុង​នោះ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ចំនួន​២៣៤​នាក់ ​និង​មាន​អ្នកជា​សះស្បើយ​ចំនួន​៤៧៧​នាក់​ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​២៦៦​នាក់​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​សមត្ថកិច្ច កំពុងតាម​​រកអ្នក​ឆ្លង​កូវីដ១៩ ចំនួន២នាក់ ​រត់​គេចខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម