Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ចុះ​ពិនិត្យការសាងសង់​ស្ពាន​ប្រអប់និង​ផ្លូវលំ​ជា​អំណោយ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែត​ភ្ជាប់​ទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ​ផ្ទះ​ប៉ុលពត​

បានផុស

នៅ

ឯកឧត្ដម ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យមើល​ការសាងសង់​ស្ពាន​ប្រអប់​ចំនួន​២​កន្លែង និង​ផ្លូវលំ​មួយ​ខ្សែ​ត​ភ្ជាប់​ទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ ផ្ទះ​ប៉ុលពត ស្ថិតនៅ​ចំណុច​ក្បាល​ទន្សោង ក្នុងស្រុក​អន្លង់វែង ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម ប៉ែន កុស​ល្យ បាន​ថ្លែងថា ស្ពាន​ប្រអប់​ចំនួន​២​កន្លែង និង​ផ្លូវលំ​មួយ​ខ្សែ​ត​ភ្ជាប់​ទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ​ផ្ទះ​ប៉ុលពត ដែល​កំពុង​សាងសង់​នេះ ជា​អំណោយ​ដ៏​ថ្លែ​ថ្លា​របស់​ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​ទ័ពជើងគោក​។​

ឯកឧត្ដម​អភិបាលខេត្ត បាន​ថ្លែង​បញ្ជាក់ទៀតថា ចំពោះ​ផ្ទះ​តា​ម៉ុក​ដែលមាន​ទីតាំង​នៅលើ​ភ្នំ​ដងរែក ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បច្ចុប្បន្ននេះ​យើង​កំពុង​រៀបចំ​កែសម្រួល​ផ្លូវថ្នល់ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​មួយចំនួនទៀត ដើម្បី​ឲ្យ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ ក្លាយជា​តំបន់​រមណីយដ្ឋាន​ទេសចរ​ប្រវត្តិសាស្ត្រ សម្រាប់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដែលមាន​បំណង​ចង់​មកលេង​កម្សាន្ត​ឲ្យមាន​ភាពងាយស្រួល​។​

ជាមួយគ្នានេះ ឯកឧត្ដម​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏បាន​ផ្តាំផ្ញើ និង​ណែនាំ​បន្ថែម​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​៣ ដែល​កំពុង​ឈរជើង​តាម​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​យកចិត្តទុកដាក់​ត្រួត​ពិនិត្យមើល​សកម្មភាព​នានា​តាម​ព្រំដែន ពិសេស​គឺ​ត្រួត​ពិនិត្យមើល​ការ​ឆ្លងដែន​ដាច់ខាត​មិន​ឲ្យ​មានការ​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ហើយ​ចំពោះ​មេខ្យល់​ដែល​នាំ​ពលរដ្ឋ​ឆ្លងដែន​ដោយ​ខុសច្បាប់ ពេលដែល​ចាប់​បាន​ត្រូវ​ផ្តន្ទាទោស​ទៅតាម​ច្បាប់ ដោយ​មិន​អត់ឱន​អោយ​ជាដាច់ខាត​៕​

អត្ថបទ​ ៖ ​ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម