Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​លើក​ទី​២ ជាមួយនឹង​សុខភាព​រឹងមាំ មិនមាន​បញ្ហា​អ្វី​ទេ​

បានផុស

នៅ

​លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​រួមជាមួយ លោក មាន ចាន់​យ៉ា​ដា លោក​ហួត ហៃ​និង​លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២៦ កុម្ភៈ​នេះ បាន​អញ្ជើញ​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ដើម្បី ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (Sinopharm Beijing Institute of Biological Products) ដែលជា​ជំនួយ​ផ្តល់​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​លើក​ទី​២ ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១០​កុម្ភៈ​កន្លងមកនេះ លោក​ ឃួ​ង ស្រេង លោក​ហ៊ុន​ម៉ា​ណែ​ត លោក​ហ៊ុន ម៉ានិត​កូនប្រុស​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន លោក មាន ចាន់​យ៉ា​ដា លោក​ហួត ហៃ​និង​លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ និង​ឥស្សរជន​មួយ​ចំនួនទៀត​ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​នេះ នៅ​មន្ទីរពេទ្យ​កាលម៉ែត ទៅតាម​ការរៀបចំ​រប​ស់​ក្រសួងសុខាភិបាល ហើយ​បើ​គិត​មកដល់ពេលនេះ លោក​ឃួ​ង ស្រេង បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ មាន​រយៈពេល​កន្លះ​ខែ​ហើយ ប៉ុន្តែ​វ៉ាក់សាំង​កូ​វីដ​-១៩​មិនបាន​ធ្វើ​ឲ្យ​លោក​មាន​បញ្ហា​អ្វី​នោះទេ លោក​បាន​ហាត់ប្រាណ​ជាធម្មតា បំពេញការងារ​បាន​រាល់ថ្ងៃ ។ ជាងនេះទៅទៀត ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រចាំការ នៅ​ទី​បញ្ជាការ​ស្រាល គណៈបញ្ជាការ​រដ្ឋបាល​ភ្នំពេញ ដើម្បី​ដោះ​បញ្ហា​បន្ទាន់ៗ កូ​វីដ​-១៩ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ១​យប់ រហូត​ជិត​ភ្លឺ​១​សប្តាហ៍​ហើយ តែ​សុខភាព​លោក​នៅ​រឹងមាំ​ដដែល មិនមាន​អ្វី​ប្រែប្រួល​នោះទេ​។

​គួរបញ្ជាក់​ទៀតថា ក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកកាសែត​ កាលពី​ល្ងាច​ថ្ងៃទី​១៥​កុម្ភៈ​កន្លងមកនេះ លោក​ ឃួ​ង ស្រេង​ បានធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ កុំ​ជឿ​លើ​ការឃោសនា​របស់​ជន​អគតិ​មួយ​ចំនួន​ជុំវិញ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (Sinopharm Beijing Institute of Biological Products) ដែល​ជា​ជំនួយ​ផ្តល់​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ។ ​ពួកគេ​គ្មាន​បំណង​ល្អ​ជាមួយ​យើង​ទេ ពួកគេ​មានតែ​គំនិត​ចង់​បំភ្លេច​បំផ្លាញ ភាពសុខសាន្ត​របស់​ក​ម្ពុ​ជា​តែប៉ុណ្ណោះ​។ សម្ដេច​តេ​ជោ​ ហ៊ុន សែន ​គ្មាន​ហេតុផល​ណាមួយ​ ដែល​ត្រូវ​បំភ្លេច​បំផ្លាញ​អាយុជីវិត​ប្រជាពលរដ្ឋ​នោះទេ។ សម្ដេច​ មិន​ត្រឹមតែ​បាន​រំដោះប្រទេស​ជាតិ​ចេញពី​ការកាប់សម្លាប់​នៃ​របប​ប៉ុលពត​ប៉ុណ្ណោះ​ទេ តែ​សម្ដេច​បាន​កសាង​ប្រទេស​ដ៏​លំបាក​មួយ​នេះ ក្លាយជា​ប្រទេស​មានការ​អភិវឌ្ឍ​រីកចម្រើន​ថែមទៀត ។ សម្ដេច​បាន​គិតគូរ​ពី សុខទុក្ខ​ប្រជាពលរដ្ឋ តើ​មាន​ហេតុផល​ណាមួយ​ដែល​សម្ដេច​ចង់​បំភ្លេច​បំផ្លាញ​អាយុជីវិត​ប្រជាពលរដ្ឋ​នោះ​៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​រាជរដ្ឋាភិបាលកម្ពុជាអនុវត្តវិធានការច្បាប់បន្ថែម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ទំនិញ

ព័ត៌មានជាតិ៧ នាទី មុន

អ្នក​ភូមិ​ព្រះដាក់​ធ្វើ​នំ​បញ្ចុក​ត​ជំនាន់​ មាន​រូបមន្ត​ពិសេស​ធ្វើ​នំ​បញ្ចុក​ឆ្ងាញ់

KPT+១៤ នាទី មុន

សព្វថ្ងៃនេះ មានក្បួនឆបោកសាមញ្ញបំផុត តែយើងច្រើនជឿនិងដើរតាមដោយងប់ងុល

ព័ត៌មានជាតិ២៧ នាទី មុន

HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មានជាតិ៣៧ នាទី មុន

សាលាបង្រៀនគួរមួយកន្លែង បង្កើតកម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម