មេប៉ូលិស​ក្រុង​ព្រមាន​ចាត់វិធានការ​តាមច្បាប់​ចំពោះ​ជន​ណា​អុកឡុក ឬ​បង្កបញ្ហា​ពេលធ្វើ​ច​ត្តា​ឡី​ស័ក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មេប៉ូលិស​ក្រុង​ព្រមាន​ចាត់វិធានការ​តាមច្បាប់​ចំពោះ​ជន​ណា​អុកឡុក ឬ​បង្កបញ្ហា​ពេលធ្វើ​ច​ត្តា​ឡី​ស័ក

Published

on

ភ្នំពេញ​ ៖​ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ​បទបញ្ជា​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ចាត់វិធានការ​តាមច្បាប់​ចំពោះ​ជន​ណា​អុកឡុក ឬ​បង្ក​បញ្ហា​មិន​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ក្នុង​ការ​ព្យាបាល​ឬ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដាក់​បទបញ្ជា​នេះ​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៦ ​ខែកុម្ភៈ ឆ្នាំ​២០២១ ​នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​ដើម្បី​បែងចែក​កម្លាំង​ប្រចាំការ​តាម​គោលដៅ​ព្យាបាល និង​គោលដៅ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​រាជធានី​ភ្នំពេញ​។

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា ​«​បើ​ក្នុងករណី​មាន​អ្នក​អុកឡុក ឬ​បង្ក​បញ្ហា​មិន​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាមច្បាប់ ចំពោះ​ជនបរទេស​ដែល​បង្កបញ្ហា នឹង​ចាប់​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយ​សុំ​គោលការណ៍​ថ្នាក់ដឹកនាំ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​»​។

លោកឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់​ដែល​ត្រូវបំពេញ​ការ​នារ​ប្រចាំការ​នៅ​តាម​មណ្ឌល​ព្យាបាល​និង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​ ត្រូវតែ​បំពេញ​តួនាទី​ភារកិច្ច​ឲ្យ​បាន​ល្អ អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ដើម្បី​រក្សា​ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់​តាម​ទីតាំង​ឲ្យ​បានល្អ​នៅ​តាម​គ្រប់​ទីតាំង​ទាំង​អស់ហើយ​កងកម្លាំង​ទាំងអស់​ដែល​ប្រចាំការ​តាម​គោលដៅ​ត្រូវតែ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​១៩​ផងដែរ​។

រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អនុវត្ត​តាម​ផ្លូវច្បាប់​ចំ​ពះ​បុគ្គល​ណា​ដែល​មិន​អនុវត្ត​តាម​វិធាន​របស់​សុខាភិបាល​ចំពោះ​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេចវេះ​មិន​ព្រម​ចូល​ព្យាបាល ឬ​មិន​សហការ​ផ្តល់​ការ​សម្ភាសន៍ និង​ទីតាំង​ដែល​មិន​សហការ​ផ្តល់ព័ត៌មាន​ការស្រាវជ្រាវ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំ​ងឺ​១​វីដ​១៩​។

យោងតាម​លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​បាន​ឲ្យ​ដឹងថា​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ក្នុង​សហគមន៍​រាជរដ្ឋាភិបាល​បាន​យល់ព្រម​ជា​គោលការណ៍​ឲ្យ​អនុវត្ត​នូវ​វិធានការ​ច្បាប់​បន្ថែម​ចំពោះ​បុគ្គល​និង​ទីតាំង​ដែល​មិន​សហការ​នូវ​វិធានការ​មួយចំនួន​ដូចជា​ចំពោះ​ជនបរទេស ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា និង​ហាម​ចូល​ប្រ​ទេស​សាជាថ្មី​។ ​រីឯ​ជនជាតិ​ខ្មែរ ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ ​ដោយ​ឡែក​ទីតាំង ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​ក្នុង​ទីតាំង៕

ដោយ ៖ សំអឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ40 mins ago

រដ្ឋបាល​ខេត្តកណ្តាល​សម្រេច​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​

ព័ត៌មានជាតិ1 hour ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ2 hours ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ2 hours ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

ព័ត៌មានជាតិ3 hours ago

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services