Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​ម្នាក់​ធ្លាប់​ជាប់គុក​១​ឆ្នាំ​ ចេញ​មក​វិញ​ខ្លាំង​លើស​ដើម​ ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​​វិញ

បានផុស

នៅ

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ធ្លាប់​ជាប់គុក​១​ឆ្នាំ​ចេញមក​វិញ​មិន​កែខ្លួន​ខ្លាំង​លើស​ដើម​មាន តាំង​ពី​ជក់​ថ្នាំញៀន ជក់​កញ្ឆា ផឹកស្រា និង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ឪពុកម្តាយ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​១​ក្រុម​ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ខៀន សា​រ៉ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ក្នុង​នោះបាន​ដកហូត​កាំបិត​ខ្វែវ​ដង​ឈើ​ចំនួន​១​ដើម និង​ដែក​ស្រួច​ចំនួន​១​ដើម​ផងដែរ នៅវេលា​ម៉ោង​៣​រសៀល ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ ហើយ​នាំមក​កាន់​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​ជនសង្ស័យ​នោះ​ក្រោយពី​ធ្វើ​សកម្មភាព​រួច​ជនរងគ្រោះ​ឈ្មោះ វ៉ឹ​ក វ៉ិ​ត ភេទ​ស្រី អាយុ​៧២​ឆ្នាំ​ត្រូវជា​ម្តាយក្មេក រស់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ប្ដឹង​ករណី​កូនប្រសា​របស់គាត់​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​និង​វាយ​ធ្វើបាប​រូបគាត់​ទៀត​។

ជនសង្ស័យ​ខាងលើ​ក្រោយពី​សមត្ថកិច្ច​ជំនាញ​សាកសួរ​ចម្លើយ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​បាន​ជក់​ថ្នាំញៀន​យូរ​ឆ្នាំ​មក​ហើយ​ក៏​ធ្លាប់​ជាប់ពន្ធនាគារ​រយៈ​ពេល​១​ឆ្នាំ​ចេញមក​វិញ​ដាំ​កញ្ឆា​ជក់​និង​នៅ​បន្ត​ជក់​ថ្នាំញៀន​ម៉ា​ទឹកកក​រហូត​ថ្ងៃ​អាវុធហត្ថ​ចាប់​។​នៅ​ថ្ងៃកើតហេតុ​នោះ​រូបគេ​កំពុង​ផឹកស្រា​និង​ជក់​ថ្នាំញៀន​នៅផ្ទះ ស្រាប់​តែមាន​គេ​គប់​ជញ្ជាំង​ផ្ទះ​ធ្វើ​ឲ្យ​រូបគេ​មាន​កំហឹង​យ៉ាងខ្លាំង ក៏​ស្ទុះ​យក​កាំបិត​ខ្វែវ​វាយ​បំបែក​ចាន ឆ្នាំង និង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​បណ្ដាល​ឲ្យ​បែកបាក់​ខ្ទេចខ្ទី​អស់ ហើយ​ព្រមទាំង​គំរាមកំហែង​ដល់​ប្រពន្ធ និង​ម្ដាយក្មេក​ថា​និង​សម្លាប់ចោល​ទៀតផង​។​ផ្អែកលើ​ពាក្យបណ្ដឹង និង​ចម្លើយសារភាព ជនសង្ស័យ​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស អាវុធហត្ថ​ខេត្ត​ចាត់​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕
ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម