Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ពុំ​មាន​ជនជាតិ​ចិន​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ដូច​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​ឡើយ

បានផុស

នៅ

ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​ បានបញ្ជាក់ថា ពុំមាន​ជនជាតិ​ចិន​ ឈ្មោះ Qhou Daoqing រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ដូច​ការចែក​ចាយ​តាម​បណ្តាញ​សង្គម​​ឡើយ នេះ​បើតាម​ការ​បញ្ជាក់​របស់​ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល។

លោកជំទាវ​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​មាន​ការ​ចែក​ចាយ​តាម​បណ្តាញ​សង្គម ដែល​ព័ត៌មាន​ចែកចាយ​ខាង​លើ​នេះ​ជា​ព័ត៌មាន​មិន​ពិត​ទាន់​តែ​សោះ​ ហើយ​អ្នក​ជំងឺ​កូវីដ១៩​ក៏​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ព្រែក​ព្នៅ។

ការ​បញ្ជាក់​របស់​លោក​ជំទាវ​បែប​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន Facebook មួយ​ឈ្មោះ «​មន្ទីរ​ទេសចរណ៍ ខេត្ត​កែប​» និង​បណ្តាញ​សង្គម​មួយចំនួនទៀត បាន​បង្ហោះ​អត្តសញ្ញាណ​ប័ណ្ណ និង​រូបថត​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Qhou Daoqing ដោយ​អះអាងថា ជនជាតិ​ចិន​រូបនេះ​បាន​ឆ្លង​កូ​វីដ​១៩ ហើយ​បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ភ្នំពេញ​៕

កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម