Connect with us

ព័ត៌មានជាតិ

បញ្ចេញ​​ឈ្មោះ​មនុស្ស ១៧ នាក់​នៅ​​កំពត ពាក់ព័ន្ធ​​អ្នក​ឆ្លង​កូវិដ មង្គល​ការនៅ​ស្រុកកងមាស

បានផុស

នៅ

អាជ្ញាធរ​ស្រុកឈូក ខេត្តកំពត បាន​បញ្ចេញ​បញ្ជីឈ្មោះ​អ្នក​ដែល​បាន​ពាក់ព័ន្ធ​អ្នក​ឆ្លង​កូវិដ នៅក្នុង​​ពិធី​មង្គលការ​មួយ​នៅ​ភូមិ​កោះតូច ឃុំពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម៩។

តាម​សេចក្តីរាយការណ៍ នៅ​ស្រុកឈូក​ខេត្ត​កំពត មាន​ពាក់ព័ន្ធមនុស្ស ១៧ នាក់។ អ្នក​ឆ្លង​ទាំង ១៧ នាក់​ដែល​អាជ្ញាធរ​ខេត្ត​កំពត​រាយការណ៍ ជា​សាច់ញាតិឪពុកម្តាយខាងកូនកំលោះ ដែល​បានវិលត្រឡប់ទៅស្រុកវិញនៅភូមិត្រពាំងល្បើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជនជាតិខ្មែរ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រសួងសុខាភិបាលបានរកឃើញមានផ្ទុកជំងឺកូវីដ១៩ និង​បានចូលរួមពិធីមង្គល​ការក្មួយ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា ក្រុមមន្ត្រីចុះស្រាវជ្រាវ បានកំណត់មុខសញ្ញាពាក់ព័ន្ធនឹងព្រិត្តិការណ៍នេះ រួមមាន៖

១. ឪពុក-ម្តាយកូនក្រមុំ បានវិលត្រឡប់ទៅរាជធានីភ្នំពេញ និងស្នាក់នៅម្តុំក្រោយមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ បន្ទាប់ពីថ្ងៃមង្គលការ។

២. ឪពុក-ម្តាយកូនកំលោះបានវិលត្រឡប់ទៅស្រុកវិញ នៅភូមិត្រពាំងល្បើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។

៣. កូនកំលោះក្រមុំ និងអ្នកកំដរបានត្រឡប់ទៅភ្នំពេញវិញ។

៤. អ្នករួមតុជាមួយផ្ទាល់៖ មានក្រុមអ្នកសំអាងការ និងអ្នកថតរូប រស់នៅភូមិព្រៃទទឹង និងភូមិវាលស្បូវ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ព្រមទាំងប្រជាពលរដ្ឋ ២ នាក់ផ្សេងទៀត រស់នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស។

៥. ចុងភៅអ្នកលើកម្ហូប មេចុងភៅ រស់នៅភូមិត្រើយបឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋាភិបាលបង្កើត គណៈកម្មធិការជំរុញដោះស្រាយភាពជាប់គាំងរបស់វិស័យឯកជន

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម