Connect with us

ព័ត៌មានជាតិ

ស្នងការរាជធានីភ្នំពេញ​ប្រើប្រាស់​កម្លាំង​ជិត​៣០០​នាក់​ដើម្បី​ការពារ​មណ្ឌល​ច​ត្តា​ឡីស័ក​

បានផុស

នៅ

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រើប្រាស់​កម្លាំង​ជិត​៣០០​នាក់​បន្ថែម​ពីលើ​កម្លាំងនគរ​បាល​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ដើម្បី​ការពារ​ពង្រឹង​សន្តិសុខរក្សា​សណ្តាប់ធ្នាប់​នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​ ដែលមាន​ចំនួន​៧៥​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​បែងចែ​កម្លាំង​ការពារ​តាម​គោលដៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡិ​ស័ក​កាលពី​រសៀល​ថ្ងៃទី​២៦​កម្ភៈ​ ដោយបានដាក់​ផែនការ​និង​បទបញ្ជា​ទៅ​លោក​ លោកស្រី​ស្នងការរង​និង​លោក​អធិការ​ទាំង​១៤​ខណ្ឌ ត្រូវ​ដឹកនាំ​កម្លាំង​ការពារ​ទី​តាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំង​៧៥​កន្លែងចុះ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​និង​មិនត្រូវ​ធ្វេសប្រហែស​នោះឡើយ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ​បាន​បន្តថា ​ក្នុងករណី​នៅពេល​បំពេញភារកិច្ច​កម្លាំង​ការពារ​ធ្វេស​ប្រហែស​បង្កឱ្យ​បុគ្គល​ធ្វើ​ច​ត្តា​ឡី​ស័ក​រត់គេច​មិនបាន​ទប់ស្កាត់​ទាន់ពេលវេលា​ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ថ្នាក់លើ​ និង​ចំពោះមុខ​ច្បាប់​។​

ជាមួយគ្នានេះដែរ​លោកឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​ណែនាំ​ដល់​កម្លាំង​ការពារ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​ក្នុងករណី​ដែល​មាន​ជនបរទេស​មិន​ស្តាប់​ឬ​រឹងទទឹង​មិន​អនុវត្តតាម​អាជ្ញាធរ​ដែនដី និង​គ្រូពេទ្យត្រូវ​ចូល​វាយខ្នោះ​ហើយ​សុំ​គោល​ការ​ថ្នាក់លើ​បញ្ជូនទៅ​អគ្គ​នាក​ដ្ឋា​ន​អន្តោប្រវេសន៍​ដើម្បី​រៀបចំ​ឯកសារ​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​។​

គួរ​បញ្ជាក់ថា ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍​រាជរដ្ឋាភិបាល​យល់ព្រម​ជាគោលការណ៍​ឲ្យ​អនុវត្ត​នូវ​វិធាន​ការ​ច្បាប់​បន្ថែម​ចំពោះ​បុគ្គល​និង​ទីតាំង​ដែល​មិន​សហការ​ក្នុងនោះ​រួមមាន​ទី​១,​ចំពោះ​ជនបរទេស ត្រូវ​បណ្តេញចេញពី​កម្ពុជា និង​ហាម​ចូល​ប្រទេស​សារជាថ្មី​។ ទី​២,​ចំពោះ​ជនជាតិខ្មែរ ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ​និង​ទី​៣, ចំពោះ​ទីតាំង​ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​ក្នុង​ទីតាំង​នោះ​ចោល​៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ៤៣ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ៥២ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម