Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង ចាប់ផ្តើមសាង​សង់គម្រោងអភិវឌ្ឍន៍ភូមិមរតក ចំណាយថវិកាជាង ៨ លានដុល្លារ

បានផុស

នៅ

គម្រោងសាងសង់ភូមិមរតក ស្ថិតនៅលើផ្ទៃដីជាង ១៤ ហិចតា ត្រូវបានបើការដ្ឋានសាងសង់ហើយ នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ក្រោមវត្តមានលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។

ជាគម្រោងអចលនទ្រព្យភូមិមរតក ដែលមាន ដីឡូតិ៍ ផ្សារសហគមន៍ ផ្ទះល្វែងបែបអាជីវកម្ម និងមានតំបន់កម្សាន្ត ស្ថិតនៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកឡើងគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ នៅក្នុងខេត្តទៅលើការវិនិយោគវិស័យអចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដែលជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តស្វាយរៀង ជាពិសេសខេត្តមានទីតាំងដី និងសក្កានុពលអំណោយផលជាច្រើន សម្រាប់អ្នកវិនិយោគ។

អគ្គនាយក្រុមហ៊ុនអចលនទ្រព្យភូមិមរតកលោក សោម សុធា បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ភូមិមរតក គ្រោងចំណាយថវិកាសរុបជាង ៨លានដុល្លារ ដោយដំណាក់កាលទី១ គ្រោងចំណាយថវិកា ២.៦លានដុល្លារ។

លោកថា អ្វីដែលពិសេស គម្រោងភូមិមរតក អាចដំណើរការយ៉ាងឆាប់រហ័ស ដោយទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្ត ដែលបានបង្ហាញពីភាពជោគជ័យមួយជំហាន ពីព្រោះនេះគឺជាគម្រោងមួយ ដែលអាចកែប្រែវាសនាតំបន់ជុំវិញនេះ ឲ្យកាន់តែអ៊ូអរ ក្លាយជាទីប្រជុំជន ក្រុងរណបរបស់ខេត្តមួយ នាពេលអនាគតខាងមុខដ៏ខ្លីផងដែរ។

បើតាមអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យរូបនេះ “គម្រោងភូមិមរតក បានចូលរួមចំណែកអភិវឌ្ឍន៍ តំបន់រស់នៅ ដោយមានការបង្កើតជាផ្សារសហគមន៍ បង្កើតការងារ បង្កើតមុខរបរកាន់តែច្រើន ជាពិសេសនៅក្នុងគម្រោងមានការកសាងផ្លូវដើម្បីឲ្យបងប្អូនក្នុងសហគមន៍កាន់តែងាយស្រួលធ្វើដំណើរ រីឯប្រពន្ធលូ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ត្រូវបានរៀបចំតាមស្ដង់ដា គោរពតាមបទដ្ឋានច្បាប់ មិនមានក្ដីបារម្ភក្នុងការរស់នៅនោះឡើយ”៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៤ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម