Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យ ចុះ​យក​សំណាកសាច់ញាតិ​ និងភ្ញៀវ​ចូលរួម​មង្គលការ​​១៦០​នាក់ ក្នុងខេត្តកំពង់ចាម

បានផុស

នៅ

ក្រោយក្រសួងសុខាភិបាល បានរកឃើញថា មានអ្នកកើតជំងឺកូវីដ-១៩ម្នាក់ បានទៅចូលរួមពិធីមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹក​ ថ្ងៃទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ មន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំក្រុមគ្រូពេទ្យ សហការ​ជាមួយ​អាជ្ញាធរស្រុកកងមាស​ ស្រុកស្រីសន្ធរ​ ចុះយកសំណាក​ប្រជាពលរដ្ឋនៅភូមិកោះតូច ឃុំពាមជីកងប្រមាណ៦០នាក់ រួចបន្តទៅយកសំណាកប្រជាពលរដ្ឋនៅ មណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ប្រមាណជាង១០០នាក់ទៀត​ ខណៈ​ដែលមានបុរសម្នាក់រកឃេីញវិជ្ជមាន​កូវីដ១៩​ បានអញ្ជេីញ​មកចូលរួមមង្គលការនៅភូមិកោះតូច​ ឃុំពាមជីកង​ ស្រុកកងមាស​ កាលពីថ្ងៃទី២១​ ខែកុម្ភៈ​កន្លងទៅនេះ។

រដ្ឋបាលខេត្តកំពង់ចាម ក៍បានអំពាវនាវដល់អ្នក ដែលបានមកចូលរួមក្នុងមង្គលការ និងអ្នកពាក់ព័ន្ធនៅស្រុកកងមាស ទៅពិនិត្យសុខភាព និងយកសំណាកដែលរៀបចំដោយមន្ទីរសុខាភិបាលខេត្ត នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏កំពុងស្វែករកអ្នកពាក់ព័ន្ធផ្សេងទៀតផង ពិសេសអ្នករួមតុជាមួយផ្ទាល់ រួមមាន ក្រុមអ្នកសំអាង និងអ្នកថតរូប រស់នៅភូមិព្រៃទទឹង និងភូមិវាលស្បូវ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ព្រមទាំងប្រជាពលរដ្ឋ២នាក់ផ្សេងទៀត រស់នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស៕

អត្ថបទ៖​ ហុង​ ម៉េងហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម