Connect with us

ព័ត៌មានជាតិ

លោក កែ គឹមយ៉ាន ឧបត្ថម្ភ​បាល់​ពន្លត់អគ្គីភ័យ​២០០​គ្រាប់ ដល់​អាវុធហត្ថ​រាជធានី​

បានផុស

នៅ

ភ្នំពេញ ៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នា​ថ្ងៃទី​៧ ខែកុម្ភៈ​ ឆ្នាំ​២០២១​បាន​ចាត់​តំណាង​ដែល​មាន លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រ៉ឺ​ន រដ្ឋា អនុប្រធាននាយកដ្ឋាន​ផែនការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នាំ​យក​បាល់​ពន្លត់អគ្គីភ័យ​ចំនួន ២០០​គ្រាប់ ( ធំ​១០០ តូច​១០០ ) ឧបត្ថម្ភ​ដល់​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​ជួយ​ពន្លត់អគ្គីភ័យ​ដោយ​គប់​ចូល​ពេល​ភ្លើង​កំពុង​ឆាបឆេះ​តែម្ដង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈុន ប៊ុន​ទី​មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី តំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា បាល់​ពន្លត់អគ្គីភ័យ​ចំនួន២០០គ្រាប់ ដល់​អាវុធហត្ថ​រាជធានី​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​ជួយ​ពន្លត់អគ្គីភ័យ​ហើយ​អាវុធហត្ថ​នឹង​យក​បាល់​អគ្គីភ័យ​នេះ​ទៅ​ប្រើ​ប្រាស់​សម្រាប់​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ពេល​កើតមាន​អគ្គីភ័យ​ម្ដងៗ​នោះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​បន្ត​ថា បាល់​អគ្គីភ័យ​នោះ​គេ​ប្រើប្រាស់​ដូចជា​ដាក់​តាម​រថយន្ត ឬ​នៅតាម​ផ្ទះ​ក៏​បានដែរ ដោយ​បាល់​ធំ​មាន​ប្រសិទ្ធភាព​ជួយ​ពន្លត់​១​គ្រាប់ ទំហំ​៤​ម៉ែត្រ​បួន​ជ្រុង និង​បាល់​តូច​២​ម៉ែត្រ​បួន​ជ្រុង​ដែរ​។ លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការរង និង​លោក​វរសេនីយ៍ទោ ផៃ វ៉ាន់ នាយការិយាល័យ​ភស្តុភារ តំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក្រោយពី​ទទួល​នូវ​បាល់​ពន្លត់អគ្គីភ័យ​រួចមក​ក៏បាន​សម្តែង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែល​បាន​ឧបត្ថម្ភ​អំណោយ នាពេលនេះ​ដើម្បី​ទុកជា​ប្រយោជន៍​ក្នុង​ការងារ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ក្នុង​គ្រោះ​អគ្គីភ័យ​ផ្សេងៗ​ផងដែរ​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម