Connect with us

ព័ត៌មានជាតិ

ស្ថាបនិក​ក្រុម​ហ៊ុន​អចលនទ្រព្យ​​ឃុន ​សឿ​​គ្រុប ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ចេញ​ព្រះ​រាជក្រឹត្យ​ត្រាស់បង្គាប់​ផ្ដល់​គោរមងារ​ជា​ឧកញ៉ា

បានផុស

នៅ

លោក​សឿ សុវណ្ណ​ ស្ថាបនិក​និង​ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន​អចលនទ្រព្យ​ ​ឃុន​សឿ​​រៀល​ធី​ និង​ឃុន​សឿ​​គ្រុប ​ខូ​អិ​ល​ធី​ឌី ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ចេញ​ព្រះ​រាជក្រឹត្យ​ត្រាស់បង្គាប់​ផ្ដល់​គោរមងារ​ជា​ឧកញ៉ា​ហើយ​ កាលពី​ថ្ងៃទី​២៣​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧកញ៉ា​សឿ ​សុវណ្ណ ​ត្រូវ​បាន​ប្រភព​មួយ​​ទម្លាយ​ឲ្យ​ដឹង​​ថា ​គឺ​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ល្បី​ឈ្មោះ​ម្នាក់​ ដោយ​លោក​មាន​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ក្នុង​ដៃ​ ដូច​ជា​​ក្រុមហ៊ុន​អចលនទ្រព្យ​​ឃុន​សឿ​​រៀល​ធី​ ដែល​រក​ស៊ី​​លើ​គម្រោង​ឡូ​តិ៍​និង​ផ្ទះ​ល្វែង​។ ឃុន​សឿគ្រុប ​ខូ​អិ​ល​ធី​ឌី​ និង​ក្រុម​ហ៊ុន​សាងសង់​យូ​នី​ប៊ី​ល​ខន​ស្ត្រា​ក់សិន ​​ដែល​ទទួល​ម៉ៅការ​សាងសង់​នូវ​គម្រោង​អគារ​គ្រប់​ប្រភេទ​។​ ក្រៅ​ពី​​ក្រុមហ៊ុន​ទាំង​២​នេះ ​តាម​ប្រភព​ដដែល​បាន​ទម្លាយ​ថា​ លោក​ឧកញ៉ា​នៅ​មាន​មុខ​ជំនួញ​ជា​ច្រើន​ទៀត​ផង​ដែរ​។

ក្រៅ​ពី​ជំនាញ​ខាង​រក​ស៊ី​ លោក​ឧកញ៉ា​ ដែល​​មាន​កំណើត​នៅ​ក្នុង​រាជធានី​​ភ្នំពេញ​រូប​នេះ​ ​ក៏​ជា​​ថ្នាក់ដឹកនាំ​ម្នាក់​ ដែល​មាន​​ជំនាញ​គ្រប់គ្រង​មនុស្ស​​ធ្វើ​ឲ្យ​បុគ្គលិក​គោរព​ស្រលាញ់​លោក​ជា​ខ្លាំង​។

ទន្ទឹម​នោះ​ដែរ​ លោក​ឧកញ៉ា​ក៏​ធ្លាប់​បាន​ជួយ​ដល់​សង្គម​ជា​ច្រើន​កន្លង​មក​ដែរ ​ទើប​នាំ​ឲ្យ​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ ផ្ដល់​គោរមងារ​ជា​ឧកញ៉ា​បែប​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម